ទម្លាប់ចាយលុយបីយ៉ាងរបស់អ្នកមានខុសពីអ្នកក្រ

នេះគឺជាគំនិតដ៏ល្អមួយ។ ហេតុអ្វីបានជាយើងមិនធ្វើការពេញម៉ោង ហេីយប្រេីពេលក្រៅម៉ោងរបស់អ្នកសំរាប់បង្កេីតសំណាង? ហើយតេីអ្នកមានអារម្មណ៍បែបណា នៅពេលអ្នកអាចនិយាយដោយស្មោះត្រង់ថា៖ «ខ្ញុំកំពុងធ្វើការដើម្បីក្លាយជាអ្នកមាន។ ខ្ញុំមិនធ្វើការគ្រាន់តែដើម្បី បង់ការចំណាយប្រចាំថ្ងៃរបស់ខ្ញុំទេ។» នៅពេលដែលអ្នកមានគម្រោងដេីម្បីបង្កេីតទ្រព្យសម្បត្តិ អ្នកនឹងត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំង ហេីយអ្នកនឹងគេងមិនសូវស្រួលទេនៅពេលយប់។

ខ្ញុំចង់ចែករំលែករូបមន្តសាមញ្ញមួយ សម្រាប់ការបង្កើតទ្រព្យសម្បត្តិ។ នេះជាគំនិតរបស់លោក Jim Ronh អំពីរបៀបដែលប្រាក់គួរតែដាក់នៅកន្លែងណាខ្លះ។

ច្បាប់ ៧០/៣០

ចូររៀនរស់នៅជាមួយលុយ ៧០% ដែលអ្នករកបានរៀងរាល់ខែ។ លុយ៧០%នេះ គឺសំរាប់រឿងដ៏ចាំបាច់ និងវត្ថុប្រណិតមួយចំនួន ដែលអ្នកត្រូវចំណាយប្រាក់។ បន្ទាប់មក វាជាការសំខាន់ដើម្បីមើលថាតើអ្នកត្រូវបែងចែក ៣០% ដែលនៅសល់របស់អ្នករបៀបណា។ ចូរបែងចែកវាតាមវិធីដូចខាងក្រោម៖

១. សប្បុរសធម៌

Rohn 3 Money Habits 01

ចូរចំណាយ១០%សំរាប់សប្បុរសធម៌។ សប្បុរសធម៌ គឺជាទង្វើមួយដែលផ្តល់ឱ្យសហគមន៍ និងជួយមនុស្សមួយចំនួនដែលកំពុងត្រូវការខ្លាំង។ ខ្ញុំជឿថាការរួមចំណែក ១០ ភាគរយនៃប្រាក់ចំណូលរបស់អ្នក គឺជាចំនួនដ៏ល្អមួយ។

ទម្លាប់នៃការផ្តល់ឱ្យគួរត្រូវបានបង្រៀនឱ្យបានឆាប់កាន់តែល្អជាពិសេសនៅពេលបរិមាណនេះនៅតិច។ វាជាការងាយស្រួលណាស់ក្នុងការដកលុយដប់សេនចេញពីប្រាក់ ១ដុល្លារ សំរាប់សប្បុរសធម៌។ ប៉ុន្តែវានឹងពិបាក ដកប្រាក់ចំនួន ១០០ ០០០ ដុល្លារ ពេញពីប្រាក់ ១លានដុល្លារ ដេីម្បីសប្បុរសធម៌ណាស់។ អ្នកប្រហែលជាអាច​និយាយ​ថា៖ « អូ! ប្រសិនបើខ្ញុំមាន ១លានដុល្លា ខ្ញុំនឹងមិនមានបញ្ហាក្នុងការឱ្យលុយ ១០០ ០០០ ដុល្លានោះទេ។ » ខ្ញុំមិនប្រាកដទេ។ ១០០ ០០០ ដុល្លា គឺជាលុយដ៏ច្រើន។ ដូច្នេះចូរឆាប់ចាប់ផ្តើមទម្លាប់នេះ មុនពេលអ្នកមានលុយច្រេីន។

២. ដើមទុនវិនិយោគ

Rohn 3 Money Habits 02

លុយ១០%ទៀត គឺសំរាប់បង្កេីតទ្រព្យសម្បត្តិ។ លុយនេះ គឺជាប្រាក់ដែលអ្នកនឹងប្រើដើម្បី ទិញ ជួសជុល ផលិត ឬ លក់។ គន្លឹះសំខាន់នៃចំនុចនេះ គឺត្រូវចូលរួមក្នុងការធ្វើពាណិជ្ជកម្ម បើទោះបីជាអ្នកមានតែពេលក្រៅម៉ោងធ្វើការក៏ដោយ។

ដូច្នេះ តើអ្នកធ្វើយ៉ាងណាដើម្បីបង្កើតទ្រព្យសម្បត្តិ? មានវិធីជាច្រើន។ ចូរអនុញ្ញាតឱ្យមានការស្រមើលស្រមៃ ដេីរត្រាច់ចរ។ ពិនិត្យមើលជំនាញដែលអ្នកបានបង្កើតនៅកន្លែងធ្វើការ ឬ តាមរយៈចំណូលចិត្តរបស់អ្នក។ អ្នកអាចបម្លែងវាទៅជាសហគ្រាសដែលអាចរកកម្រៃបាន។

លើសពីនេះទៀត អ្នកក៏អាចរៀនទិញផលិតផលដែលលក់ដុំ និងលក់វាសម្រាប់លក់រាយផងដែរ។ ឬ អ្នកអាចទិញអចលនទ្រព្យ ហេីយកែលម្អវា។ ប្រើលុយ ១០ភាគរយនេះ ដើម្បីទិញ គ្រឿងបរិក្ខារ ឬ ផលិតផល ហើយចាប់ផ្តើម។ គ្មានអ្វីដែលបង្ហាញពីទេពកោសល្យ ដែលនៅខាងក្នុងខ្លួនអ្នកទេ វាកំពុងរង់ចាំដើម្បីភ្ញាក់ឡើង ដោយចក្ខុវិស័យនៃឱកាសនោះទេ។

៣. ការសន្សំ

Rohn 3 Money Habits 03

លុយ១០ភាគរយចុងក្រោយគួរតែត្រូវបានដាក់នៅក្នុងការសន្សំ។ ខ្ញុំចាត់ទុកនេះជាផ្នែកមួយនៃផ្នែកដ៏សំខាន់បំផុតនៃគម្រោងបង្កេីតទ្រព្យសម្បត្តិរបស់អ្នក ពីព្រោះវាអាចផ្តល់ឱ្យអ្នកនូវភាពសុខសាន្ដក្នុងចិត្ត ដោយមានការតៀមទុកសំរាប់រឿងចាំបាច់ដែលអាចនឹងកេីតឡេីងក្នុងជីវិតរបស់អ្នក។ ខ្ញុំសូមឱ្យនិយមន័យនៃ «អ្នកមាន» និង «អ្នកក្រ»៖ អ្នកក្រចំណាយលុយរបស់ពួកគេ ហេីយរក្សាទុកអ្វីដែលនៅសល់។ អ្នកមាន សន្សំប្រាក់មុន ហេីយបានចំណាយលុយដែលនៅសល់។

២០ឆ្នាំមុន មានមនុស្សពីរនាក់រកអាចប្រាក់បាន ១០០០ដុល្លារ ក្នុងមួយខែដូចគ្នា ហើយពួកគេម្នាក់ៗទទួលបានការកើនឡើងដូចគ្នាជារៀងរាល់ឆ្នាំ។ មនុស្សម្នាក់មានទស្សននៃការចំណាយលុយ ហេីយបានសន្សំអ្វីដែលនៅសល់។ មនុស្សម្នាក់ទៀតមានទស្សននៃការសន្សំជាមុន ហើយបានចំណាយអ្វីដែលនៅសល់។ ថ្ងៃនេះ ប្រសិនបើអ្នកស្គាល់មនុស្សទាំងពីរនេះ អ្នកនឹងឃេីញថា មនុស្សម្នាក់ជាអ្នកមាន និងម្នាក់ទៀតជាអ្នកក្រ។

ដូច្នេះចូរចាំថា ការផ្តល់ ការវិនិយោគ និង ការសន្សំ គឺត្រូវតែមានវិន័យ ទៀបមានប្រសិទ្ធិភាព។ នៅចុងបញ្ចប់នៃ ថ្ងៃ សប្តាហ៍ ខែ លទ្ធផល គឺពិបាកនឹងកត់សម្គាល់ណាស់។ ប៉ុន្តែចូរធ្វេីឱ្យបានប្រាំឬដប់ឆ្នាំក្រោយ អ្នកនឹងឃើញភាពខុសស្រលះ ពីអ្វីដែលអ្នកមានឥឡូវ​នេះ។

វាជាការចាប់ផ្តើមជាមួយ ចំនួនទឹកប្រាក់ដូចគ្នា ដោយគ្រាន់តែមានទស្សនផ្សេងគ្នា។

ប្រភព៖ success