ទម្លាប់ និងវិន័យទាំង១០ ពេលទៅលេងផ្ទះគេ គួរតែយល់ដឹង និងបង្រៀនកូនៗអ្នកផង

នេះជាអត្ថបទដែលផ្ដល់នូវចំណេះដឹង និងការអប់រំណែនាំខ្លះៗ ដែលបង្ហាញពីសីលធម៌ សុជីវធម៌ ដែលមនុស្សយើងគ្រប់រូបគួរតែដឹង និងយល់។ អ្វីដែលសំខាន់ អ្នកក៏ត្រូវតែបង្រៀនកូនៗរបស់អ្នកឱ្យបានដឹងផងដែរ។

ខាងក្រោមនេះ ជាទម្លាប់ និងវិន័យទាំង១០ចំណុច ដែលយើងគួរតែអនុវត្ត នៅពេលដែលយើងចេញទៅលេងផ្ទះរបស់អ្នកដទៃ ដែលយើងមានឈ្មោះថាជា ភ្ញៀវ។

Nita 1

1. ពេលជួបចាស់ទុំត្រូវតែជម្រាបសួរ ហៅដោយមានសុជីវធម៌!

១

2. មិនត្រូវឡើងទៅអង្គុយ ដេក ឬលោតលេងលើគ្រែរបស់គេផ្តេសផ្តាស់ ព្រោះថាគេប្រកាន់ខ្លាំងណាស់ចំពោះរឿងនេះ!

3. មិនត្រូវដើរចូលក្នុងបន្ទប់គេដោយគ្មានការអនុញាតិ ឬលបមើលកន្លែងផ្ទាល់ខ្លួនរបស់គេឡើយ!

4. គ្មានការអនុញាតិ ហាមរើរបស់របរក្នុងផ្ទះគេ!

5. ម្ចាស់ផ្ទះឱ្យរបស់ត្រូវទទួលយកដៃពីរ ហើយនិយាយថាអរគុណ!

6. ពេលញុំាបាយ ម្ចាស់ផ្ទះចាប់កាន់ចង្កឹះមុន ទើបយើងអាច កាន់តាមក្រោយ!

7. ពេលចេញទៅក្រៅ មិនថាអង្គុយ ដើរ និយាយ ឬញុំាត្រូវឱ្យមានរបៀប!

Maxresdefault

8. បើចង់ថតរូបត្រូវសុំការអនុញាតិពីម្ចាស់ផ្ទះសិន!

9. ទោះបីម្ចាស់ផ្ទះទទួលមិនបានដិតដល់ ក៏មិនត្រូវបញ្ចេញកំហឹងផ្តេសផ្តាសដែរ!

10. ពេលត្រឡប់មកផ្ទះវិញ ត្រូវតែអរគុណដែលម្ចាស់ផ្ទះបានទទួលរាក់ទាក់ ជម្រាបលាអ្នកក្នុងផ្ទះគ្រប់គ្នា មិនត្រូវចេញដោយមិនប្រាប់នោះឡើយ!

តើអ្នកបានដឹងឬនៅ? បានបង្រៀនកូនៗឬនៅ? បើនៅ ឬខ្វះចន្លោះនូវចំណុចណាស់មួយ អ្នកត្រូវតែព្យាយាម ដាស់តឿន និងប្រាប់កូនៗរបស់អ្នកជាប្រចាំ ដើម្បីឱ្យគេចងចាំទុក៕

អត្ថបទរក្សាសិទ្ធិ ៖ សុខ គឹមទៀវ