អតីតគ្រូបង្វឹកក្រុមជម្រើសជាតិថៃលោក Kiatisuk Senamuang បាននិយាយក្នុងគណនី Instagram របស់លោកដោយចង់ឲ្យអតីតកូនសិស្ស Chanathip Songkrasin ទៅលេងនៅលីគកំពូលវៀតណាម។
បច្ចុប្បន្នលោក Kiatisuk គឺជាគ្រូបង្វឹករបស់ក្លិប Hoang Anh Gia Lai ដែលពេលនេះកំពុងឈរកំពូលតារាងលីគវៀតណាម V.League 1 ។គ្រូបង្វឹករូបនេះដែលត្រូវបានគេស្គាល់ថា Zico បានធ្វើកាឆ្លើយតបនៅលើទំព័ Instagram របស់ខ្លួន បន្ទាប់ពី Chanathip ចុច Mention ឈ្មោះគាត់ ដែលបច្ចុប្បន្នកំពុងពាក់អាវរបស់ក្លិបជប៉ុនឈ្មោះ Consadole Sapporo ឲ្យវិលមកលេងនៅលីគអាស៊ីអាគ្នេយ៍វិញ។
View this post on Instagram
Chanathip បានក្លាយជាតួអង្គសំខាន់នៅពេលដែល Kiatisuk Senamuang កាន់តំណែងជាគ្រូបង្វឹកជម្រើសជាតិថៃ ខណៈដែលពួកគេទាំងពីរបានជួយក្រុមមានឈ្មោះថាដំរីចម្បាំងមួយនេះឈ្នះពានរង្វាន់ AFF Suzuki Cup 2014 និងឡើងលេងក្នុងជុំទី ៣ នៃវគ្គជម្រុះ World Cup 2018 ។
លោក Kiatisuk ក៏ធ្លាប់បាននាំជម្រើសជាតិថៃឡើងទៅប្រកួតពានរង្វាន់ Asian Cup 2019 ជុំផ្ដាច់ព្រ័ត្ រប៉ុន្តែគាត់មិនបានចូលរួមក្នុងការប្រកួតដែលធ្វើឡើងនៅទឹកដីអារ៉ាប់រួមអេមីរ៉ាតអារ៉ាប់រួមទេដោយសារគាត់លាឈប់ពីជម្រើសជាតិមុនកំណត់៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក