ជួយមើលថែឲ្យបានល្អផងណា! បើនារីៗគ្នាយើងបានជួបបុរសមាន ១២ ចំណុចនេះហើយ រៀនឲ្យតម្លៃគេខ្លះផង កុំព្រលេងគេឲ្យសោះ

មនុស្ស​ស្រី​រង​ទុក្ខ​នឹង​រឿង​ស្នេហា​ដោយសារតែការបញ្ឆេះភ្លើងស្នេហ៍ជាមួយនរណាម្នាក់ រមែង​តែងតែ​កើត​មាន។ កម្រ​នឹង​មាន​នារី​ណា​ម្នាក់​ដែល​អាច​ទទួល​ស្នាម​ញញឹម​ពេញ​អស់​មួយ​ជីវិត ដោយ​មិន​ទទួល​បទពិសោធន៍​នៃ​ការ​ឈឺ​ចាប់ខ្លះ​នោះ​ទេ។

83088340_1059228344436561_8608635296218611712_n

83089264_1059228054436590_5326688972452134912_n

83497792_2799393333649002_2536508849230184448_n

83557897_1059228117769917_3885319908082319360_n

ជួប​មនុស្ស​ម្នាក់ ខ្លះ​បង្កើត​ជា​មេរៀន​ល្អ ខ្លះ​បន្សល់​ជា​មេរៀន​ត្រូវ​ចងចាំ​អស់​មួយ​ជីវិត ប៉ុន្តែ​ប្រសិន​អ្នក​បាន​ជួប​បុរស​ដែល​មាន​ ១២ ចំណុច​ខ្លឹមៗ​ដូច​ខាង​ក្រោម​ហើយ សុំ​កុំ​បោះបង់​គេ​ឲ្យ​សោះ ព្រោះ​ប្រភេទ​បុរស​ទាំង​នោះ​រមែង​នឹង​ស្រលាញ់​តែ​អ្នក​ម្នាក់​គត់ ហើយ​ឲ្យ​តម្លៃ​លើ​ក្តី​ស្រលាញ់​នោះ​ធំធេង​បំផុត៖​

  1. គេ​តែងតែ​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​មក​កាន់​អ្នក​ជា​រៀងរាល់​ថ្ងៃ
  2. គេ​ចូលចិត្ត​ស្តាប់​សំឡេង​​អ្នក​និយាយ
  3. គេ​មិន​អនុញ្ញាត​ឲ្យ​​អ្នក​ញាំ​ស្រា​ទេ ឬ​បើ​ឲ្យ​ក៏​ញាំ​ពេល​មាន​កម្មវិធី​តិចតួច
  4. ពេល​ខ្លះ​គេ​ព្រួយបារម្ភ​ពី​អ្នក​ដល់​ស្មុគស្មាញ​ខ្លាំង​តែ​ម្នាក់​ឯង
  5. គេ​មិន​ខ្លាច​នឹង​កាន់​ដៃ​អ្នក​នៅ​ខាង​ក្រៅ
  6. គេ​តែងតែ​បង្ហាញ​វត្តមាន​ពេល​អ្នក​មាន​អារម្មណ៍​ថា​ឯកា
  7. គេ​ចូលចិត្ត​ឱប​និង​ថើប​ថ្ងាស​របស់​អ្នក
  8. បើ​អ្នក​មាន​បញ្ហា គេ​មិន​ទុក​ឲ្យ​អ្នក​នៅ​តែ​ម្នាក់​ឯង ពោល​គឺ​ចូលរួម​ជួយ​ដោះស្រាយ​បញ្ហា ត្បិត​រឿង​ខ្លះ​គេ​មិន​អាច​ជួយ​បាន​ច្រើន​ក្តី
  9. គេ​មិន​សូវ​ប្រកាន់​អត្តចរិត​ឬ​ទម្លាប់​មួយ​ចំនួន​របស់​អ្នក​ឡើយ
  10. នៅ​ពេល​អ្នក​យំ គេ​ជា​មនុស្ស​ទី​មួយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​សើច
  11. ទោះ​ពេល​ខ្លះ​គេ​ឈឺ គេ​លំបាក​ខ្លួន​ឯង ក៏​នៅ​តែ​បារម្ភ​ពី​អ្នក​ជា​មុន
  12. គេ​តែង​ដាស់តឿន​អ្នក​ឲ្យ​ពាក់​អាវ​ក្រាស់ៗ​ពេល​រដូវ​រងា ញាំ​ទឹក​ឲ្យ​ច្រើន​ពេល​រដូវ​ក្តៅ

84106512_2800626036859065_9213396112021389312_n

84240926_1066739873685408_4845736228248616960_n

84332158_1068291266863602_685220839045464064_n

84338512_2800702446851424_8679899966279254016_n

84822260_1069186330107429_6316059196169125888_n

84924257_1069059263453469_3701041364130070528_n

ប្រសិន​អ្នក​ជួប​មនុស្ស​ប្រុស​បែប​នេះ​ហើយ សុំ​កុំ​បោះបង់​គេ​ឲ្យ​សោះ ហើយ​ខ្លួន​យើង​ជា​ស្រី​ក៏​ត្រូវ​ឲ្យ​តម្លៃ​លើ​ការ​ខិតខំ​និង​ទឹកចិត្ត​របស់​មនុស្ស​ប្រភេទ​នេះ​ផង​ដែរ។ ចុះ​អ្នក​ផ្ទាល់​បាន​ជួប​ហើយ​ឬ​នៅ?

រក្សាសិទ្ធ៖ Knongsrok