ឧកញ៉ា គួច ម៉េងលី៖ ប្រាក់កាសមិនមែនអ្វីគ្រប់យ៉ាង​សម្រាប់កូនៗនោះទេ!

ស្រប​ពេល​ដែល​បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន​ជឿនលឿន​ ​ឪពុក​ម្តាយ​មាន​ទំនោរ​មួយ​ដោយ​ភ្លេច​គិតថា​ ​ប្រាក់កាស​មិនមែន​អ្វី​គ្រប់យ៉ាង​សម្រាប់​ណែនាំ​និង​ផ្គត់ផ្គង់​កូន​ពួកគាត់​នោះ​ទេ​។​ ​នេះ​បើ​យោង​តាម​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​លើកឡើង​ក្នុង​បទ​សម្ភាស​ជាមួយនឹង​អ្នក​សារ​ព័ត៌មាន​ ​កាលពី​ពេលថ្មីៗនេះ​។​

​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្នុង​វិ​ស​័​យ​អប់រំ​ ​វេជ្ជសាស្ត្រ​ ​អាជីវកម្ម​ ​និង​កិច្ចការ​ជួយ​ដល់​សហគមន៍​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​កត់​សម្គាល់​ឃើញ​ថា​ ​ឪពុក​ម្ដាយ​ខ្មែរ​ភាគច្រើន​ភ្លេច​ពី​សារៈសំខាន់​ ​តួនាទី​ ​គុណ​តម្លៃ​នៃ​ឧត្ដមភាព​គ្រួសារ​ ​និង​ភាពជា​ឪពុក​ម្ដាយ​ក្នុង​ដំណើរ​ស្វែងរក​ប្រាក់កាស​។​

​«​ខ្ញុំ​លើកទឹកចិត្ត​ឪពុក​ម្តាយ​ ​សូម​មេត្តា​ចូលរួម​ជា​ផ្នែក​មួយ​នៃ​ការសិក្សា​រៀនសូត្រ​ ​ដើម្បី​ការ​រីក​ចម្រើន​របស់​កូន​។​ ​វា​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ដំណើរ​អភិវឌ្ឍ​របស់​ក្មេង​។​ ​សម្រាប់​ក្មេង​មិន​ត្រូវ​ការប្រាក់​កាស​ទេ​។​ ​អ្វី​ដែល​ពួកគេ​ត្រូវការ​ ​គឺ​វត្តមាន​ ​ការ​ផ្គត់ផ្គង់​ ​សេចក្តី​ស្រឡាញ់​ ​និង​ការ​មើល​ថែទាំ​ពី​ឪពុក​ម្ដាយ​។​»​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​មានប្រសាសន៍​បន្ត​យ៉ាង​ដូច្នេះ​។​

​យោង​តាម​ប្រសាសន៍​លោក​ឧកញ៉ា​ ​ឪពុក​ម្តាយ​ភាគច្រើន​នៅ​កម្ពុជា​មានគំនិត​ថា​ ​ដរាបណា​ឪពុក​ម្តាយ​ផ្តល់​និង​មើល​ថែ​កូន​ដោយ​ផ្គត់ផ្គង់​ប្រាក់កាស​ ​មានន័យ​ថា​ ​ពួកគាត់​បាន​ធ្វើអ្វី​គ្រប់យ៉ាង​សម្រាប់​កូន​ពួកគាត់​ហើយ​ ​ចំណែក​ឯ​សាលារៀន​វិញ​ត្រូវ​បាន​ដោះស្រាយ​តម្រូវ​ការចាំបាច់​ផ្សេងទៀត​ទាំងអស់​ ​បូករួម​ទាំង​ការអប់រំ​ផង​ដែរ​។​

​ដោយ​សង្កត់ធ្ងន់​លើ​សិស្សានុសិស្ស​ដែល​កំពុង​រៀន​នៅ​ថ្នាក់​ទី​៦​ ​និង​ថ្នាក់​ទី​៧​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​អះអាង​ថា​ ​វា​ជា​អន្តរ​ការ​ដ៏​សំខាន់​មួយ​ ​ដែល​ពួកគេ​ត្រូវ​ការផ្លាស់ប្ដូរ​ទៅ​វ័យ​ជំទង់​ ​និង​វ័យ​គ្រប់ការ​ ​ជា​ការ​វិវឌ្ឍ​ធម្មតា​មួយ​ដែល​យុវជន​ទាំងអស់​សុទ្ធតែ​បាន​ឆ្លងកាត់​។​

​«​នោះ​ជា​ពេល​ដែល​កូន​អ្នក​ចាប់ផ្ដើម​មិន​ចូលចិត្ត​អ្នក​ទៀត​ទេ​ ​គឺ​ពួកគេ​នឹង​ចងចាំ​ថា​ ​អ្នក​ជាប់រវល់​ខ្លាំង​នឹង​ការ​រក​ប្រាក់កាស​ ​ហើយ​មាន​ពេលវេលា​តិចតួច​សម្រាប់​ពួកគេ​។​ ​ពួកគេ​ចាប់ផ្ដើម​ឃ្លាត​ឆ្ងាយពីគេ​ឯង​ ​ដោយ​ការ​ឃុំ​ខ្លួនឯង​នៅតែ​ក្នុង​បន្ទាប់​។​»​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បន្ថែម​ទៀត​ថា​ ​នេះ​គឺជា​ពេល​ដែល​ពួកគេ​ត្រូវការ​ដំបូន្មាន​ ​ការណែនាំ​ ​និង​ការ​គាំទ្រ​ផ្លូវចិត្ត​ពី​ឪពុក​ម្តាយ​ខ្លាំង​បំផុត​។​

​ការសិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា​ ​គ្រួសារ​​​ដែល​ចេះ​ចំណាយ​ពេលវេលា​ ​និង​មាន​សកម្មភាព​ផ្សេងៗ​ជាមួយគ្នា​រាល់ថ្ងៃ​ ​បាន​ពង្រឹង​ចំណង​គ្រួសារ​ ​ក៏ដូចជា​ការ​សម្រប​ខ្លួន​ចូល​ទៅ​ក្នុង​ស្ថានភាព​គ្រួសារ​បាន​កាន់តែ​ប្រសើរ​។​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​មានប្រសាសន៍ថា​ ​«​ដូចជា​ទៅ​បោះតង់​ ​ស្ទូចត្រី​ ​រត់​ម៉ា​រ៉ា​តុង​ ​ឡើងភ្នំ​ ​និង​សំខាន់​បំផុត​ ​គឺ​ការ​បរិភោគអាហារ​ជុំគ្នា​ជា​លក្ខណៈ​គ្រួសារ​ជាដើម​។​»​

​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​មានប្រសាសន៍ថា​ ​មាន​ករណី​ជាច្រើន​ ​ដែល​ឪពុក​ម្តាយ​ឱ្យ​លុយ​ទៅ​កូន​ ​ហើយ​មិន​យកចិត្តទុកដាក់​ថា​ ​ពួកគេ​ញ៉ាំ​អ្វី​ ​ព្រោះថា​កុមារ​តែងតែ​ញ៉ាំ​អាហារ​ច​ម្អិ​ន​ស្រាប់​ (​junk​ ​food​) ​ហើយ​អាចប​ង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ពួកគេ​។​

​«​ឪពុក​ម្តាយ​ដើរ​តួនាទី​យ៉ាងសំខាន់​សម្រាប់​សុខភាព​កូន​។​ ​ឪពុក​ម្ដាយ​គួរតែ​ផ្តល់​ឱ្យ​កូន​នូវ​ម្ហូបអាហារ​ដែល​មាន​តុល្យភាព​ល្អ​សម្រាប់​ការលូតលាស់​ផ្លូវចិត្ត​និង​សារពាង្គ​កាយ​របស់​ពួកគេ​។​ ​ការ​បរិភោគអាហារ​ច​ម្អិ​ន​លឿន​ ​ដែល​មាន​ខ្លាញ់​ខូច​ឬ​គ្មាន​គុណភាព​ ​ជាតិ​ខ្លោច​ពី​ម្ហូប​ដុត​អាំង​ ​និង​ខ្លាញ់​ដែល​ស្រូប​នៅ​លើ​បាយ​មិនមែន​ជា​អាហារូបត្ថម្ភ​ទេ​ ​ហើយក៏​ជា​កត្តា​នាំ​ឱ្យ​មាន​ជំងឺ​ផ្សេងៗ​ ​ដែល​អាច​ធ្វើ​ឱ្យ​ពួកគេ​ឆាប់​ស្លាប់​»​ ​លោក​ឧកញ៉ា​មានប្រសាសន៍​បញ្ជាក់​ដូច្នេះ​។​

​នៅ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ (​A​I​S) ​សិស្សានុសិស្ស​ទទួល​បានការ​ត្រួតពិនិត្យ​និង​ណែនាំ​ជានិច្ច​ ​ដើម្បី​ធានា​ថា​ពួកគេ​បរិភោគ​ម្ហូបអាហារ​ល្អ​ត្រឹមត្រូវ​ ​ពោល​គឺ​ការ​ផ្តល់​អាហារូបត្ថម្ភ​ត្រឹមត្រូវ​ដល់​ពួកគេ​ ​ដែល​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការសិក្សា​របស់​សិស្សានុសិស្ស​។

​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​មានប្រសាសន៍ថា​ ​«​កុមារ​ប្រៀប​បាន​នឹង​ក្រដាស​ស​។​ ​ដូច្នេះ​ត្រូវ​ប្រាកដ​ថា​ ​ពួកគេ​បាន​ទទួល​ម្ហូប​អាហារូបត្ថម្ភ​ដ៏​ត្រឹមត្រូវ​ ​ហើយ​កាត់បន្ថយ​អាហារ​ផ្អែម​និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ច្រើន​»​។​

​យ៉ាងណាក៏ដោយ​ ​សម្រាប់​គ្រួសារ​ក្រីក្រ​ជាច្រើន​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ទទួលស្គាល់​ថា​ ​វា​ពិតជា​លំបាក​ខ្លាំង​ណាស់​សម្រាប់​ពួកគេ​ ​ដើម្បី​បាន​ទទួល​អាហារ​ដ៏​ត្រឹមត្រូវ​នោះ​ ​គឺ​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ​។​ ​កត្តា​ងាយស្រួល​បំផុត​សម្រាប់​គ្រួសារ​ទាំងនេះ​ ​គឺ​ទទួលទានបាយ​ច្រើន​ ​តែ​បន្លែ​ត្រី​សាច់​ក្នុង​ក​ម្រិ​ត​តិចតួច​បំផុត​។​

​ជាមួយនឹង​គ្នា​នេះ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ក៏បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ការ​កើន​ឡើង​នៃ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាក់ទង​ទៅ​នឹង​គ្រឿងស្រវឹង​ ​បារី​ ​បារ​ ខា​រ៉ា​អូខេ​ ​និង​កន្លែងរាំ​រែក​ជាដើម​។​ ​ទាំងអស់​នេះ​ ​ទោះ​តិច​ឬ​ច្រើន​ ​វា​បាន​ជះ​ឥទ្ធិពល​ដ៏​អាក្រក់​ទៅលើ​ក្មេង​ដែល​គ្មាន​ការណែនាំ​ត្រឹមត្រូវ​ពី​ឪពុក​ម្តាយ​របស់​ពួកគេ​។​

​«​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​កញ្ចក់ទូរទស្សន៍​ទាក់ទង​អំពី​ស្រា​បៀ​និង​បារី​ ខា​រ៉ា​អូខេ​នៅ​ទីនេះ​ ​ទីនោះ​ ​កន្លែងរាំ​រែក​ ​និង​បារ​នៅ​គ្រប់​ទីកន្លែង​ ​ជាពិសេស​ថែមទាំង​នៅ​ជិត​សាលារៀន​ទៀត​ផង​ ​ទាំងនេះ​មិនគួរ​មានវត្តមានក្នុង​សហគមន៍​ទេ​»​។​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ ​មានប្រសាសន៍​បន្ថែម​។​

​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​មានប្រសាសន៍​ទៀត​ថា​ ​កុមារ​ដែល​គ្មាន​ការអប់រំ​ពី​ឪពុក​ម្តាយ​ទំនងជា​ត្រូវ​គេ​ល្បួង​ទៅ​កន្លែង​ផឹកស៊ី​ជំនួស​ការ​ទៅ​សាលារៀន​។​ ​មានន័យ​ថា​ ​ការ​បញ្ចប់​គោលដៅ​សិក្សា​របស់​ពួកគេ​ ​គឺ​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​៕​

ប្រភព៖ interconrooster.com