ជីវិតពិតជាមិនអាចទាយទុកមុនបាននោះទេ ហើយអនាគតរបស់យើងម្នាក់ៗសុទ្ធតែជាអាថ៌កំបាំង មានតែខ្លួនយើងទេដែលអាចកំណត់វាបាន។
ប៉ុន្តែយ៉ាងណា ក្នុងជីវិតដ៏វែងមួយនេះ ប្រសិនបើយើងរកឃើញរឿង៤យ៉ាងនេះកាន់តែឆាប់ នោះយើងក៏អាចទទួលបានពរជ័យកាន់តែច្រើនដូចគ្នា វាក៏អាចជាផ្លូវកាត់សម្រាប់យើងក្នុងការឈានទៅរកជីវិតមួយដែលល្អប្រសើរ៖
១.សុភមង្គល៖ មនុស្សជាច្រើនរស់នៅតែងតែប្រាថ្នាចង់បានអ្វីមួយដែលពួកគេយល់ថាមានតម្លៃ។ បើទទួលបាន អ្នកសប្បាយចិត្ត ប៉ុន្តែបើមិនទទួលបានទេ អ្នកនឹងឈ្លក់វង្វេងនឹងវា សូម្បីតែបាត់បង់ស្មារតី ឬ ត្រូវបំផ្លាញអនាគតរបស់អ្នក។ ប៉ុន្តែការរក្សាគំនិតសាមញ្ញជាមួយនឹងគោលដៅថ្មីគឺជាវិធីរស់នៅដ៏រីករាយបំផុត។
តាមពិត លុយគ្រប់គ្រាន់ហើយ អ្នកមាន ឬ អ្នក្រគឺមានក្តីស្រមៃដូចគ្នា ព្រោះសុភមង្គលសម្រាប់ពួកគេគឺជារឿងសំខាន់។ មានរឿងល្អៗជាច្រើនក្នុងជីវិតដែលគួររីករាយ និងស្វែងរក ហើយមានរឿងសំខាន់ជាងនេះទៀតសម្រាប់យើងដើម្បីការពារ។
ឧទាហរណ៍ សន្តិភាព គ្រួសារ ភាពរីករាយ មិនថាអ្នកស្ថិតក្នុងសម័យណាទេ ចូររស់នៅដោយភាពរីករាយ នោះហើយជាសុភមង្គលពិត។
២.ភាពស្មោះត្រង់ក្នុងទំនាក់ទំនង៖ មានតែភាពស្មោះត្រង់ទេដែលអាចកសាងពិភពលោកនេះអោយស្រស់ស្អាតបាន។ រវាងមនុស្ស មានតែពេលដែលយើងដឹងពីរបៀបរាប់អានគ្នាដោយភាពស្មោះត្រង់ ទើបយើងអាចជំនះឧបសគ្គរាប់ពាន់បាន។
បើអ្នកចង់ឱ្យអ្នកដ៏ទៃធ្វើល្អចំពោះអ្នក ត្រូវធ្វើល្អចំពោះគេជាមុនសិន។ អ្នកត្រូវផ្តល់ឱ្យដើម្បីទទួលបាន ដូច្នេះត្រូវប្រព្រឹត្តចំពោះអ្នករាល់គ្នាដោយស្មោះត្រង់។
៣.សម្លឹងមើលខ្លួនឯង ជឿជាក់ និងខ្ជាប់ខ្ជួន៖ មនុស្សគ្រប់រូបមានមាគ៌ារៀងខ្លួន ត្រូវរៀនរស់ដើម្បីខ្លួនឯង កុំរស់នៅតាមមាត់អ្នកដទៃ។ មនុស្សដែលរស់នៅក្នុងពិភពលោកនេះ មិនអាចជៀសផុតពីការនិយាយដើម ឬ ស្អប់ពីអ្នកដទៃនោះទេ ហើយក៏មិនអាចជៀសផុតពីការនិយាយបង្កាច់បង្ខូច ឬ ការវិនិច្ឆ័យបានដែរ។
ដូច្នេះហើយ យើងត្រូវរៀនសើចពេលប្រឈមមុខនឹងទុក្ខ ហើយកុំបណ្តោយឱ្យខ្លួនយើងត្រូវជេរប្រមាថដោយពាក្យសម្ដីរបស់អ្នកដទៃបាន។ ត្រូវរឹងមាំនៅលើផ្លូវដែលអ្នកជ្រើសរើស កុំឱ្យនរណាម្នាក់គ្រប់គ្រងអ្នកបានឱ្យសោះ។
៤.ចេះប្រឈមមុខនឹងបញ្ហា៖ មនុស្សគ្រប់រូបមានពេលឆ្លងកាត់ការលំបាក ឧបសគ្គ និងស្ថានភាពអាក្រក់ តែបើជីវិតដំណើរការទៅដោយរលូន នោះគឺជាពរជ័យរបស់អ្នក។ ប៉ុន្តែពិភពលោកនេះពោរពេញទៅដោយទុក្ខវេទនាមិនអាចគេចផុត។
ដូច្នេះមធ្យោបាយតែមួយគត់ដើម្បីប្រឈមមុខនឹងវា គឺត្រូវប្រឈមមុខដោយភាពក្លាហាន និងទំនួលខុសត្រូវ នោះទើបអ្នកអាចសាងភាពជោគជ័យទៅថ្ងៃមុខបាន៕