៣ យ៉ាងដែលម្តាយក្មេកមិននិយាយ ប៉ុន្តែកូនប្រសារស្រីគួរតែដឹង និងចៀសវាងកុំធ្វើវាដាច់ខាត

សម្រាប់គូស្វាមីភរិយាថ្មី ការមានអាកប្បកិរិយាគួរឲ្យស្រលាញ់គឺជារឿងជៀសមិនរួច។ សម្រាប់មនុស្សវ័យក្មេង នេះជារឿងធម្មតា ប៉ុន្តែសម្រាប់មនុស្សជំនាន់ចាស់ នេះជាទង្វើអសីលធម៌។ មិនមែនថាមនុស្សចាស់ប្រកាន់ច្រើននោះទេ តែពួកគាត់មានបទពិសោធន៍ច្រើនជាង ដូច្នេះហើយទើបចង់ណែនាំអោយក្មេកជំនាន់ក្រោយបានដឹង។ ខាងក្រោមនេះជារឿង៣យ៉ាងដែលម្តាយក្មេកខ្លះមិននិយាយទេ តែក្នុងចិត្តគាត់គឺមិនចង់អោយយើងធ្វើឡើយ ដូច្នេះហើយកូនប្រសារស្រីត្រូវតែចៀសវាងធ្វើ ដើម្បីកុំអោយមានការអន់ចិត្តរវាងម្តាយក្មេងនិងកូនប្រសារ៖

Cover Copy (2)

១.បញ្ជាប្តីរបស់អ្នកឱ្យធ្វើការ៖ ក្នុងក្រសែភ្នែកម្តាយក្មេក កូនប្រុសរបស់គាត់គឺជាកំណប់ទ្រព្យដែលគាត់បានប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សា ទោះបីកូនរៀបការក៏ដោយ ក៏គាត់មិនចង់ឱ្យកូនប្រុសជួបទុក្ខលំបាកដែរ។ កូនក្រមុំជាច្រើននៅពេលរៀបការ តែងតែបញ្ជាឱ្យប្តីធ្វើកិច្ចការផ្ទះ នេះគឺជារឿងដែលម្តាយក្មេកភាគច្រើនមិនពេញចិត្ត។ ដូច្នេះអ្នកគួរតែកុំបញ្ជាប្តីពេលម្តាយក្មេកនៅទីនោះ ព្រោះគាត់ឃើញហើយច្បាស់ជាមិនពេញចិត្តឡើយ ។

How To Improve Your Relationship With Your Mother In Law

២.ស្រលាញ់ប្តីពេក៖ សម្រាប់គូស្វាមីភរិយាថ្មី ការមានអាកប្បកិរិយាគួរឲ្យស្រលាញ់គឺជារឿងជៀសមិនរួច។ សម្រាប់មនុស្សវ័យក្មេង នេះជារឿងធម្មតា ប៉ុន្តែសម្រាប់មនុស្សជំនាន់ចាស់ នេះជាទង្វើអសីលធម៌។ ទោះបីជាអ្នកទាំងពីរបានក្លាយជាប្តីប្រពន្ធហើយក៏ដោយ ប៉ុន្តែអ្នកត្រូវយកចិត្តទុកដាក់លើការបង្ហាញមុខជាសាធារណៈ និងមិនគួរបង្ហាញក្តីស្រលាញ់ដោយចៃដន្យឡើយដូចជាការអោប ឬ ថើបនៅចំពោះមុខអ្នកដទៃ បើមិនដូច្នេះទេវានឹងបន្សល់ទុកនូវអារម្មណ៍មិនល្អដល់អ្នកដទៃ។ ប្រសិនបើបច្ចុប្បន្នអ្នករស់នៅជាមួយម្តាយក្មេករបស់អ្នក អ្នកក៏គួរតែរក្សាចម្ងាយដែលមានសុវត្ថិភាពបំផុតពីគាត់ផងដែរ។

Sixty And Me_4 Tips For Building A Strong Relationship With Your Daughter In Law

៣.ចំណាយលុយច្រើន៖ ថ្វីត្បិតថាជីវភាពអ្នកកាន់តែមានភាពប្រសើរឡើងក៏ដោយ ក៏មនុស្សចាស់ភាគច្រើននៅតែរក្សារបៀបសន្សំសំចៃពីមុន ហើយគិតអំពីការរស់នៅដោយគ្មានលុយកាក់។ គំនិតនេះគឺផ្ទុយពីគំនិតរបស់យុវជនសម័យថ្មី។ ម្ដាយក្មេកជាច្រើនមានអារម្មណ៍មិនស្រួលនៅពេលដែលកូនប្រសារបស់ពួកគេចំណាយលុយយ៉ាងខ្ជះខ្ជាយ តាមអំពើចិត្ត។ បើមិនចង់មានទំនាក់ទំនងមិនល្អជាមួយម្តាយក្មេកទេ យកល្អកុំខ្ជះខ្ជាយលុយនៅចំពោះមុខគាត់អី៕