ជាសារផ្តាំផ្ញើមួយសម្រាប់ឪពុកម្តាយដែលមានកូនប្រុសស្រីតូចៗទាំងអស់ គួរហាមផ្តាច់កុំឲ្យលេងដុតផាវឬកាំជ្រួចនាឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះឲ្យសោះ ព្រោះគំរូដ៏អាក្រក់មួយបានកើតឡើងហើយក្នុងប្រទេសចិនកាលពីពេលកន្លងទៅ។
នៅទីតាំងចតរថយន្តក្នុងទីក្រុង Gansu ខេត្ត Dunhuang ប្រទេសចិន បានបង្ហាញពីក្មេងប្រុសអាយុ ៨ ឆ្នាំម្នាក់ ដែលបានលុតជង្គង់បម្រុងនឹងដុតកាំជ្រួច តែសុខៗវាស្រាប់តែផ្ទុះទៅលើមួយទំហឹង បំផ្លោងក្មេងនោះឲ្យហោះឡើងទៅលើប្រមាណ ៣ វិនាទីមុនធ្លាក់ចុះមកលើដីវិញ។
ភ្លាមៗនោះមិត្តភក្តិរបស់គេដែលជាក្មេងប្រុសតូចៗដូចគ្នានៅកន្លែងកើតហេតុ បានត្រឹមរត់ចេញនិងយកដៃខ្ទប់ត្រចៀក ទម្រាំមានអ្នករត់មកជួយក្មេងដែលជួបគ្រោះថ្នាក់ និងប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ ប្រភពពីសារព័ត៌មានចិនពុំបានបញ្ជាក់ច្បាស់ជុំវិញទំហំរងរបួសកម្រិតណានោះទេ៕
ទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=F9s04FB4Ir8&feature=youtu.be