យោងតាមវេជ្ជបណ្ឌិត ការអស់កម្លាំង ការឈឺសាច់ដុំ និងសន្លាក់ គឺ ៧៥% បណ្តាលមកពីឥរិយាបថមិនត្រឹមត្រូវនៅពេលអង្គុយមុខកុំព្យូទ័រ និង ២៥% ដោយសារការមិនគោរពតាមតុល្យភាពរវាងការងារ និងសម្រាក។
ខាងក្រោមនេះ គឺជារបៀបអង្គុយឱ្យបានត្រឹមត្រូវនៅកន្លែងធ្វើការ ដើម្បីកុំអោយមានបញ្ហាសុខភាព។
កុំអង្គុយខ្វែងជើងយូរពេក។ វាធ្វើឱ្យឈាមរត់មិនបានល្អ ហើយកៀបសរសៃឈាម និងបណ្តាលឱ្យមិនស្រួលក្នុងទម្រង់ដូចជា ស្ពឹកជើង។
រឿងដំបូងដែលអ្នកត្រូវធ្វើ គឺត្រូវកែសម្រួលកៅអី។ ជើងរបស់អ្នកមិនគួរខ្វែងទេ ហើយគែមកៅអីមិនគួរចុចឱ្យនៅក្រោមជង្គង់របស់អ្នកឡើយ។ ដាក់ជើងរបស់អ្នកនៅលើឥដ្ឋ ឬ កម្រាលដើម្បីឱ្យជើងរបស់អ្នកកោងនៅមុំលើសពី ៩០° បន្តិច។
ជម្រៅនៃកៅអីគួរតែត្រូវនឹងប្រវែងនៃត្រគាករបស់អ្នក។ ប្រសិនបើអ្នកអង្គុយលើកៅអីធំពេក ចូរដាក់ខ្នើយនៅក្រោយចង្កេះរបស់អ្នកដើម្បីជួយទប់។ បើមិនដូច្នោះទេ អ្នកនឹងរអិលហើយនេះនឹងនាំឱ្យមានភាពតានតឹង និងឈឺខ្នង។
កៅអីរបស់អ្នកគួរតែមានជាកៅអីដែលស្រួលផ្អែកដូចជាខ្សែកោងធម្មជាតិ ដូច្នេះខ្នងរបស់អ្នកមិនមានបញ្ហា។
កុំប្រញាប់ផ្លាស់ប្តូរជំហររបស់អ្នក ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួល។ ចាំបន្តិចដើម្បីឱ្យសាច់ដុំរបស់អ្នកដើរស្រួលវិញសិន។ អ្នកអាចបន្ធូរអារម្មណ៍ ហើយមួយសន្ទុះក្រោយមកវានឹងស្រួលឡើងវិញ វាមិនស្រួលមកវិញភ្លាមៗទេ។
នៅពេលអ្នកធ្វើការនៅមុខកុំព្យូទ័រ ដៃរបស់អ្នកស្ថិតក្នុងសភាពដែលមិនសូវកម្រើកច្រើននោះទេ។ ដូច្នេះ បន្ទុក និងទីតាំងខុសអាចបណ្តាលឱ្យឈឺចាប់ និងស្ពឹក។
ទីតាំងស្មា និងកំភួនដៃនឹងត្រឹមត្រូវប្រសិនបើ keyboard និង mouse ស្ថិតនៅស្មើនឹងកែងដៃ។ កដៃរបស់អ្នកគួរតែត្រង់មិនងាកទៅម្ខាង។ ដៃរបស់អ្នកគួរតែពត់កែងដៃនៅមុំ ៩០° ហើយអាចផ្តេកនៅលើតុបានដោយសេរី។
ដើម្បីជៀសវាងការឈឺកញ្ចឹងក និងក្បាល វាជាការសំខាន់ណាស់ដែលត្រូវដាក់ម៉ូនីទ័ររបស់អ្នកឱ្យបានត្រឹមត្រូវ។ ប្រសិនបើវាទាបពេក បន្ទាប់មកអ្នកត្រូវពត់ខ្នងរបស់អ្នក ឬ ទាយកៅអីចុះ។ នេះនឹងបង្កើនបន្ទុកទៅលើអ្នក ហើយអាចនាំឱ្យមានក្លនលូនឬហៀរចេញមក្រៅ។
ចូរអង្គុយលើកៅអី បិទភ្នែកហើយសម្រាកបន្តិច។ នៅពេលអ្នកបើកភ្នែកមកវិញ ភ្នែករបស់អ្នកគួរតែនៅចំកណ្តាលនៃអេក្រង់របស់អ្នក។ បើសិនជាចាំបាច់ចូរដាក់អ្វីមួយពីក្រោមម៉ូនីទ័ររបស់អ្នក ដើម្បីឱ្យវាស្របនឹងភ្នែករបស់អ្នក។
នៅពេលដែលអ្នកធ្វើការនៅមុខកុំព្យួទ័រយូរពេក វាអាចមានបញ្ហាភ្នែកដូចជា ព្រិលភ្នែក ស្ងួតភ្នែក ឬក្រហមភ្នែក។ បន្ទាប់មកនឹងធ្វើឱ្យអ្នក ឈឺក្បាល និងឆាប់ខឹង។
ចូររៀបចំទីតាំងដាក់ម៉ូនីទ័រម្តងទៀត។ វេជ្ជបណ្ឌិតជឿជាក់ថាទីតាំងល្អបំផុត គឺនៅកណ្តាលហើយស្របនឹងភ្នែក ចម្ងាយប្រហែល 50សង់ទីម៉ែត្រពីមុខរបស់អ្នក។
កាត់បន្ថយកាតចាំងពន្លឺទៅលើអេក្រង់។ ប្រសិនបើកុំព្យូទ័ររបស់អ្នកនៅជាប់នឹងបង្អួច សូមផ្លាស់ទីវា ឬ ដាក់វាំងននបាំង។ សម្រួល ពន្លឺ brightness ភាពផ្ទុយ contrast និងទំហំពុម្ពអក្សរ font size។
វាពិតមានប្រយោជន៍ក្នុងការពាក់វ៉ែនតាពិសេសអាចការពារពន្លឺ។ តាមវិធីនេះភ្នែកអ្នកនឹងមិនសូវអស់កម្លាំង ហើយអ្នករបស់អ្នកមិនងាយមានបញ្ហានោះទេ។
កុំភ្លេចធ្វើលំហាត់ភ្នែករបស់អ្នក។ អ្នកអាចមើលទៅខាងក្រៅបង្អួច ឬ មើលទៅរបស់ផ្សេងៗក្នុងបន្ទប់រៀងរាល់ម៉ោងយ៉ាងហោចណាស់ ២០ វិនាទី។ នេះអ្នកក៏អាចធ្វើលំហាត់ភ្នែកសាមញ្ញផងដែរ។
ប្រសិនបើមនុស្សម្នាក់អង្គុយច្រើន ហើយចូលចិត្តអាហារធាត់ផ្អែមៗ ខ្លាញ់ច្រើន កូលេស្តេរ៉ុលនឹងប្រមូលនៅក្នុងសរសៃរបស់ពួកគេ។ សរសៃឈាមចូលបេះដូង នឹងយឺតជាងមុន ហើយវានឹងធ្វើឱ្យឈាមមិនអាចដើរបានស្រួល។
អារម្មណ៍មិនល្អនឹងលេចឡើង៖ ការឈឺចាប់ មានអារម្មណ៍អស់កម្លាំងចំពោះជើង ជើងហើម ជើងនឹងសម្ពាធឈាមខ្ពស់។ រោគសញ្ញានេះជារឿយៗកើតឡើងនៅពេលល្ងាច។
ចូរធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ឱ្យបាន ពីរទៅបីដងជារៀងរាល់ថ្ងៃ។ ធ្វើលំហាត់កាយសម្ព័ន្ធសាមញ្ញដែលនឹងចំណាយពេលមិនលើសពី ១៥នាទី។ ព្យាយាមដើរបន្ថែមទៀតជំនួសឱ្យការជិះឡាន ឬ ប្រើការដឹកជញ្ជូនសាធារណៈ។ ហើយសំខាន់បំផុត គឺញ៉ាំរបស់ដែលមានសុខភាពល្អ។
ប្រភព៖ brightside