Solskjaer មកកាន់តំណែងនៅ Man United កាលពីថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៨ហើយក្នុងចំណោមកីឡាករទាំងអស់ Rashford ស៊ុតបញ្ចូលទីច្រើនជាងគេក្រោមការគ្រប់គ្រងរបស់លោក។
Ole Gunnar Solskjaer ត្រូវតែងតាំងជាគ្រូបង្វឹក Manchester United ផ្លូវការនៅថ្ងៃទី២៨ខែមីនាឆ្នាំ២០១៨ ប៉ុន្តែគាត់បានមកដឹកនាំក្នុងនាមជាគ្រូបង្វឹកបណ្ដោះអាសន្នតាំងពីថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៨មកម្ល៉េះអីចឹងយើងរាប់ទាំងចំនួនថ្ងៃទៅដែលគាត់មកដំបូងបំផុត។
Marcus Rashford គឺជាកីឡាកររបស់បិសាចក្រហមដែលស៊ុតបញ្ចូលទីច្រើនជាងគេក្រោមការដឹកនារបស់គ្រូបង្វឹកសញ្ជាតិន័រវេសគិតលើគ្រប់កម្មវិធីប្រកួតដោយស៊ុតបាន៤៩គ្រាប់។
Bruno Fernandes បានឡើងមកឈរលេខ២រួចទៅហើយដោយស៊ុតបាន៣៥គ្រាប់ទោះបីជាមកដល់ Old Trafford កាលពីខែមករាឆ្នាំ២០២០ក៏ដោយ។
ខាងក្រោមជាបញ្ជីឈ្មោះកីឡាករ Man Utd ស៊ុតច្រើនជាងគេក្រោមការដឹកនាំរបស់លោក Ole:
1. Marcus Rashford - 49 goals
2. Bruno Fernandes - 35 goals
3. Anthony Martial - 34 goals
4. Mason Greenwood - 22 goals
5. Paul Pogba - 17 goals
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក