បរទេស៖ ទន្ទឹមនឹងវីរុស Wuhan ឬវីរុសកូរ៉ូណាកំពុងរាតត្បាតខ្លាំងឡើង មនុស្សជាច្រើនបានសម្រុកទៅទិញទឹកលាងដៃដែលនៅលើទីផ្សារក្នុងមួយដបតូចយ៉ាងទាបតម្លៃ ១ ដុល្លារឬខ្លះតម្លៃ ៣ ដុល្លារក៏មាន។
ជុំវិញការប្រើប្រាស់ទឹកលាងដៃតាមគ្នានេះ បើតាមការណែនាំរបស់វេជ្ជបណ្ឌិតនៅឯវិទ្យាស្ថានជាតិទាក់ទងជំងឺឆ្លង (NCID) លោក Kalisvar Marimuthu បានណែនាំឲ្យប្រើប្រាស់ទឹកធម្មតាជាមួយនឹងសាប៊ូគឺលាងបានស្អាតល្អជាង។
សារនេះចង់សំដៅថាមិនចាំបាច់តែចំណាយច្រើនការប្រើប្រាស់ទឹកលាងដៃដែលមានផ្ទុកសារជាតិអាកុលសុទ្ធតែល្អនោះទេ ព្រោះមេរោគខ្លះមិនអាចជម្រះអស់តាមរយៈទឹកអាកុលនេះឡើយ ផ្ទុយទៅវិញការលាងដៃដោយសាប៊ូគឺមានប្រសិទ្ធភាពជាង។
មួយផ្សេងទៀតលោកវេជ្ជបណ្ឌិតបានណែនាំឲ្យអ្នករាល់គ្នាបញ្ចៀសការប្រើប្រាស់ក្រណាត់សើមសម្អាតដៃ នោះមិនមែនជម្រះមេរោគទេ ពោលគឺបន្ថែមមេរោគចូលមកក្នុងខ្លួនរបស់អ្នកថែម៕
ប្រភព៖ Worldofbuzz