ការចូលរួមជាមួយកោះកុងអេហ្វស៊ី គឺជាជម្រើសដ៏ត្រឹមត្រូវមួយ មិនមែនជាការដើរថយក្រោយក្នុងអាជីពរបស់ខ្លួនទេ។ នេះជាការលើកឡើងពីខ្សែបម្រើវ័យក្មេង សាន បូរ៉ា ដែលផ្លាស់ពីវិសាខាទៅក្រុមមានមូលដ្ឋាននៅខេត្តកោះកុងក្នុងឆ្នាំ២០២១ និងកំពុងប្រកួតប្រជែងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត។
ជាក្រុមកម្រិតខេត្ត និងលេង Cambodian League 2 មិនដូចទ្រនំចាស់វិសាខាដែលជាក្រុមកម្រិតលីគកំពូលក្ដី អតីតកីឡាករ U19 ជម្រើសជាតិកម្ពុជានៅតែអះអាងរីករាយ ព្រោះមានឱកាសបង្ហាញខ្លួនច្រើន។
ក្រោយរួមចំណែកឈ្នះជើងឯក League 2 នៅព្រៃវែង បូរ៉ា ក៏សម្រេចចិត្តផ្លាស់ទៅកោះកុងអេហ្វស៊ី និងបានបង្ហាញខ្លួនក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត គ្រប់ការប្រកួតក្នុងវគ្គចែកពូល ជើងទីមួយ៕
អត្ថបទ៖ CNCC
ប្រភពរូប Koh Kong FC
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក