លោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ក្រុមបិសាចក្រហម បាននិយាយថាគាត់ធ្លាប់បានសម្រេចចិត្តមិនចុះហត្ថលេខាលើកីឡាករជាគោលដៅម្នាក់ដោយសារតែម៉ូតសក់មាន់ក្រញ៉ាស់ Mohican ហើយគាត់ហួសចិត្តខ្លាំង។
Solskjaer មិនខ្មាស់អៀនចំពោះការសារភាពថា អាកប្បកិរិយា និងបុគ្គលិកលក្ខណៈរបស់កីឡាករគឺជាកត្តាពីរយ៉ាងដែលគាត់ពិចារណានៅពេលទិញកីឡាករ។ នោះជាការពិត! សម្រាប់គាត់នៅ United និងមិនថាដឹកនាំក្លឹបផ្សេងទៀតនោះទេ។ លោក Solskjaer បានរៀបរាប់លំអិតក្នុងកាសែត Sky Sport នូវឧប្បត្តិហេតុមួយនៅពេលដែលគាត់មិនបានចុះហត្ថលេខាលើកីឡាករដោយសារតែស្ទីលម៉ូដសក់ Mohican( ម៉ូតសក់កន្ទុយមាន់) ។កាលនោះគាត់ដឹកនាំនៅក្លិប Molde ហើយនិយាយគ្រាន់តែឃើញម៉ូតសក់លោកិលែងចាប់អារម្មណ៍បាត់។
អត្តសញ្ញាណរបស់កីឡាករដែលក្រុម Scout របស់លោក Solskjaer តាមដាននៅពេលនោះគឺមិនទាន់ដឹងនៅឡើយទេហើយគេក៏មិនទាន់ដឹងអំពី អាកប្បកិរិយា និងបុគ្គលិកលក្ខណៈកីឡាករម្នាក់នោះដែរ។
Solskjaer បានប្រាប់ទូរទស្សន៍ Sky Sports ថា៖“ ខ្ញុំធ្លាប់បានជួបកីឡាករម្នាក់ ហើយនៅពេលគាត់ដើរចេញពីបន្ទប់ផ្លាស់សំលៀកបំពាក់ឆ្លងកាត់ផ្លូវរូងចូលទីលាន គាត់មានស្ទីលម៉ូដសក់ Mohican (ម៉ូតសក់កន្ទុយមាន់” ។
“ ខ្ញុំបាននិយាយទៅកាន់ក្រុម Scout របស់ខ្ញុំថា“ តោះ!យើងទៅផ្ទះវិញ នោះពិតជាគ្មានអ្វីគួរឲ្យចាប់អារម្មណ៍បន្តិចសោះ” ។ នោះជាដំណើរទស្សនកិច្ចមើលសមត្ថភាពកីឡាករដ៏សែនខ្លីសម្រាប់ខ្ញុំ” ។