សេដ្ឋីម្នាក់ជិះក្នុងឡាន បានអើតតាមបង្អួត បានឃើញអ្នកប្រមូលសំរាម ហើយបាននិយាយទៅកាន់ខ្លួនឯងថា ៖ ខ្លួនអញមានសំណាងណាស់ ដែលបានកើតមកជាអ្នកមាន។
អ្នកប្រមូលសំរាម បានក្រឡេកទៅឃើញមនុស្សសតិមិនល្អម្នាក់ កំពុងតែអាក្រាតកាយ ហើយបាននិយាយទៅកាន់ខ្លួនឯងថា ៖ អញសំណាងណាស់ ដែលនៅមានសតិល្អ មិនឆ្កួត។
មនុស្សសតិមិនល្អ បានក្រឡេកទៅឃើញឡានពេទ្យ កំពុងតែដឹកអ្នកជំងឺ ក៏និយាយទៅកាន់ខ្លួនឯងថា ៖ ខ្លួនអញសំណាងណាស់ យ៉ាងហោចណាស់ក៏មិនបាច់ឈឺ។
អ្នកជំងឺបានទៅដល់មន្ទីរពេទ្យ បានក្រឡេកទៅឃើញសាកសពដែលគេកំពុងតែដឹកចេញទៅ ហើយបាននិយាយទៅកាន់ខ្លួនឯងថា ៖ ខ្លួនអញនៅមានសំណាង ដែលនៅមានជីវិតរស់នៅឡើយ។
មានតែមនុស្សស្លាប់ទេ ដែលមិនត្រូវការសំណាង។ ហេតុអ្វីបានជាអ្នកមិនសម្លឹងមើលសំណាងល្អដែលខ្លួនកំពុងតែមាន នេះជាអំណោយសម្រាប់ជីវិតអ្នកក្នុងពេលបច្ចុប្បន្ននេះហើយ។
តើជីវិតគឺជាអ្វី?
អ្នកប្រហែលជាយល់ច្បាស់ពីកន្លែងទាំងបីនេះហើយ
១. មន្ទីរពេទ្យ
២. ពន្ធនាគារ
៣. ផ្នូរ / បច្ឆា
- នៅមន្ទីរពេទ្យ អ្នកនឹងដឹងថា គ្មានអ្វីប្រសើរជាង " សុខភាព " ទេ។
- នៅក្នុងពន្ធនាគារ អ្នកនឹងដឹងថា “ សេរីភាព ” មានតម្លៃបំផុត។
- នៅទីបញ្ចុះសព អ្នកនឹងដឹងថាជីវិតដែលនៅរស់ ជាពេលវេលាដែលអ្នកគួរធ្វើនូវរឿងដែលមានប្រយោជន៍ជាច្រើន។ ដីដែលយើងដើរថ្ងៃនេះ អាចជាដំបូលរបស់យើងនៅថ្ងៃស្អែក។
រឿងដែលក្រៀមក្រំ និងសោកស្ដាយបំផុតនោះគឺ យើងប្រើជីវិតរស់នៅដោយអត់ប្រយោជន៍ មិនបានធ្វើនូវអ្វីដែលមានតម្លៃ និងមិនឱ្យតម្លៃអ្វីដែលខ្លួនមាន ហើយក៏ចាកចេញទៅ ទាំងគ្មានអ្វីដែលអាចបន្សលឱ្យអ្នកដែលនៅរស់ សូម្បីតែការចងចាំល្អៗ។
រៀនបន្ទាបខ្លួន ហើយអរគុណដល់សំណាងដែលខ្លួនឯងមាន ព្រោះថាសំណាង គឺបានមកដោយយើងជាអ្នកផ្ដល់ឱ្យខ្លួនឯង។
🌠ขอบคุณเครติดภาพด้วยนะคะ
ศรีเทพ : สะพานบุญแห่งเมืองพญานาค
#เฉียบ
បកប្រែសម្រួល ៖ ភី អេក ក្នុងស្រុក