ថ្ងៃចុងសប្តាហ៍ច្បាស់ណាស់ មនុស្សគ្រប់គ្នាសុទ្ធតែរកពេលវេលាដើម្បីសម្រាកលំហែកាយ ទទួលទានអាហារឆ្ងាញ់ៗប្រកបដោយបរិយកាស តែប្រសិនជាអ្នកមិនសូវមានពេលវេលាធ្វើដំណើរឆ្ងាយសម្រាប់ថ្ងៃសម្រាក « ក្នុងស្រុក » សូមណែនាំកន្លែងកម្សាន្តថ្មីមួយកន្លែងមានឈ្មោះថា « បឹងឈូកថ្មី »។
« ភោជនីយដ្ឋាន បឹងឈូកថ្មី » មានទីតាំងនៅក្បែរភ្នំពេញយើងតែប៉ុណ្ណោះ ពោលគឺស្ថិតនៅលើទឹកដីតាខ្មៅ ដែលមានកញ្ចុះទទួលទានអាហារបែបជនបទសុទ្ធតែឆ្ងាញ់ពិសារក្បែរមាត់ទឹកបឹងថ្លាឆ្វេង ផ្តល់នូវទេសភាពស្រស់ស្រាយខ្យល់ត្រជាក់ត្រសៀកៗ អមដោយក្រុមតន្ត្រីប្រគំកំដរលើឆាកកញ្ចុះកណ្តាលបឹងទៀតផង។
បន្ថែមពីនេះអ្នកក៏អាចជិះទូកកម្សាន្ត ស្ទូចត្រីលើផ្ទៃទឹកបឹងនេះក៏បាន ហើយនៅជុំវិញក៏មានការតុបតែងជាសួនផ្កាស្រស់ស្អាតសម្រាប់ថតរូបកម្សាន្តផងដែរ ។
គួរឱ្យដឹងផងដែរថា ភោជនីយដ្ឋាន បឹងឈូកថ្មី មានទីតាំងស្ថិតនៅ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ
នៅជិតស្ពានទន្លេបាសាក់ ព្រែកសំរោងខាងតាខ្មៅ ត្រេីយខាងកេីតប្រហែល៥០០មែត្រ នៅខាងឆ្វេងដៃ បឹងឈូកថ្មី ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 071 20 98 686/098 880 868 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ បឹងឈូកថ្មី