ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី! ខ្ញុំជឿថា អ្នកនឹងរឹងមាំជាងមុន

#ខ្ញុំជឿថា អ្នកនឹងរឹងមាំជាងមុន.....

ឆាកជីវិត គឺអាចពោរពេញទៅដោយភាពយង់ឃ្នងសម្រាប់យើងគ្រប់គ្នា ហើយអាចកើតមានស្ទើរគ្រប់ទម្រង់ ដែលយើងមិនអាចស្មានទុកបានមុន។ បញ្ហាប្រឈម ភាពលំបាក និងសេចក្តីទុក្ខវេទនា គឺជាគ្រឿងគ្រៅឬជារូបមន្តដ៏អស្ចារ្យដែលនឹងនាំខ្សែជីវិតយើងឱ្យសម្រេចបាននូវអនាគតភ្លឺថ្លាប្រកបដោយសក្តានុពលនិងអំណាចខ្លាំងក្លាអស្ចារ្យពោរពេញទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។

166185446_4212396488805778_7239118561415817928_n

បើឆាកជីវិតនេះ ជួបតែរឿងសប្បាយរីករាយពេញមួយជីវិត ខ្ញុំជឿថា ជីវិតនេះខ្វះន័យខ្លឹមសារខ្លាំងណាស់។ តែបើជីវិតនេះ ជួបតែរឿងអពមង្គល ស្ពាយតែសម្ពាយទុក្ខសោក និងរស់ឱបជាប់តែភាពវេទនា នោះក៏ពុំមែនជាខ្សែជីវិតដ៏មានន័យដូចគ្នា។ ជីវិតគួរតែជួបប្រទះគ្រប់រសជាតិ មិនថាល្វីង ជូរចត់ ប្រៃ ឬផ្អែម។

សុខក្តី ទុក្ខក្តី វាមកពេលណាក៏យើងមិនអាចដឹងមុន។ ដូច្នេះ ខ្ញុំតែងតែប្រាប់ខ្លួនឯងឥតឈប់ឈរ គឺត្រូវញញឹម ត្រូវមើលបញ្ហាឱ្យឃើញបញ្ហា បើមើលបញ្ហាមិនឃើញបញ្ហា នោះខ្ញុំនឹងមានបញ្ហា ហើយត្រូវមានសិល្បៈក្នុងការទទួលយក ដោះស្រាយបញ្ហាតាមដំណើរឱ្យល្អ កុំគេចវេះ កុំបាក់ស្បាត និងចែករំលែក ឬទម្លាក់ចោល ប្រសិនបើបញ្ហានោះពុំមែនជាប្រយោជន៍។

165162833_4212396292139131_4527895124901936710_n

ដូច្នេះ សូមកុំបោះបង់ឬចុះចាញ់ដោយងាយៗពេក នៅពេលអ្នកមានបញ្ហា ព្រោះជីវិតគឺជាសម្ពាយនៃបញ្ហាគ្រប់រសជាតិ។ ខ្ញុំជឿថា ក្រោយឆ្លងកាត់ការរស់នៅជូរចត់ លំបាកវេទនា ឈឺចាប់ ហត់នឿយ ឧបសគ្គ ការប្រកួតប្រជែង កេងប្រវ័ញ្ច កំហុសឆ្គង នឹងធ្វើឱ្យយើងស្គាល់ពីសង្គមមនុស្ស ចេះទប់ចិត្ត ចេះខ្វល់ខ្វាយ ចេះប្រយ័ត្ន និងរឹងមាំជាងមុន។

.............................

ដកស្រង់ពីសៀវភៅ #បណ្តុំទស្សនៈ_The_Philosophy_Collection #ជីវិត

បោះពុម្ពផ្សាយខែមិថុនា គ.ស.២០២០

និពន្ធដោយ៖ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

#MJQUP #TheCollectionOfPhilosophy #LifeAndSociety

ប្រិយមិត្តអ្នកអានអាចរកជាវសៀវភៅនេះបានតាមរយៈ ៖

https://www.mjquniversitypress.com/.../the-philosophy.../ (ដើម្បីអញ្ជើញទៅទិញដោយផ្ទាល់)

https://www.l192.com/search?search=keyword... (ដើម្បីទិញតាមអនឡាញ)

ឬទាក់ទងមកកាន់ក្រុមការងារផ្នែកលក់យើងខ្ញុំ តាមរយៈទូរសព្ទលេខ៖ 070 489 002 (smart), 099 222 397 (Cellcard)