ឃើញ​ស្រីៗ​ខ្លះ​រាប់អាន​តែ​មិត្ត​ជា​មនុស្ស​ប្រុស កុំ​បាច់​ឆ្ងល់ គេ​មាន​ហេតុផល​ល្អ ៥ យ៉ាង​នេះ

មិន​ថា​តែ​នៅ​ប្រទេស​ឬ​តំបន់ សញ្ជាតិ​ណា​មួយ​នោះ​ទេ ការ​រាប់អាន​មិត្តភក្តិ​មិន​ត្រូវ​បាន​ប្រកាន់​ថា​ចាំ​បាច់​តែ​ស្រីៗ​ត្រូវ​រាប់រក​ស្រី​គ្នា​ឯង ឬ​បុរស​រាប់រក​តែ​បុរស​គ្នា​ឯង ពោល​គឺ​យុវវ័យ​នៅ​ពេល​បច្ចុប្បន្ន ខ្លះ​ស្រីៗ​មាន​មិត្ត​សុទ្ធ​តែ​ជា​បុរស​ក៏​មាន។

Ice_screenshot_20200204 152119

Ice_screenshot_20200204 152129

តើ​ក្នុង​នាម​ជា​ស្រី​ហើយ​រាប់អាន​មិត្ត​ជិតស្និទ្ធ​ជា​បុរស វា​ខុសឆ្គង​ដែរ​ឬ​ទេ? ចុះ​វា​អាចនាំ​ផល​ល្អ​អ្វី​ខ្លះ បើ​ធៀប​នឹង​ការ​រាប់​អាន​មនុស្ស​ជា​ភេទ​ស្រី​ដូច​គ្នា?

ជា​ការ​ពិត​ប្រសិន​យើង​ជ្រើសរើស​មនុស្ស​ប្រុស​ណា​ម្នាក់ ដែល​មាន​ចរិត​ត្រឹមត្រូវ មិន​ខូចខិល និងមិនបានគិត​មក​លើ​យើង​ក្នុង​បំណង​មិន​ល្អ​ណា​មួយ ហើយ​រាប់​អាន​ពួក​គេ​ជា​មិត្តជិតស្និទ្ធ នោះ​ ១០០ ភាគរយ​គឺ​នាំ​ប្រយោជន៍​ឲ្យ​យើង បាន​ច្រើន​ជាង​ការ​រាប់​អាន​មិត្តភក្តិ​ស្រី​ដូច​គ្នា​ពិត​មែន។

១.ពួក​គេ​មិន​ចេះ​ហែកហួរ​អាថ៌កំបាំង​យើង​ទេ

Ice_screenshot_20200204 152109

15209691 Image Crop 879x781 1580377371 728 33f5d6cfed 1580474870

យោង​តាម​ការ​ស្រាវជ្រាវ​មួយ​បាន​ឲ្យ​ដឹង​ថា​មនុស្ស​ស្រី​កម្រ​នឹង​អាច​លាក់​ទុក​អាថ៌កំបាំង​ណា​មួយ​លើស​ពី​រយៈ​ពេល ៤៨ ម៉ោង​ខ្លាំង​ណាស់ ស្រប​ពេល​ដែល​បុរស​វិញ​គឺ​ពួក​គេ​ខ្លះ​មិន​សូវ​ជា​អើពើ​ខ្លាំង ហើយ​មិន​ចេះ​ហែកហួរ​កកាយ​រឿង​ឥត​ប្រយោជន៍​ណា​មួយ​ទៅ​ខាង​ក្រៅ​ត​ទៀត​ឡើយ។

ប៉ះការរាប់អានស្រីៗដូចគ្នា ថ្ងៃនេះយើងល្អ គេលាក់ទុក ដល់តែថ្ងៃមុខយើងអាក្រក់ ឬយើងធ្វើអ្វីប៉ះពាល់អារម្មណ៍គេ រឿងរ៉ាវទាំងអស់ នឹងត្រូវបានសាយភាយទៅខាងក្រៅ លឿនជាងអ៊ីនធឺណិតល្បឿន 5G ទៅទៀត។ ខុសពីមនុស្សប្រុស តាមការស្រាវជ្រាវ បើជាបុរសពិត គឺមិនសូវចេះកំបុិកកំប៉ុកយករឿងអ្នកនេះ អ្នកនោះ ទៅនិយាយតទេ ជារួមស្តាប់ហើយក៏រក្សាទុកដឹងលឺតែឯកឯងប៉ុណ្ណោះ។ ទោះអនាគតស្និទ្ធនឹងភរិយា ឬដៃគូស្នេហ៍ណាមួយក៏ដោយ ក៏រឿងមិត្តភក្តិស្រីៗរបស់គេ ត្រូវបានកប់ទុកជារៀងរហូតទៅ។

២.អាច​ដើរ​តួ​ជំនួស​មិត្ត​ប្រុស (សង្សារ) ម្តងម្កាល​បាន

15209689 Image Crop 723x546 1580377441 728 71b87cca1c 1580474870

បើ​និយាយ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ ការ​មើលថែ ជួន​កាល​មិត្តភក្តិ​ជា​បុរស​ធ្វើ​បាន​ល្អ​ដូច​សង្សារ​ឬ​គូស្នេហ៍​របស់​យើង​អ៊ីចឹង ហើយ​បើ​និយាយ​ពី​រឿង​សុវត្ថិភាព​កុំ​ទៅ​ព្រួយ​អី។

ទៅណាមកណា ទីជិតទីឆ្ងាយ គេទម្លាប់មើលថែយើងដូចជាប្អូនស្រី ទោះមិនមានន័យស្មើជាគូស្នេហ៍ ឬជាព្រះនាង តែក៏មិនឲ្យយើងប្រឈមនឹងគ្រោះថ្នាក់ណាមួយងាយៗនោះដែរ។ តែយើងក៏មិនណែនាំឲ្យគួរទុកចិត្តគ្រប់កាលៈទេសៈឬគ្រប់ស្ថានភាពទាំងអស់នោះដែរ។

៣.មិន​ប្រកាន់​ច្រើន​អាកប្បកិរិយា​របស់​អ្នក

15209687 Image Crop 1001x944 1580208806 728 5c9fd8def2 1580474870

មិន​ថា​ការ​ហូប​ចុក ការ​ដើរ ឈរ អង្គុយ ឬ​ការ​បង្ហាញ​កាយវិការ​ណា​មួយ នៅ​ពេល​យើង​ជិតស្និទ្ធ​ជាមួយ​នរណា​ម្នាក់ ភាព​អៀនខ្មាស​ទាំង​អស់​នឹង​ត្រូវ​រសាយ​បាត់ទៅ​តាម​នោះ​។ ពួក​គេ​នឹង​មិន​ហាមឃាត់​អ្នក​ឲ្យ​ញាំ​ច្រើន មិន​ហាមឃាត់​អ្នក​នូវ​ការ​ចេញ​ចរិត​លក្ខណៈ​បែប​រឡិករឡក់ ឬ​ឡប់ៗ​ណា​មួយ​ឡើយ។

ជារួមអ្នកបង្ហាញចេញមកនូវភាពជាខ្លួនឯង សឹងតែថា ពេលខ្លះនៅមុខសង្សារឬគូស្នេហ៍ នៅមានការលាក់បាំង តែមុខមិត្តភក្តិប្រុសជិតដិតច្រើនឆ្នាំ គឺព្រលែងមួយអស់ដៃ ស្តាប់ទៅក៏សប្បាយម្យ៉ាងដែរ។

៤.មិន​ចេះ​ចង់​ឈ្នះ​ឬ​ប្រជែង​អ្នក​ទេ

15209688 Image Crop 1295x779 1580377389 728 7c5f200dfd 1580474870

AFP BEST OF CELEBRITIES PICTURES 2016

លើកលែង​តែ​បុរស​ចរិត​ជា​មនុស្ស​ស្រី ទើប​មាន​ការ​ចង់​ឈ្នះ​ចង់​ចាញ់​ជាមួយ​អ្នក ក្នុង​នាម​ជា​មិត្តភក្តិ​នឹង​គ្នា។ តាម​ការ​សិក្សា​ចេញ​ពី​សកលវិទ្យាល័យ Arizona របស់​អាមេរិក​បាន​ឲ្យ​ដឹង​ថា​មនុស្ស​ស្រី​ឆាប់​មាន​ការ​ច្រណែន ទើសទាល់​នឹង​គ្នា ត្បិត​ពួក​គេ​ជា​មិត្ត​នឹង​គ្នា​ក៏​ដោយ ខុស​ពី​បុរស​គឺ​មិន​ដែល​ចេះ​ទៅ​ច្រណែន​អ្នក​លើ​រឿង​អ្វី​ឡើយ។

ឧទាហរណ៍៖ អ្នកមានរបស់ប្រើប្រាស់ល្អជាងមិត្តភក្តិស្រីៗឯទៀត អត់យូរទេ ដឹងតែមានពាក្យច្រណែន ពាក្យរិះគន់បែបនេះ បែបនោះ មកហើយ។ ជាក់ស្តែងដូចពេលទៅដំណើរកម្សាន្តជួបជុំគ្នាកន្លែងណាមួយ តែក្នុងចំណោមមនុស្សនោះ មាននារីៗច្រើន ចាំមើល តែងលឺមាត់លឺក ជារួម នារីម្នាក់តែងចង់លេចធ្លោ ចង់បានពាក្យសរសើរ ចង់ឲ្យបុរសជាមិត្តឯទៀត ធ្វើតាម ផ្គាប់ចិត្តខ្លួន ជាងនារីឯទៀត នេះជាធម្មជាតិរបស់មនុស្សស្រី បែបនេះ បើស្រីៗជុំគ្នាច្រើន ភាគរយនៃការប៉ះមាត់ប៉ះក ក៏ច្រើនទៅតាមនោះ។

៥.អត់​នាំ​អ្នក​និយាយ​ដើម​គេ (ចំណុច​ចាក់ដោត)

15209680 81349126_2796829420377390_3913579769950038050_n 1580208888 728 03e323bbe1 1580474870

ការ​និយាយ​រឿង​អ្នក​ដទៃ មិន​មែន​ជា​រឿង​ល្អ​ទេ ឬ​យើង​និយម​ហៅ​ថា​ ស៊ីត្រាវ គឺ​ខាត​តែ​ពេល ហើយ​ជួន​កាល​អាច​នាំ​រឿង​មក​វិញ​ថែម​ទៀត។ មនុស្ស​ស្រី​ភាគ​ច្រើន​គឺ​ជា​រឿង​សាមញ្ញ​ទៅ​ហើយ តែ​បើ​សម្រាប់​មនុស្ស​ប្រុស​គឺ​ចូលចិត្ត​និយាយ​ត្រង់​ទៅ​ត្រង់​មក អត់​ចេះ​កាច់កុង​ច្រើន​នោះ​ទេ។

ជួបជុំគ្នា មានតែការកម្សាន្ត ការនិយាយរឿងសប្បាយៗ ជជែកដំណើរត្រូវទៅទីណាទីណី មិនបានយកពេលដ៏មានតម្លៃ ទៅបបួលគ្នាញុាំត្រាវ ឬគាស់កកាយអតីតកាលអាក្រក់របស់នរណា មកជាប្រធានបទកំដរតុកាហ្វេឡើយ។ សរុបមក ទាំង ៥ ចំណុចខាងលើដូចបានរៀបរាប់ ទើបនាំឲ្យមនុស្សស្រីមួយចំនួន ដាក់ចិត្តរាប់អានបុរស ទោះមិនយកជាគូស្នេហ៍ ក៏យកជាមិត្ត ជាជាងដាក់ចិត្តទៅរាប់អាននារីៗដូចគ្នា៕