អាពាហ៍ពិពាហ៍ដែលស្មើភាពបំផុតគឺ
- ខ្ញុំចាកចេញពីរង្វង់គ្រួសារខ្ញុំ!
- អ្នកក៏ត្រូវចាកចេញពីរង្វង់គ្រួសារអ្នកដែរ!
ពួកយើងត្រូវសាងគ្រួសារតូចរបស់ពួកយើងឡើងរួមគ្នា។
តែមិនមែនខ្ញុំព្រមចាកចេញពីរង្វង់គ្រួសារខ្ញុំហើយ តម្រូវឱ្យខ្ញុំទៅសម្របចូលជាមួយនឹងគ្រួសារអ្នកនោះទេ។
មួយជីវិតរបស់មនុស្សស្រី មានផ្ទះ៣ ៖
- ផ្ទះទីមួយ គឺជាការរៀបចំរបស់ទេវតា ពេលធំពេញវ័យហើយក៏បានប្តូរមកជា "ផ្ទះកំណើត"។
- ផ្ទះទីពីរ គឺផ្លូវច្បាប់ផ្តល់ឱ្យ ដើមឡើយពួកយើងគឺមិនស្គាល់គ្នាទេ។ ប៉ុន្តែដោយសារតែប្តី ទើបយើងក្លាយជាគ្រួសារតែមួយ នៅពាក់កណ្តាលជីវិតក្រោយនេះ ហៅថា "ផ្ទះម្តាយក្មេក"។
ប្រសិនបើខ្ញុំចាកចេញពីផ្ទះខ្ញុំហើយ ហើយអ្នកមិនព្រមចាកចេញពីផ្ទះរបស់អ្នកទេ។
- នៅផ្ទះកំណើតខ្ញុំ គឺជាភ្ញៀវ
- នៅផ្ទះម្តាយក្មេកខ្ញុំ គឺជាអ្នកក្រៅ
ពិភពលោកធំធេងណាស់ តើកន្លែងណាជាផ្ទះរបស់ខ្ញុំពិតប្រាកដ?
ពួកយើងម្នាក់ៗពេញមួយឆាកជីវិតហើយ តែងតែប្រាថ្នាចង់ស្វែងរកផ្ទះនៃក្តីស្រមៃរបស់ខ្លួនឯង។
ពេលចាប់កំណើតមកទេវតាបានរៀបចំផ្ទះឱ្យយើងមួយ។ ក្រោយមកពេលធំពេញវ័យ ពួកយើងក៏ត្រូវតែបង្កើតផ្ទះជារបស់ខ្លួនឯង។
មួយជីវិតរបស់មនុស្សស្រី គឺមានផ្ទះ3 សុទ្ធតែសំខាន់ ប៉ុន្តែផ្ទះចុងក្រោយគេទើបជាផ្ទះពិតប្រាកដ ដែលអាចឱ្យនាងលះបង់ខ្លាំងពេញមួយជីវិតដោយមិនមានការស្តាយក្រោយ ហើយក៏ទទួលបានសុភមង្គលពិត។
ភ័ព្វវាសនាទេវតាចារពីជាតិមុន ទើបជាតិនេះយើងអាចក្លាយមកជាគ្រួសារតែមួយ ចូរថែរក្សាគ្នា ដឹងគុណ មើលថែគ្នារហូត។
ចូរសាងស្នេហាជាមួយមនុស្សមានបេះដូង! រស់នៅជាមួយមនុស្សដែលមានចិត្តស្មោះអស់មួយជីវិត!
ប្រភព ៖ 贾静雯心情语录 / បកប្រែ ៖ សុខ គឹមទៀវ