មនុស្សយើងកើតមកក្រជារឿងអភ័ព្វទៅហើយ តែបើនៅខ្ជិលមិនព្រមផ្លាស់ប្តូរវាសនារបស់ខ្លួនឯងទៀត អ្នកនឹងត្រូវរងទុក្ខអស់ពេញមួយជីវិត។ ទោះបីគ្មានទ្រព្យធន់ជាដើមទុនដូចគេ តែអ្នកកុំអស់សង្ឃឹម ព្រោះដរាបណាអ្នកមានការគិត៣យ៉ាងនេះ វានឹងជួយអោយអ្នកដើរឆ្ពោះទៅរកភាពជោគជ័យដែលអ្នកប៉ងប្រាថ្នា៖
១.សេចក្តីប្រាថ្នាខ្ពស់៖ បរាជ័យមិនមែនជារឿងគួរឱ្យខ្លាចនោះទេ អ្វីដែលគួរឱ្យខ្លាចគឺមិនហ៊ានសាកល្បង រហូតលែងមានជំនឿលើខ្លួនឯង។ មានមនុស្សដែលមានទេពកោសល្យខ្លាំង ប៉ុន្តែជីវិតប្រែទៅជាចលាចល ប្រសិនបើពួកគេរកមិនឃើញទិសដៅដែលត្រូវទៅ។ បុរាណបានពោលថា ឲ្យតែអ្នកមានមហិច្ឆតា អាយុមិនមែនជាបញ្ហាទេ អ្នកគ្មានមហិច្ឆតា ទោះរស់នៅមួយរយឆ្នាំ ក៏ជីវិតគ្មានប្រយោជន៍ដែរ។ ការបណ្ដោយខ្លួននិងការខ្វះឆន្ទៈមិនអាចជួយអោយជីវិតអ្នកប្រសើរឡើងនោះទេ មនុស្សកំសាកនឹងគ្មានជីវិតដែលល្អឡើយ។
២.កុំបោះបង់៖ កំណត់គោលដៅរបស់អ្នក កំណត់ឆន្ទៈរបស់អ្នកឱ្យខ្ពស់ បន្ទាប់មកខិតខំដើម្បីពួកគេដោយមិនឈប់ឈរ។ នៅលើផ្លូវទៅរកភាពជោគជ័យ មានមនុស្សជាច្រើនដែលបាក់ទឹកចិត្តព្រោះមិនអាចបន្តក្តីសុបិនរបស់ខ្លួន។ តែកុំបន្ទោសវាសនា បន្ទោសសំណាង យ៉ាងណាមិញ គ្មានការបាត់បង់ក៏គ្មានការការតស៊ូដែរ។ បុគ្គលដែលតស៊ូនឹងប្រាកដជាជោគជ័យទៅថ្ងៃក្រោយ។
៣.កុំឈប់រៀន៖ រស់នៅគឺត្រូវរៀន កុំអួតខ្លួន។ ក្នុងសង្គមនេះ មនុស្សជាច្រើនគិតថាខ្លួនល្អ ដូច្នេះគេលែងសិក្សា ឬ បណ្ដុះបណ្ដាលខ្លួនឯងទៀត។ ប៉ុន្តែបើអ្នកខ្ជិលមើលទៅក្រោយវិញ ពិភពលោកបានចាកចេញពីអ្នករួចហើយ ជំនួសឱ្យការខ្ជិល ចូរបណ្តុះខ្លួនឯងដើម្បីឈានទៅរកកន្លែងដែលខ្ពស់។ ជីវិតគឺជាការអនុវត្តមួយ លុះត្រាតែអ្នកជួបប្រទះនឹងការបរាជ័យ និងការលំបាក អ្នកនឹងកាន់តែមានភាពចាស់ទុំ។ តាំងពីបុរាណរហូតដល់បច្ចុប្បន្ន មនុស្សជោគជ័យនៅក្មេងនឹងធ្វើឱ្យមនុស្សជាច្រើនកោតសរសើរ៕