អ្នករកស៊ីថ្លៃថ្នូរ ត្រូវប្រកាន់ខ្ជាប់នូវចរិត ទម្លាប់២ចំណុចនេះ

ចង់ក្លាយជាអ្នករកស៊ីជោគជ័យម្នាក់ មិនថាត្រឹមការលក់ដូរនៅផ្សារ ឬស្ថិតក្នុងមុខជំនួញធំៗនោះទេ ក្នុងនាមជាសហគ្រិន ឬអ្នកជំនួញ អ្នករកស៊ី គឺត្រូវតែប្រកាន់ខ្ជាប់នូវចំណុចទាំង២នេះ ដើម្បីរក្សាការរកស៊ី និងមុខជំនួញយើង ហើយនេះក៏ជាភាពថ្លៃថ្នូររបស់អ្នករកស៊ីទាំងអស់ផងដែរ។

105278835 GettyImages 908392848

១. មិននិយាយបង្អាប់ បង្ខូចទំនិញគេ ព្រោះតែចងអួតទំនិញខ្លួនឯង

ការរកស៊ី ត្រុវតែចេះប្រកួតប្រជែងគ្នាជារឿងធម្មតាទេ ប៉ុន្តែ មិនថាប្រជែងគ្នាយ៉ាងណាទេ ក៏មិនត្រូវប្រជែងដោយទង្វើមិនល្អនោះដែរ។ ផលិតផលយើង ទំនិញយើង យើងរកស៊ី ចង់អួត ប្រូម៉ូតបែបណាក៏បានដែរ តែដាច់ខាត ហាមទៅជាន់ពន្លិច ឬបង្អាប់ បង្ខូចអីវ៉ាន់ ឬទំនិញរបស់ដៃគូ បើទោះជារបស់គេនោះ មិនល្អដល់យើងក៏ដោយ ព្រោះនោះជារឿងគេ ហើយអ្នកទិញ គេទិញតែម្ដង ក៏គេដឹងហើយ។ ដូចពាក្យគេថា សរសើរកូនខ្លួនឯងបាន តែមិនត្រូវទៅបង្អាប់កូនគេ ដោយការយកមកប្រៀបធៀបគ្នានោះឡើយ។

Jack Ma Bloomberg2

២. មិនរកស៊ីបោកប្រាស់អតិថិជនខ្លួនឯង

ដឹងច្បាស់ហើយថា ទាំងយើងទាំងគេ តែទិញកន្លែងណាហើយ ប៉ះចំអ្នកលក់បោកប្រាស់ ថ្ងៃក្រោយយើងប្រាកដជាចៀស មិនទៅទិញទៀតទេ ហើយយើងក៏នឹងប្រាប់បងប្អូន មិត្តភក្តិតៗគ្នាដែរ។ ដូច្នេះ យើងក្លាយជាអ្នករកស៊ី យើងត្រូវតែស្មោះត្រង់ចំពោះអតិថិជន រកស៊ីស្មោះត្រង់ ទើបអាចរកស៊ីបានយូរអង្វែង រីកដុះដាល តែបើរកស៊ីបោកប្រាស់ បន្លំអ្នកទិញ ដូចបិទផ្លូវខ្លួនឯងអ៊ីចឹង បោកគេបានតែម្ដងៗប៉ុណ្ណោះ៕

XAW801 625_2018_063008_hd

អត្ថបទ ៖ Knongsrok / ក្នុងស្រុករក្សាសិទ្ធ