តើការគេងច្រើនពេក ប៉ះពាល់ដល់សុខភាពដែរឬទេ?

នៅក្នុងការរស់នៅដ៏មមាញឹកនាពេលបច្ចុប្បន្ន ការគេងគ្រប់គ្រាន់គឺជាសកម្មភាពជីវិតមនុស្សដែលមិនអាចខ្វះបានឡើយ។ សុភាពនារីមិនតិចឡើយសុទ្ធតែយល់ថា ការគេងបានច្រើនគឺមានប្រយោជន៍ដល់សុខភាព ឲ្យតែមានឳកាសគឺនឹងគេងទ្រមក់មិនព្រមក្រោកឡើយ នេះគឺជាទម្លាប់មួយដែលមិនល្អនោះទេ ។

យោងតាមការស្រាវជ្រាវបានឲ្យដឹងថា បើបន្តធ្វើបែបនេះយូរៗទៅ នឹងធ្វើឱ្យខូចខាតដល់សុខភាពផ្លូវកាយនិងផ្លូវចិត្ត។

១. រំខានដល់ "នាឡិកាជីវសាស្រ្ត" [biological clock]

1_mbiAnHlVRgaTRr8tgNU5zg

ទំលាប់រស់នៅរបស់មនុស្សគឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងការអរម៉ូននៅក្នុងខ្លួន មនុស្សដែលមានក្រឹត្យក្រមក្នុងការការរស់នៅនិងការធ្វើការ ការសំរាកដោយហេតុថា អរម៉ូនជាច្រើនមានដូចជាអ៊ីប៉ូតាឡាមូសនិងក្រពេញភីតូរីសគឺពេលព្រឹកនិងពេលល្ងាចមានលក្ខណៈខ្ពស់ ហើយពេលយប់រហូតដល់ជិតភ្លឺគឺមានលក្ខណៈទាប។

ប្រសិនបើជាធម្មតាមានទម្លាប់ក្នុងការរស់នៅ ដោយឲ្យតែដល់ថ្ងៃឈប់សំរាកល្មោភដេក គឺអាចនឹងរំខានដល់ពេលវេលា នាឡិការជីវសាស្រ្តដែលនៅក្នុងរាងកាយរបស់យើង បណ្តាលឱ្យមានការប្រែប្រួលខុសធម្មតានៃកម្រិតអរម៉ូន ជាលទ្ធផលកំរិតអរម៉ូនមិនឡើងនៅពេលថ្ងៃ ហើយមិនធ្លាក់ចុះនៅពេលយប់ ធ្វើឲ្យប្រព័ន្ធខួរក្បាលមានការរអាក់រអួល នាំឲ្យយើងពេលយប់គេងមិនលក់ ពេលថ្ងៃអារម្មណ៍មិនស្ងប់ ហត់នឿយអស់កំលាំង។

២. អង់ទីគ័រធ្លាក់ចុះ

Guy Sleeping On Couch Man Boy Resting 21

ការល្មោភគេងងាយស្រួលបណ្តាលឲ្យអង់ទីគ័រសារពាង្គកាយធ្លាក់ចុះទៀត ហើយអាកាសធាតុពេលព្រឹកដែលនៅក្នុងបន្ទប់មិនស្អាត នៅក្នុងអាកាសមានផ្ទុកបរិមាណបាក់តេរីជាច្រើន ដូចជាMildew និងគ្រាប់ល្អិតនៃធូលីដែលមានសារជាតិគីមី ព្រមទាំង ឧស្ម័នកាបូនឌីអុកស៊ីតផងដែរ នៅពេលដែលយើងលោភគេងងាយនឹងឆ្លងជំងឺណាស់ គឺអាចងាយនឹងបំផ្លាញដល់ប្រព័ន្ធដង្ហើម បណ្តាលឲ្យមានជំងឺផ្កាសាយ ក្អក រលាកបំពង់ករ និងវិលមុខឈឺក្បាល ។

ម្យ៉ាងទៀតការលោ្មភគេងក្នុងរយៈពេលយូរពេក នៅអាចធ្វើឲ្យខូចខាតសមត្ថភាពចង់ចាំ និងការស្តាប់ ដូច្នេះចាំបាច់យកចិត្តទុកដាក់អំពីសមតុល្យពេលវេលានៃការគេង រក្សារក្បួនច្បាប់រស់នៅឲ្យបានល្អ។

៣. រំខានដល់មុខងារក្រពះពោះវៀន

Dreamlike.

ឆ្លងកាត់អស់១យប់ នៅក្នុងពោះគឺទទេរ នោះយើងនឹងមានអារម្មណ៍ថាឃ្លាន បំពង់រំលាយអាហារបានត្រៀមរួចរាល់ក្នុងការទទួលនិងរំលាយចំណីអាហារនិងបញ្ចេញទឹករំលាយអាហារផ្សេងៗ។នៅពេលនេះបើអ្នកគេងទ្រមក់មិនក្រោក វាត្រូវបានធ្វើឱ្យរំខានដល់មុខងារនៃក្រពះពោះវៀនហើយ ពេលវេលាយូរៗទៅ ភ្នាសរំអិលក្រពះនឹងត្រូវខូចខាតដែលងាយនឹងបង្កជាជំងឺដូចជាជំងឺរលាកក្រពះ ដំបៅនិងការរំលាយអាហារមិនល្អ។

៤.រោគសញ្ញានៃការធាត់

Tired Woman Sleeping In Bed

មនុស្សដែលគេងនៅលើគ្រែ ពិសេសបន្ទាប់គេងលក់ហើយ ប្រព័ន្ធជ្រុះកោសិការចាស់បង្កើតកោសិការថ្មីចុះទាប ការប្រើប្រាស់ថាមពលកាត់បន្ថយ ជាពិសេសនាពេលបច្ចុប្បន្នកំរិតជីវភាពរស់នៅបានប្រសើរឡើង ពោរពេញទៅដោយជីវជាតិ។

ប្រសិនបើពេលវេលាគេងហួសពីតម្រូវការតាមប្រក្រតីនោះ នឹងធ្វើឱ្យថាមពលក្នុងរាងកាយ“ ចូលច្រើនជាងការបញ្ជេញ” សំណុំខ្លាញ់បានបង្គរនៅខាងក្រោមស្បែក មិនបាច់ចំណាយពេលយូរឡើយគឺនឹងក្លាយជា “ធ្លាត់” មិនខាន។

ប្រភពពី ៖ ផេកចំណេះដឹងទូទៅ របស់វេបសាយ 135139.net

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក