ជីវិតមានរឿងត្រូវឆ្លងកាត់ជាច្រើនរាប់មិនអស់ មិនថាការឈឺចាប់ អស់សង្ឃឹម បាក់ទឹកចិត្តនោះឡើយ មនុស្សគ្រប់រូប សុទ្ធតែត្រូវជួប និងយលដឹង។ ដូច្នេះខាងក្រោមនេះជាសេចក្តីពិតចំនួន ១៨ ដែលបានសង្ខេប វានឹងអាចជួយអ្នកឈានទៅមុខបានយ៉ាងងាយ ហើយឆ្លងកាត់ព្យុះនៃជីវិតបានយ៉ាងរលូន។
១. ប្រសិនបើនរណាម្នាក់ធ្វើបាបអ្នកម្តងហើយម្តងទៀត សូមចាត់ទុកពួកគេប្រៀបបានទៅនឹងក្រដាសខាត់ទៅចុះ។ ដ្បិតថាក្រដាសខាត់អាចធ្វើឱ្យយើងឈឺចាប់ក៏ពិតមែន។ ប៉ុន្តែនៅទីបំផុតអ្នកនឹងប្រែទៅជាភ្លឺរលោង ចែងចាំ ចំណែកឯពួកគេវិញ នឹងត្រូវសឹករិចរិល អស់តម្លៃមិនខានឡើយ។
២. នៅពេលអ្នកឃ្លាន អ្នកមាននំខេកមួយអ្នកប្រាកដជាសប្បាយចិត្ត។ ហើយការចែកវាពាក់កណ្តាល គេហៅថាបងប្អូនបង្កើត ចែកឱ្យ ២/៣ នោះ គឺជាគូស្នេហ៍។ ចែកឱ្យទាំងអស់គឺជាឪពុកម្តាយ។ ប៉ុន្តែប្រសិនបើអ្នកលាក់នំមួយដុំនោះ ហើយបែរជានៅតែនិយាយថា ខ្ញុំឃ្លាន នោះហើយជាសង្គម។
៣. ទុកឱ្យអតីតកាលដេកលក់ កុំដាស់វា ដូច្នេះវានឹងមិនរំខានដល់បច្ចុប្បន្នរបស់អ្នកទៀតឡើយ។
៤. អ្វីដែលមនុស្សគិតពីអ្នក មិនមានអ្វីដែលត្រូវធ្វើជាមួយអ្នកឡើយ។
៥. ពេលវេលាអាចជាសះស្បើយស្ទើរតែអ្វីៗទាំងអស់ ដូច្នេះសូមផ្តល់ពេលវេលាខ្លះ ដើម្បីព្យាបាលដល់ខ្លួនឯង។
៦. គ្មាននរណាម្នាក់ជាហេតុផលរបស់អ្នកសម្រាប់សុភមង្គលទេ លើកលែងតែខ្លួនអ្នកផ្ទាល់។
៧. កុំប្រៀបធៀបជីវិតរបស់អ្នកជាមួយអ្នកដទៃ អ្នកមិនដឹងថាពួកគេត្រូវឆ្លងកាត់អ្វីខ្លះទេ?
៨. កុំគិតច្រើនពេក ការដឹងរាល់ចម្លើយមិនតែងតែជារឿងល្អទេ។
៩. ចូរញញឹមទៅព្រោះអ្នកមិនអាចទទួលខុសត្រូវរាល់បញ្ហាទាំងអស់នៅលើពិភពលោកនេះឡើយ។
១០. មានមនុស្សបីប្រភេទដែលយើងត្រូវចងចាំជានិច្ច ៖ អ្នកដែលជួយយើងក្នុងគ្រាលំបាក អ្នកដែលទុកយើងចោលក្នុងគ្រាលំបាក និងអ្នកដែលរុញយើងឱ្យធ្លាក់ក្នុងស្ថានភាពលំបាក។
១១. ពេលពែងកាហ្វេល្វីងអស់កម្លាំងមនុស្សចាប់ផ្តើមដឹង នៅបាតពែងនៅតែមានគ្រាប់ស្ករសផ្អែមដដែល…ព្រោះតែយើងមិនទាន់បានកូរវានៅឡើយ។
១២. ប្រសិនបើអ្នកមិនដែលតាមអ្វីដែលអ្នកចង់បានទេ អ្នកនឹងមិនទទួលបានវាឡើយ។
១៣. ប្រសិនបើអ្នកមិនដែលសួរ ចម្លើយក៏មិនមានដែរ វានៅតែទទេរស្អាតដដែល។
១៤. ប្រសិនបើអ្នកមិនហ៊ាន "ឈានទៅមុខ" ទេនោះ អ្នកនឹងនៅតែកន្លែងដដែល គ្មានការរីកចម្រើន គ្មានអ្វីដែលថ្មី និងប្លែកឡើយ។
១៥. ភាពខ្លាំងនាពេលបច្ចុប្បន្ននេះ ត្រូវបានបង្កើតឡើងពីភាពជូរចត់កាលពីម្សិលមិញ ឬកាលពីអតីតកាល។
១៦. "ស្គាល់មនុស្សស្គាល់មុខតែមិនស្គាល់ចិត្ត" ។ នោះគឺជាការពិត ជាពិសេសនៅក្នុងជីវិតក្នុងសម័យទំនើបនេះ។ តើមានមិត្តភាពស្មោះត្រង់ប៉ុន្មាននាក់ដែលអាចរកបាននៅថ្ងៃនេះ?
ប្រភព ៖ kenhphunu / ប្រែសម្រួល ៖ Knongsrok