លោក Ole បង្ហើប​ថា​ Haaland ជា​កីឡាករ​ម្នាក់​ល្អ​តែ​ពិបាក​បំផុត​លើ​រឿង​មួយ​នេះកាល​នៅ​ក្លិប Molde

អ្នកចាត់ការក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បានបង្ហើបឱ្យដឹងថា Erling Haaland បានតស៊ូជាមួយនឹងការរងរបួសក្នុងដំណាក់កាលដំបូងនៃអាជីពរបស់គាត់ជាញឹកញាប់។

1295079404.0

ក្រុមបិសាចក្រហមចង់ចុះហត្ថលេខាយក Haaland មក​ធ្វើ​រួម​គ្នាជាថ្មីជាមួយ Solskjaer ខណៈ​ដែល​គ្រូបង្វឹក​សញ្ជាតិ​ន័រវេស ធ្លាប់បានបង្វឹកខ្សែប្រយុទ្ធរូបនេះនៅឯ Molde កាលពីនៅក្មេង។ លើស​ពី​នេះ Solskjaer បានបើកចំហរអ្វីៗគ្រប់​យ៉ាងនៅថ្ងៃដំបូងរបស់គាត់នៅប្រទេស​ន័រវេស ដោយពិពណ៌នាអំពីរបៀបដែលកីឡាករវ័យក្មេងរូបនេះបាន​ធ្វើ​ពេល​លេង​តទល់​ជាមួយ​គូប្រជែង​និង​ហ្វឹកហាត់​ជាមួយមិត្តរួម​ក្រុម។

Erling Haaland Ole Gunnar Solskjaer Molde_xodawwcrs5v21ufgz7i8sq7ms 1000x600

នៅពេលអ្នក​សម្ភាសន៍សួរគាត់នៅលើកញ្ចក់ទូរទស្សន៍ Sky Sports ថា​តើ​លោក​មាន​ការ​រំពឹង​ទុក​យ៉ាងណាចំពោះ Haaland  លោក Ole បានតបថា៖ "បាទ! អ្នកអាចមើលឃើញបុគ្គលិកលក្ខណៈរបស់គាត់។ កាល​នោះ​គាត់​មក​កាន់​ក្លិប​ត្រឹមជាក្មេងវ័យ១៦ឆ្នាំប៉ុណ្ណោះ។ ពិតណាស់អ្នកមិនដែលដឹងថាគាត់បានតស៊ូយ៉ាងខ្លាំងជាមួយនឹងរបួសជង្គង់អាក្រក់នៅពេលគាត់មកដល់ភ្លាមៗ។ ប៉ុន្តែខ្ញុំអាចមើលឃើញបុគ្គលិក​លក្ខណៈរបស់​គាត់"។

2804080 57846610 2560 1440

“ ខ្ញុំចាំបានថា គាត់​បានធ្វើឲ្យ​ខ្សែ​ការពារ​កណ្ដាល​ម្នាក់ និង​បម្រើ​ការពារម្នាក់​ដួរលើ​ទីលាន ខណៈដែល​បួក​គេ​ជាកីឡាករមានមាឌធំ ហើយ​គាត់​ស្រែក​ថាខញុំជាអ្នក​ឈ្នះ ខ្ញុំជាអ្នក​ឈ្នះ"។

"ពិតណាស់គាត់មានបុគ្គលិកលក្ខណៈល្អ។ គាត់បង្ហាញដល់មនុស្សគ្រប់គ្នាថាគាត់ជាកីឡាករល្អប៉ុណ្ណា។ យើងបានលេងជាមួយ Zenit ក្នុងការប្រកួតជម្រុះ Europa League ហើយអាជ្ញាកណ្តាលបានមករកខ្ញុំ ហើយនិយាយថាគាត់ (Haaland) នឹងលេងនៅ Champions League ឆាប់ៗនេះ។ យើងបានដឹងរួច​ទៅ​ហើយ"។

F56f2772c8744262b9bfd29c7ec3290a500x500@2x

"គាត់ជាមនុស្សមានបុគ្គលិកលក្ខណៈកំពូល។ ខ្ញុំបានលេងជាមួយ Alf (ឪពុករបស់ Haaland) គាត់ពិតជាចាស់បន្តិច​ហើយ​ពិត​ជាគួរឲ្យគោរព។ គាត់គឺជាអ្នកឈ្នះ"។

Erling Haaland

បិសាចក្រហម Manchester United និងគូប្រជែង Manchester City គ្រោងនឹងត្រៀមចំណាយលុយសម្រាប់ក្រុម Borussia Dortmund នៅរដូវក្តៅនេះដើម្បី​ធ្វើ​យ៉ាងណា​យក​ខ្សែប្រយុទ្ធកំពូលស៊ុត​រូបនេះ​មក​រួម​ក្រុមឲ្យ​បាន៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: