ធ្លាប់មានអ្នកសួរខ្ញុំថា អ្ហែង!ចេះផឹកអត់? ខ្ញុំក៏តបទៅវិញថា ចេះតើ!!!

អ្នកចេះផឹកពិតប្រាកដ!

ធ្លាប់មានអ្នកសួរខ្ញុំថា អ្ហែង!ចេះផឹកអត់? ខ្ញុំក៏តបទៅវិញថា ចេះតើ ...

បន្ទាប់មក យើងក៏ផឹកជុំគ្នា ក្នុងកម្មវិធីជួបជុំ

ផឹកបានបន្តិច មុខខ្ញុំឡើងក្រហម ខ្លួនប្រាណក៏ក្រហម (ព្រោះជាមនុស្សឈាមរាក់ ឆាប់ក្រហមណាស់) ហើយខ្ញុំក៏និយាយថា ខ្ញុំឈប់ផឹកហើយ ...។

ភ្លាមនោះ ស្រាប់តែម្នាក់ដែលបានសួរខ្ញុំមុននឹងក៏និយាយ ៖ ស្អីហ្ហា! អួតថាចេះផឹក ផឹកតែបន្តិចក៏ក្រហម ហើយសុំឈប់ ចាញ់លឿនម៉េះហ្ហា?

ខ្ញុំក៏តបទៅវិញថា ៖ ខ្ញុំអត់បានអួតថាចេះផឹកទេ តែខ្ញុំឆ្លើយនឹងសំណួរបងសួរខ្ញុំ ហើយចម្លើយដែលខ្ញុំថា ខ្ញុំចេះផឹក ពិតណាស់ គឺខ្ញុំចេះមែន គឺចេះផឹកដឹងពីកម្លាំងដែលខ្លួនអាចទ្រទ្រង់បាន ខ្ញុំចេះផឹក ដើម្បីអាចនៅគ្រប់គ្រងស្ថានភាព និងសតិរបស់ខ្លួនឯងបាន ...

ខ្ញុំចេះផឹក គឺចេះផឹកមិនឱ្យស្រវឹងជោកជាំ ស្រែកអាឡូអាឡា ក្អួត ឬសន្លប់លែងដឹងខ្លួន សូម្បីតែអ្នកណាជូនទៅដល់ផ្ទះក៏មិនដឹងអីសោះនោះ។ ខ្ញុំចេះផឹក គឺផឹកដោយមានម្ចាស់ការលើខ្លួនឯង ផឹកអាចជូនខ្លួនឯទៅដល់ផ្ទះបានដោយខ្លួនឯង មិនឱ្យលំបាកដល់អ្នកនៅជុំវិញឡើយ។

ខ្ញុំថាខ្ញុំច្បាស់លាស់ ឬវិន័យសាំញុំាអី ប៉ុន្តែក្នុងនាមយើងជាមនុស្សម្នាក់ យើងត្រូវចេះប៉ាន់ប្រមាណ ស្ទាបស្ទង់ខ្លួនឯង នៅពេលដែលយើងផឹកស្រវឹងជោកជាំ មិនត្រឹមតែធ្វើឱ្យខ្លួនឯងវេទនានៅក្នុងខ្លួនទេ តែវាធ្វើឱ្យលំបាកដល់អ្នកនៅជុំវិញខ្លួនយើងទៀត គេត្រូវមើលយើង ការពារយើង កោសខ្យល់ គក់ច្របាច់ឱ្យយើង ដើម្បីឱ្យយើងបានស្វាង ដូច្នេះ វាមិនមែនជារឿងគប្បីដែរត្រូវទៅធ្វើឱ្យលំបាកដល់អ្នកដទៃសោះ!!!

សុំទោស! បើប៉ះពាល់ ​ខ្ញុំគ្រាន់តែចង់ប្រាប់ថា ការផឹក គឺផឹកឱ្យសប្បាយ រីករាយ ក្នុងការជួបជុំក្នុងកម្មវិធីផ្សេងៗ មិនមែនផឹកដល់ថ្នាក់លែងដឹងអី បាត់បង់សតិនោះឡើយ ....!!!!៕

#មនុស្សចុងក្រោយ