Ronaldo ប៊ិះតែនឹងឈ្នះការប្រកួតទៅហើយនៅពេលដែលគាត់ស៊ុតបញ្ចូលទីចុងម៉ោង ពេលលេងវគ្គជម្រុះ World Cup ទល់និងក្រុមជម្រើសជាតិស៊ែប៊ី ប៉ុន្តែគ្រាប់បាល់របស់គាត់ត្រូវបានអាជ្ញាកណ្ដាលមិនឲ្យចូល ហើយរឿងរ៉ាវនានាក៏បានកើតឡើងដូចជាការបង្ហាញកាយវិការមិនសមរម្យ ការបោះចោលស្លាកប្រធានក្រុម ការតវ៉ា...ជាដើម។
Cristiano Ronaldo walked off the pitch before the final whistle at the end of the Serbia-Portugal game, and threw his captain's armband in frustration. pic.twitter.com/I2i9uwkPhM
— ESPN FC (@ESPNFC) March 27, 2021
ទោះយ៉ាងណាក៏ដោយ! រឿងនោះបានបញ្ចប់ទៅហើយហើយអ្វីដែលបានកើតឡើងបន្តទៀតនោះគឺស្លាកប្រធានក្រុមរបស់គាត់ដែលក្រវាត់ចោលក្នុងទីលានត្រូវបានគេរើសយកដាក់ទៅដេញថ្លៃយកលុយ។ អ្នកធ្វើការនៅកីឡដ្ឋានម្នាក់បានរើសយកស្លាកដៃនេះទៅឲ្យគេដាក់ដេញថ្លៃបាត់ទៅហើយ
ពួកគេបានសំរេចចិត្តថាលុយដែលបានមកពីការដេញថ្លៃលក់ស្លាដៃប្រធានក្រុមនេះ បរិច្ចាគប្រាក់ទាំងអស់ដល់ក្មេងអាយុ ៦ ខែម្នាក់ដែលទទួលរងនូវជំងឺសាច់ដុំឆ្អឹងខ្នងហើយត្រូវការប្រាក់ ២,៥ លានផោនសម្រាប់ការព្យាបាល។ ការប្រកាសដេញថ្លៃនិយាយថា៖
"ស្លាកកងដៃប្រធានក្រុមរបស់ Cristiano Ronaldo ដែលគាត់បានក្រវាត់ចោលនៅចុងម៉ោងការប្រកួតស្មើជាមួយជម្រើសជាតិស៊ែប៊ី នៅលើទីលាននៃកីឡដ្ឋាន Rajko Miticនៅឡើយទេ ។ ស្លាកប្រធានក្រុមនេះ បានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើន និងមានគេនិយាយច្រើនបំផុតពីពិភពលោក លើសស្លាកប្រធានក្រុមនានាក្នុងពេលកន្លងមកហើយស្លាកនេះអ្នកអាចចូលរយមដេញថ្លៃយកធ្វើជារបស់អ្នកបាន"។
"មូលនិធិទាំងអស់ដែលបានមកពីការដេញថ្លៃ ត្រូវបានបម្រុងទុកសម្រាប់ព្យាបាលកុមាររី Gavril Đurđević អាយុ ៦ ខែមកពីតំបន់ Kragujevac ដែលទទួលរងនូវជំងឺសាច់ដុំឆ្អឹងខ្នង ហើយដែលត្រូវការប្រាក់ ២ លានកន្លះសម្រាប់ការព្យាបាល។ ស្លាកដៃរបស់ប្រធានក្រុម Cristiano Ronaldo នឹងត្រូវប្រគល់ទៅឱ្យអ្នកឈ្នះនៃការដេញថ្លៃ បន្ទាប់ពីបញ្ជូនភស្តុតាងនៃការទូទាត់ថវិកាដេញថ្លៃទៅក្នុងគណនីសម្រាប់ព្យាបាល Gavril Đurđević។"
ទោះបីជាយ៉ាងនេះក្ដី! មកដល់ពេលនេះស្លាកប្រធានក្រុមនេះមិនទាន់បានសរុបលុយឬបង្ហាញព័ត៌មានអំពីចំណូលនៃការដេញថ្លៃនៅឡើយទេ ប៉ុន្តែពួកគេសង្ឃឹមថាការជួយជីវិតទារិកាម្នាក់ត្រឹមវ័យ៦ខែដោយអំពើសប្បុរសធម៌វាមិនហួសហេតុពេកទេ ហើយអ្នកប្រកាសដេញថ្លៃនឹងសង្ឃឹមទទួលបាន៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក