វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់មូលហេតុដល់អ្នកធាត់​សម្រក​ទម្ងន់មិនព្រមស្រក!!!

​ជាទូទៅ​មនុស្ស​តែង​ចង់បាន​រាង​ស្រស់​ស្អាត​ខុស​ពី​ធម្មជាតិ​របស់​ខ្លួន​។​ ​អ្នកខ្លះ​ស្គម​ចង់បាន​ធាត់​ ​ហើយ​អ្នកខ្លះ​ធាត់​ចង់បាន​ស្គម​។​ ​ដើម្បី​សម្រេចការ​ណ៍​នេះ​ ​ពួកគេ​តែងតែ​រិះរក​វិធីសាស្ត្រ​ដំឡើង​ទម្ងន់​ ​ឬ​សម្រក​ទៅតាម​ការ​ចង់បាន​របស់​ខ្លួន​។​ ​លើស​ពី​នេះ​ ​អ្នកខ្លះ​ធាត់​ដែល​មាន​ក្បាលពោះ​ជ្រុល​មិន​ពេញចិត្ត​ក៏​ខំប្រឹង​សម្រក​រាង​ ​ដោយ​អ្នកខ្លះ​ក៏បាន​ទទួលជោគជ័យ​ ​តែ​អ្នកខ្លះ​ក៏​មិនបាន​សម​ក្ដី​ប្រាថ្នា​របស់​ខ្លួន​។​

​តើ​បណ្ដាលមកពី​មូលហេតុ​​​អ្វី​បានជា​សម្រក​មិន​ស្រក​ ​ហើយ​បែរជា​កាន់តែ​ធាត់​ទៅវិញ​?

​ជុំវិញ​នឹង​ករណី​នេះ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ដែល​ជា​វេជ្ជបណ្ឌិត​ជំនាញ​វេជ្ជ​សា​ស្រ្ត​ទូទៅ​ ​និង​ជា​អ្នកឯកទេស​ផ្នែក​សុខភាព​សាធារណៈ​ផង​នោះ​ ​បាន​ប្រាប់​ថា​ ​ការ​សម្រក​ទម្ងន់​មិន​ស្រក​ ​ឬ​សម្រក​ស្រក​មួយ​រយៈ​បែរជា​ឡើង​ទម្ងន់​ ​កាន់តែ​ធាត់​ ​និង​កាន់តែ​ដុះ​ក្បាលពោះ​ជាង​មុន​ ​គឺ​មាន​កត្តា​ជាច្រើន​រួមផ្សំ​គ្នា​ ​ដែល​ភាគច្រើន​គេ​មិនសូវ​បាន​ដឹង​។​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​មានប្រសាសន៍​ពន្យល់​ពី​ហេតុផល​ជា​ចំណុច​ៗ​ដូច​ខាងក្រោម​៖​

Screen Shot 2021 03 31 At 1.36.39 PM

​១​. ​ទម្លាប់​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​

​ទឹក​ ​ជា​ថាមពល​ជំនួយ​ដល់​ប្រព័ន្ធ​កោសិកា​របស់​មនុស្ស​ឱ្យ​ដំណើរការ​បាន​ល្អ​ ​ហើយ​ថែមទាំង​ជួយ​បំផ្លាញ​កាឡូ​រី​ដែល​សល់​ពី​អាហារ​ ​ប៉ុន្តែ​កាលណា​កាឡូ​រី​សល់​ច្រើន​នឹង​បង្ក​ទៅជា​ខ្លាញ់​ដែល​បណ្ដាល​ឱ្យ​ឡើង​ធាត់​លើស​ទម្ងន់​។​ ​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​លើកឡើង​ថា​ ​ទឹក​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ចំពោះ​សុខភាព​ ​ព្រោះ​រាល់​ការ​ទទួលទានទឹក​បាន​គ្រប់គ្រាន់​ ​ជាទូទៅ​ចន្លោះ​ពី​ពីរ​លីត្រ​ទៅ​បី​លីត្រ​ ​ឬ​ដប់​ទៅ​ដប់​ពី​​​រ​កែវ​ក្នុងមួយថ្ងៃ​។​ ​

ការ​ទទួលទានទឹក​បែប​នេះ​ធ្វើ​ឱ្យ​សុខភាព​ល្អ​និង​ស្រក​ទម្ងន់​។​ ​ដូច្នេះ​យើង​គប្បី​គួរ​ពិសា​ទឹកមួយកែវ​មុន​បរិភោគអាហារ​ ​និង​មួយ​កែវ​ទៀត​ក្រោយ​បរិ​ភាគ​អាហារ​ជិត​ឆ្អែត​ ​ដើម្បី​កុំ​ឱ្យ​ក្រពះ​ពេញ​ឆ្អែត​ហល់​ពេក​។​

​២​. ​ទម្លាប់​ញ៉ាំ​អាហារ​មិន​ទៀងពេល​

​ដោយ​អ្នកខ្លះ​មមាញឹក​នឹង​ការងារ​ពេក​មិន​អាច​ទទួលទាន​អាហារ​បាន​ទៀងទាត់​ឡើយ​។​ ​ក្នុង​នោះ​មាន​អ្នកខ្លះ​ត្រូវ​ពន្យារពេល​រហូត​ហួសពេល​ញ៉ាំ​ក៏មាន​។​ ​អ្នកជំនាញ​អះអាង​ថា​ ​ដោយសារតែ​ការរវល់​នឹង​ការងារ​ខ្លាំងពេក​ ​អ្នកខ្លះ​ជួន​ក៏​ពន្យារពេល​ទទួលទាន​អាហារ​ពេលព្រឹក​រហូតដល់​ម៉ោង​១​០​ ​សម្រាប់​អាហារ​ថ្ងៃត្រង់​អ្នកខ្លះ​ពន្យារ​រហូតដល់​ម៉ោង​២​ ​និង​អ្នកខ្លះ​ទៀត​ពន្យារ​ដល់ម៉ោង​៣​រសៀល​ក៏មាន​។​ ​

ការណ៍​នេះ​ធ្វើ​ឱ្យ​មនុស្ស​ឃ្លាន​ខ្លាំង​ ​ហើយ​ញ៉ាំ​ច្រើន​តាម​ឃ្លាន​តែម្ដង​ ​គឺ​ញ៉ាំ​រហូតដល់​ឆ្អែត​ជ្រុល​។​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​សង្កត់ធ្ងន់​ថា​ ​នៅ​ពេល​ទទួលទាន​អាហារ​មិន​ទៀងពេល​បែប​នេះ​ ​គឺ​ធ្វើ​ឱ្យ​ក្រពះ​មិន​ស៊ាំ​នឹង​ការ​កិន​អាហារ​ (​ប្រព័ន្ធ​រំលាយអាហារ​មិន​ស៊ាំ​) ​ហើយ​បើ​មិន​ចង់​មាន​បញ្ហា​ដូច​ខាងលើ​នេះ​ ​ត្រូវ​ទទួលទាន​អាហារ​ឱ្យ​បាន​ទៀងទាត់​ ​និង​ត្រឹមត្រូវតាម​ពេលវេលា​នៃ​កា​រញ៉ាំ​។​

​៣​. ​កា​រញ៉ាំ​អាហារ​នៅ​ខាងក្រៅ​

​ការ​ទទួលទាន​អាហារ​នៅក្រៅផ្ទះ​ដោយ​មិនព្រម​ធ្វើ​ឬ​ច​ម្អិ​ន​អាហារ​ញ៉ាំ​ដោយខ្លួនឯង​ ​ដែល​ជាទូទៅ​ម្ហូបអាហារ​ទាំងនោះ​គេ​ធ្វើ​លឿន​ ​ជាពិសេស​អាហារ​ដាក់​លក់​នៅ​តាម​ចិញ្ចើម​ផ្លូវ​ ​ហើយ​ភាគច្រើន​ជា​ប្រភេទ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ ​ប្រៃ​ ​និង​ផ្អែម​ជ្រុល​ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​ដល់​សុខភាព​។​

​ត្រង់​ចំណុច​នេះ​ ​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បញ្ជាក់​ថា​ ​រាល់​កា​រញ៉ាំ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ ​ប្រៃ​ ​និង​ផ្អែម​ជ្រុល​ ​គឺ​ធ្វើ​ឱ្យ​រាងកាយ​ឡើង​គីឡូ​លឿន​បំផុត​ ​ប៉ុន្តែ​បើ​អាហារ​ដែល​មាន​អនាម័យ​ល្អ​ដែល​ធ្វើ​ដោយខ្លួនឯង​ ​ភាគច្រើន​មិនសូវ​មាន​ខ្លាញ់​ច្រើន​ ​មិន​ប្រៃ​ពេក​ ​និង​មិន​ផ្អែម​ពេក​។​ ​អាហារ​បែប​នេះ​ធ្វើ​ឱ្យ​សុខភាព​របស់យើង​ល្អ​ ​មិន​ងាយ​ចាស់​ ​មិន​ឆាប់​ជ្រួញ​ ​មិន​រាគ​រូស​ ​មិន​ឈឺពោះ​បន្ទាប់​ញ៉ាំ​ហើយ​ ​ជាពិសេស​មិន​ងាយ​ធាត់​លើស​ទម្ងន់​ ​និង​មិន​ងាយ​ឡើង​សម្ពាធ​ឈាម​។​

Screen Shot 2021 03 31 At 1.36.57 PM

​៤​. ​កា​រញ៉ាំ​ម្ហូបអាហារ​ប្រភេទ​ចម្រាញ់​

​ការ​ទទួលទាន​អាហារ​ចម្រាញ់​ ​ដែល​ជា​អាហារ​បំប្លែង​ពី​របស់​ដើម​ ​ឬ​លែង​ជា​របស់​ដើម​ ​បូករួម​នឹង​ការ​ទទួលទាន​អាហារ​ដែល​មាន​គ្រឿងផ្សំ​ច្រើនមុខ​ចម្រុះ​គ្នា​ពេក​ ​គឺជា​មូលហេតុ​មួយទៀត​ធ្វើ​ឱ្យ​មនុស្ស​កើតជំងឺ​ឡើង​ធាត់​លើស​ទម្ងន់​។​ ​ដើម្បី​ចៀសវាង​ការណ៍​នេះ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​លើកទឹកចិត្ត​ឱ្យ​ញ៉ាំ​អាហារ​ប្រភេទ​នេះ​ក្នុង​ក​ម្រិ​ត​តិច​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​។​

​៥​. ​ការ​អង្គុយ​ត្រាំត្រែង​ធ្វើការ​នឹង​មួយ​កន្លែង​

​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ទូទៅ​សង្កត់ធ្ងន់​ថា​ ​អ្នក​ដែល​ធ្វើការងារ​ដោយ​ការ​អង្គុយ​ច្រើន​និង​យូរ​ពេក​ ​ដូចជា​បុគ្គលិក​ធ្វើការ​នៅ​ក្នុង​ការិយាល័យ​និង​ការងារ​ក្នុង​រោងចក្រ​ដែល​គ្មាន​ចលនា​ជាដើម​។​ ​ការ​អសកម្ម​ចលនា​ច្រើន​ម៉ោង​ពេក​បាន​បង្ក​ឱ្យ​ពួកគាត់​ឆាប់ឡើង​ទម្ងន់​។​ ​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បន្ត​ថា​ ​ការ​អង្គុយ​ធ្វើការ​បែប​នេះ​ ​ទោះ​ចង់​ឬ​មិន​ចង់​ ​ក៏​គង់តែ​ដុះ​ក្បាលពោះ​ ​និង​ឡើង​ទម្ងន់​ដែរ​។​

​៦​. ​ការ​ប៉ះប៉ូវ​ខ្លួនឯង​

​អ្នកខ្លះ​បង្អត់​អាហារ​ខ្លួនឯង​ពីរ​ទៅ​បី​ថ្ងៃ​ ​និង​អ្នកខ្លះ​ខិតខំ​ហាត់ប្រាណ​ដើម្បី​សម្រក​ទម្ងន់​ ​ប៉ុន្តែ​ពេល​ពួកគេ​ភ្លេចខ្លួន​បែរជា​ញ៉ាំ​ច្រើន​អស់ទាំង​ចាន​ៗ​ ​ព្រោះ​រាល់​កា​រញ៉ាំ​ប៉ះប៉ូវ​ដោយ​ភ្លេចខ្លួន​បែប​នេះ​ ​គឺ​ផ្ដល់​ផល​អាក្រក់​ ​និង​ហា​និ​ភ័យ​នៃ​ការ​ឡើង​ធាត់​កាន់តែ​លើស​ដើម​។​

​៧​. ​កា​រញ៉ាំ​សារធាតុ​អាល​កុ​ល​ច្រើនជ្រុល​

​កា​រញ៉ាំ​ជាតិ​អាកុល​ច្រើន​ ​មិនថា​ឡេ​ហ្គឺ (​Lag​e​r) ​ប៊ីយែរ​ ​ស្រា​ស​ ​ឬ​ស្រាក្រហម​នោះ​ទេ​ ​ពោល​ឱ្យ​តែ​អាកុល​ ​គឺ​មាន​ជាតិ​ខ្លាញ់​ច្រើន​ ​ហើយ​ថែមទាំង​ប៊ឺ​តយ​ក​ជាតិទឹក​ទៀត​ផង​។​ ​អ៊ីចឹង​ហើយ​បានជា​អ្នក​ញ៉ាំ​ស្រា​ភាគច្រើន​ ​គឺ​ឧ​ស្សាហ៍​បត់ជើង​តូច​ញឹកញាប់​។​ ​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​អះអាង​ថា​ ​រាល់​ការ​បត់ជើង​តូច​ញឹកញាប់​ ​គឺ​ធ្វើ​ឱ្យ​ក្នុង​ខ្លួន​ខ្វះ​ជាតិទឹក​ក្នុង​ប្រតិបត្តិការ​រំលាយអាហារ​ ​ព្រោះថា​ស្រា​ ​គឺ​សម្បូរទៅដោយ​កា​បូ​អ៊ី​ដ្រា​ត​ (​Carbohydrates​) ​ដែល​ជា​ជាតិ​ផ្ទុក​ទៅ​ដោយ​ខ្លាញ់​។​

១

​៨​. ​កា​រញ៉ាំ​អាហារ​នៅ​យប់ជ្រៅ​ពេក​

​ការ​ហូប​អាហារ​យប់​ពេក​ ​ជា​ពេលវេលា​មួយ​ដែល​ធ្វើ​ឱ្យ​ឆាប់ឡើង​ធាត់​លើស​ទម្ងន់​ ​ព្រោះ​ជាទូទៅ​រាល់​ពេល​ហូប​រួចហើយ​ ​គឺ​ង​ងុយគេង​ក៏​ចូលគេង​បាត់​ ​ដោយ​មិនបាន​បញ្ចេញ​ចលនា​។​ ​នេះ​ជា​មូលហេតុ​ធ្វើ​ឱ្យ​ឡើង​ធាត់​លើស​ទម្ងន់​ ​ដូច្នេះ​គួរ​ចៀសវាង​កា​រញ៉ាំ​អាហារ​នៅ​ពេល​យប់ជ្រៅ​ពេក​។​

​៩​. ​ការ​មិន​ធ្វើ​លំ​ហាត់ប្រាណ​

​ការ​មិន​ធ្វើ​លំ​ហាត់ប្រាណ​ ​គឺជា​មូលហេតុ​ចម្បង​មួយ​ធ្វើ​ឱ្យ​ធាត់​ជ្រុល​ផង​ដែរ​។​ ​អ្នក​ដែល​មិន​ធ្វើ​លំ​ហាត់ប្រាណ​ ​ហើយ​ញ៉ាំ​អាហារ​ឥតប្រយោជន៍​ច្រើន​ ​ដូចជា​ដំ​ឡូ​ចៀន​ ហាំ​ប៊័រ​ហ្គឺ ​ទឹក​ស្ករ​ក្រឡុក​ជាដើម​នោះ​ ​ប្រាកដជា​ឡើង​ធាត់​ជ្រុល​មិនខាន​។​ ​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បញ្ជាក់​ថា​ ​នៅ​ពេល​ហាត់ប្រាណ​ជាប្រចាំ​ ​គឺ​ជួយ​ទ្រទ្រង់​សុខភាព​យើង​បាន​ច្រើន​ ​ដូចជា​ជំនួយ​ដល់​ចង្វាក់​បេះដូង​ ​សរសៃឈាម​ ​និង​ការពារ​ឡើង​ធាត់​លើស​ទម្ងន់​ជាដើម​។​

​១​០​. ​ការ​មិន​ញ៉ាំ​អាហារ​ពេលព្រឹក​

​ការ​មិន​ញ៉ាំ​អាហារ​ពេលព្រឹក​ ​ជា​បញ្ហា​មួយ​ធ្វើ​ឱ្យ​មនុស្ស​ធាត់​និង​ឡើង​ទម្ងន់​ជ្រុល​មួយ​ដែរ​ ​ព្រោះ​រាល់​ពេល​មិន​ញ៉ាំ​អាហារ​ពេលព្រឹក​ ​គឺ​ធ្វើ​ឱ្យ​មនុស្ស​គ្មានកម្លាំង​កំហែង​ធ្វើការ​ ​ឬ​រៀនសូត្រ​មិន​ចូល​ ​ហើយក៏​ធ្វើ​ឱ្យ​មនុស្ស​ង​ងុយគេង​ផង​ដែរ​។​ ​ការ​ពន្យារ​ឬ​មិន​ញ៉ាំ​អាហារ​ពេលព្រឹក​រង់ចាំ​ដល់ម៉ោង​បាយថ្ងៃត្រង់​ ​គឺ​ធ្វើ​ឱ្យ​មនុស្ស​ឃ្លាន​ខ្លាំង​ ​ហើយ​ពេល​ញ៉ាំ ​គឺ​សម្រុក​ញ៉ាំ​ច្រើន​ក្នុង​ល្បឿន​លឿន​ទៅតាម​ការស្រេកឃ្លាន​របស់​ខ្លួន​ថែមទៀត​។​ ​

ដូច្នេះ​បញ្ហា​ទាំងនេះ​ ​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ណែនាំ​ថា​ ​ដល់ពេល​ញ៉ាំ​ត្រូវតែ​ញ៉ាំ ​គឺ​ញ៉ាំ​ឱ្យ​ទៀង​ពេលវេលា​ ​និង​ឆ្អែត​ល្មមៗ​កុំ​ឱ្យ​ឆ្អែត​ខ្លាំងពេក​ ​ជាពិសេស​ពេល​ញ៉ាំបាយ​គួរ​ផឹក​ទឹកមួយកែវ​ជាមុន​សិន​ ​ហើយ​នៅ​ពេល​ញ៉ាំ​ជិត​ឆ្អែត​គួរ​ផឹក​ទឹកមួយកែវ​ទៀត​ ​ដើម្បី​បំពេញ​ក្រពះ​យើង​ឱ្យ​ឆ្អែត​ល្មម​។​

​ក្រៅពី​ចំណុច​ខាងលើ​នេះ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​នៅ​មាន​កត្តា​មួយទៀត​ ​ក៏​ជា​កត្តា​បណ្ដាល​ឱ្យ​ធាត់​ផង​ដែរ​។​ ​អ្នកខ្លះ​អាច​បណ្ដាលមកពី​ការ​កើតជំងឺ​ឃ្លាន​ ​ដែល​ភាសា​បច្ចេកទេស​គេ​ហៅថា​ Bu​l​i​m​i​a​ ​។​ Bu​l​i​m​i​a​ ​ជា​ជំងឺ​ម្យ៉ាង​ដែល​ធ្វើ​ឱ្យ​មនុស្ស​ឃ្លាន​ញ៉ាំ​ៗ​ខ្លាំង​ ​ហើយ​កា​រញ៉ាំ​ទាល់តែ​ហួស​បរិមាណ​រហូត​ភើ​ច្រាល់​ចេញ​មកវិញ​ក៏មាន​។​ ​អ្នកជំនាញ​បន្ត​ថា​ ​ជំងឺ​នេះ​ ​គឺ​ធ្វើ​ឱ្យ​អាស៊ី​ត​កើតមានឡើង​ ​រលាក​បំពង់ក​ ​និង​មាន​បញ្ហា​ផ្លូវចិត្ត​ ​ជាពិសេស​អរ​ម៉ូ​ន​ស្ត្រី​មិន​ដំណើរការ​ល្អ​។​

​បន្ទាប់ពី​ជំងឺ​ Bu​l​i​m​i​a​ ​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ទូទៅ​ដដែល​ពន្យល់​ដោយ​លើក​ពី​ជំងឺ​ ​Bin​g​e​-​eating​ ​disorder​ ​ដែល​ជា​ជំងឺ​ម្យ៉ាង​ដែល​ញ៉ាំ​អាហារ​ដើម្បី​បំពេញ​តាម​ចំណង់​ ​ឬ​បំពេញ​ទៅតាម​អារម្មណ៍​របស់​ខ្លួន​ ​និង​ដើម្បី​កុំ​ឱ្យ​អផ្សុក​។​ ​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បន្ត​ថា​ ​អ្នកខ្លះ​ឡើង​ធាត់​លើស​ទម្ងន់​ខ្លាំង​ដោយសារ​មាន​ជំងឺ​គេង​មិន​ស្ងប់​ (​Sleep​ ​a​p​n​e​a​) ​ដែល​បណ្ដាលមកពី​ការ​ស្ទះ​បំពង់ក​។​ ​មូលហេតុ​ដែល​នាំ​ឱ្យ​ស្ទះ​បំពង់ក​ ​គឺ​បណ្ដាលមកពី​ខ្លាញ់​អណ្ដាត​ធ្លាក់​ចូលក្នុង​បំពង់ក​កំលុងពេល​គេងលក់​។​ ​ដូច្នេះ​ពេល​អ្នកមាន​ជំងឺ​នេះ​គេង​កំពុង​លក់​ ​ហើយ​ស្ទះ​ដង្ហើម​ម្ដងៗ​ ​គឺ​តែងតែ​ក្រោក​ ​ឬ​ភ្ញាក់​ឡើង​ ​ដែល​ជា​មូលហេតុ​បណ្ដាល​ឱ្យ​គាត់​គេង​មិន​ស្ងប់​។​

​ក្រៅពី​ជំងឺ​គេង​មិន​ស្ងប់​ ​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បន្ថែម​ថា​ ​អ្នកខ្លះ​ឡើង​ធាត់​ជ្រុល​ ​គឺ​បណ្ដាលមកពី​គាត់​មាន​រោគ​ទាក់ទង​នឹង​ជំងឺ​ ​Auto​immune​ ​ដែល​ ​T​h​y​ro​i​d​ ​របស់​គាត់​មិន​ដំណើរការ​ ​ហើយ​អរ​ម៉ូ​ន​មានការ​ថមថយ​ចុះ​ ​ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធប្រតិបត្តិការ​សរីរាង្គ​មិន​ដំណើរការ​។​

​ដូច្នេះ​ហើយ​បានជា​គាត់​ឡើង​ធាត់​លើស​ទម្ងន់​ ​ហើយ​មិនសូវ​មានកម្លាំង​ ​ង​ងុយគេង​ ​ស្ទក់​ៗ​ទុយមុយ​ ​បែប​គេ​ហៅថា​ ​H​y​port​h​y​ro​i​dis​m​ ​ហើយ​ ​H​y​port​h​y​ro​i​dis​m​ ​នេះ​គឺជា​ជំងឺ​អរ​ម៉ូ​ន​មិន​ត្រឹមត្រូវ​។​ ​មួយទៀត​ ​គឺ​ការ​ឡើង​ធាត់​ចំពោះ​ស្ត្រី​ដែល​មាន​ជំងឺ​ ​P​CO​S​។​ ​ជំងឺ​នេះ​ធ្វើ​ឱ្យ​ឈាមរដូវ​របស់​ស្ត្រី​ធ្លាក់​មិន​ទៀងទាត់​ ​ដោយសារតែ​គីស​អរ​ម៉ូ​នក​ឡើង​រហូត​ធ្វើ​ឱ្យ​ឈាមរដូវ​អាក់​មក​មិន​ទៀងពេល​។​ ​

ដូច្នេះ​ហើយ​បានជា​ស្ត្រី​ភាគច្រើន​ឡើង​ធាត់​ ​និង​កើតមុន​លើ​មុខ​ច្រើន​។​ ​ផ្ទុយទៅវិញ​ ​ស្ត្រី​ជិត​អស់​រដូវ​ក៏​ឡើង​ធាត់​ផង​ដែរ​។​ ​ការ​ឡើង​ធាត់​នេះ​ ​ដោយសារតែ​ប​ម្រែ​ប​ម្រួ​ល​អរ​ម៉ូ​ន​របស់​គាត់​។​ ​រីឯ​ការ​កើត​ស្ដ្រេ​ស​ស្មុគ​ស្មាញ​ខ្លាំងពេក​ ​ក៏​ជា​មូលហេតុ​មួយ​បណ្ដាល​ឱ្យ​កើតជំងឺ​ឡើង​ធាត់​ផង​ដែរ​។​ ​ការ​ឡើង​ធាត់​នេះ​ ​ដោយសារតែ​គាត់​នៅផ្ទះ​មិន​ចង់​ជួប​អ្នកណា​ ​កាល​នៅក្នុងផ្ទះ​អង្គុយ​មើល​ទូរទស្សន៍​ញ៉ាំ​ច្រើន​បានជា​ធ្វើ​ឱ្យ​គាត់​ឡើង​ធាត់​។​

​នៅ​មាន​ទៀត​ទាក់ទង​នឹង​ជំងឺ​ដែល​បណ្ដាល​ឱ្យ​ឡើង​ធាត់​ ​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​មានប្រសាសន៍ថា​ ​សូម្បីតែ​អ្នក​ញ៉ាំ​ថ្នាំ​បញ្ហា​ផ្លូវចិត្ត​ ​ថ្នាំ​ជំងឺ​ទឹកនោម​ផ្អែម​ ​និង​ថ្នាំ​ឡើងឈាម​សុទ្ធតែ​ធ្វើ​ឱ្យ​អ្នកជំងឺ​ឡើង​ធាត់​។​ ​ចំណែក​ស្ត្រី​ពេល​មានផ្ទៃពោះ​ ​ក៏​ធ្វើ​ឱ្យ​ឡើង​ធាត់​ផង​ដែរ​ ​ប៉ុន្តែ​ជា​ការ​ឡើង​ធាត់​ធម្មតា​នៃ​ធម្មជាតិ​អ្នក​មានផ្ទៃពោះ​។​ ​ជាមធ្យម​ភាគ​ ​គាត់​ឡើង​គីឡូ​ចន្លោះ​ពី​១​១​ ​ទៅ​១​៥​គីឡូ​តែប៉ុណ្ណោះ​៕​ ប្រភព៖ www.interconrooster.com