ឃើញថាមនុស្សស្រីទន់ខ្សោយប៉ុន្តែមានថាមពលខ្លាំងខ្លាតែងមានចំនុចរួមដូចគ្នា

ក្នុងជីវិតយើងតែងតែជួបមនុស្សស្រីបែបនេះ៖

ពួកគេមើលទៅខាងក្រៅទន់ខ្សោយ ហាក់ដូចខ្យល់បក់រលំ ប៉ុន្តែនៅពេលអ្នកបានទាក់ទងជាមួយពួកគេ អ្នកនឹងឃើញថាថាមពលខាងក្នុងរបស់ពួកគេគឺខ្លាំងជាងមនុស្សជាច្រើនដែលមើលទៅរាងកាយរឹងមាំទៅទៀត។

ថ្វីត្បិតតែពួកគេទាំងនេះ ប្រហែលជាមិនមានកាយសម្បទាល្អឥតខ្ចោះក៏ដោយ ប៉ុន្តែភាពរឹងមាំ និងភាពអត់ធ្មត់របស់ពួកគេតែងតែទាក់ទាញដល់គេឯង ។

បន្ទាប់ពីការសង្កេតយ៉ាងយកចិត្តទុកដាក់ ខ្ញុំបានរកឃើញថា មនុស្សស្រីដែលទន់ខ្សោយ ប៉ុន្តែមានថាមពលខ្លាំងខ្លា តែងមានចំណុចដូចគ្នាគឺ ពួកគេមិនដែលខ្វល់ច្រើនចំពោះអំពីនរណាម្នាក់ឡើយ

ពួកគេនឹងមិនអនុញ្ញាតឱ្យមានការរំខានពីពិភពខាងក្រៅ និងមនុស្សដែលមិនពាក់ព័ន្ធមកប៉ះពាល់ដល់ខ្លួនរបស់ពួកគេដែរ ប៉ុន្តែពួកគេនឹងផ្តោតលើការរីកចំរើនលូតលាស់ និងការអភិវឌ្ឍន៍របស់ពួកគេ ។

ដោយសារ​កម្រិត​រាងកាយ​របស់​ពួកគេ មនុស្សស្រី​ទន់ខ្សោយ​ងាយនឹង​ហត់នឿយ​ថាមពល​របស់​ពួកគេ​យ៉ាង​ងាយ​ជាង​មនុស្ស​ធម្មតា។

ភាពទន់ខ្សោយរបស់មនុស្សស្រី ដោយសារតែកត្តាកំរិតលក្ខខណ្ឌពីធម្មជាតិ បានធ្វើឲ្យកម្លាំងស្មារតីងាយនិងបាត់បង់ ឆាប់នឿយហត់ជាងមនុស្សប្រុស។

ប៉ុន្តែ ភាពទន់ខ្សោយ នេះហើយបានជំរុញឱ្យពួកគេរៀនពីរបៀបជ្រើសរើសប្រកបដោយប្រាជ្ញាក្នុងជីវិត និងមិនខ្ជះខ្ជាយថាមពលសូម្បីតែបន្តិច។

ពួកគេដឹងពីរបៀបការពារថាមពលរបស់ពួកគេ និងប្រើប្រាស់ពេលវេលា និងថាមពលដែលមានកំណត់របស់ពួកគេទៅលើមនុស្ស និងរបស់ដែលមានតម្លៃ។

នេះមិនត្រឹមតែរក្សាថាមពលរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ពេលទំនេរគ្រប់គ្រាន់ដើម្បីផ្តោតលើការលូតលាស់របស់ខ្លួនផងដែរ។

Pexels Pnw Prod 8981313

១. មានរបៀបរស់នៅផ្ទាល់ខ្លួន  មិនត្រូវបានរងឥទ្ធិពលពីពិភពខាងក្រៅ;

 

មនុស្សគ្រប់រូបមានរបៀបរស់នៅរៀងៗខ្លួន ហើយមិនចាំបាច់បង្អាក់ល្បឿនរបស់ខ្លួនដោយសារតែភ្នែក ឬសកម្មភាពរបស់អ្នកដទៃនោះទេ។

ក្មេងស្រីដែលទន់ខ្សោយ ប៉ុន្តែមានថាមពលខ្លាំង យល់ច្បាស់អំពីរឿងនេះ ពួកគេនឹងមិនដើរតាមគន្លងអ្នកដទៃដោយងងឹតងងុលនោះទេ ប៉ុន្តែនឹងអភិវឌ្ឍជីវិតដែលស័ក្តសមនិងពួកគេ ដោយផ្អែកលើស្ថានភាពរាងកាយ និងសមត្ថភាពរបស់ពួកគេ។

ពួកគេយល់ថាផ្លូវរីកចម្រើនរបស់មនុស្សគ្រប់រូបគឺមានតែមួយគត់ ហើយមិនចាំបាច់ច្រណែន ឬយកតម្រាប់តាមអ្នកដទៃនោះទេ។

ពួកគេឆ្ពោះទៅមុខដោយភាពរីករាយក្នុងរបៀបរបស់ពួកគេ ដោយមិនប្រញាប់ប្រញាល់ទៅរកភាពជោគជ័យ ឬពន្យារពេលឡើយ។

អាកប្បកិរិយាមិនប្រញាប់ប្រញាល់នេះ អាចឱ្យពួកគេរក្សាភាពស្ងប់ស្ងាត់ និងវិចារណៈញាណ នៅពេលប្រឈមមុខនិងបញ្ហាក្នុងជីវិត ដូច្នេះពួកគេអាចធ្វើការជ្រើសរើសដ៏ល្អបំផុតសម្រាប់ខ្លួនពួកគេផ្ទាល់។

Pexels Jjagtenberg 103127

២. កុំទាមទារការចូលចិត្តពីនរណាម្នាក់

ក្នុងជីវិត គ្មាននរណាម្នាក់អាចផ្គាប់ចិត្តមនុស្សគ្រប់រូបបានឡើយ ដូច្នេះមិនចាំបាច់ផ្គាប់ចិត្តអ្នកដ៏ទៃទេ កាន់តែកុំខ្វល់ខ្វាយពីអ្វីដែលអ្នកដទៃគិតមកលើអ្នក។

ប្រយោគនេះគឺជាការឆ្លុះបញ្ចាំងពិតនៃពិភពខាងក្នុងចិត្តរបស់មនុស្សស្រីទាំងនេះ។

ពួកគេមិនដែលមានចេតនាស្វែងរកការចូលចិត្ត និងការទទួលស្គាល់ពីនរណាម្នាក់ឡើយ ពីព្រោះពួកគេយល់ថា តម្លៃពិតមិនស្ថិតនៅលើការវាយតម្លៃរបស់អ្នកដទៃនោះទេ។

ពួកគេកាន់តែខ្វល់ខ្វាយអំពីអារម្មណ៍ និងតម្រូវការផ្នែកខាងក្នុងរបស់ពួកគេ ហើយបន្តស្វែងរកសន្តិភាព និងការពេញចិត្តនៃផ្នែកខាងក្នុងចិត្ត។

តាមគំនិតរបស់ពួកគេ ជំនួសឱ្យការចំណាយពេលវេលា និងកម្លាំងស្មារតីដើម្បីផ្គាប់ចិត្តអ្នកដទៃនោះ គួរតែយកពេលវេលាទាំងនេះទៅកែលម្អ និងពង្រឹងខ្លួនឯងវិញល្អជាង។

ពួកគេដឹងពីរបៀបគោរពអ្នកដែលពិតជាបានយកចិត្តទុកដាក់ និងគាំទ្រពួកគេ ប៉ុន្តែចំពោះអ្នកដែលព្រងើយកន្តើយ ឬមើលងាយពួកគេនោះ ពួកគេជ្រើសរើសសើចហើយដើរចេញ មិនអើពើនិងពួកគេទាំងនោះឡើយ។

ភាពអាធ្យាស្រ័យ និងអាកប្បកិរិយាសោះអង្កើយនេះធ្វើឱ្យពួកគេកាន់តែមានចំណាយកម្លាំងនិងពេលវេលាច្រើនក្នុងការប្រាស្រ័យទាក់ទងគ្នាជាមួយពួកគេទាំងនោះឡើយ និងអាចឱ្យពួកគេរៀនសូត្ររក្សាចិត្តបរិសុទ្ធ និងតាំងចិត្តកាន់តែមុតមាំក្នុងការពង្រឹងខ្លួនឲ្យខ្លាំង។

Pexels Moose Photos 170195 1036622

៣.ក្លាយជាខ្លួនឯងដ៏ពិតប្រាកដបំផុត

នៅក្នុងសង្គមដែលមានការប្រកួតប្រជែង និងរងសម្ពាធនេះ មនុស្សជាច្រើនផ្លាស់ប្តូរខ្លួនឯងឥតឈប់ឈរ ស្ទើរតែបាត់បង់លក្ខណៈដើមរបស់ខ្លួនឯង ដើម្បីតែបំពេញតាមការរំពឹងទុករបស់អ្នកដទៃ ឬដេញតាមជោគជ័យ។

យ៉ាង​ណា​ក៏​ដោយ នារី​ទន់​ខ្សោយ​តែ​មាន​ថាមពល​ខ្លាំង​មិន​ដែល​បោះបង់​ការ​ស្វែង​រកភាព​ពិត​ប្រាកដរបស់ខ្លួនឯង​ឡើយ។

ពួក​គេ​យល់​ថា ការ​ធ្វើ​ជា​ខ្លួន​ឯង​ពិត​ប្រាកដ​បំផុត ទើបញ៉ាំង​ឲ្យពួក​គេ​អាច​រក​ឃើញ​សន្តិភាព និង​ការ​ពេញ​ចិត្តផ្នែក​ខាង​ក្នុងចិត្ត​បាន។

ពួកគេនឹងមិនគ្មានបំណងទៅផ្លាស់ប្តូរខ្លួនឯងដើម្បីបំពេញនូវសោភ័ណភាព ឬការរំពឹងទុករបស់អ្នកដទៃនោះទេ ប៉ុន្តែនឹងបង្ហាញបុគ្គលិកលក្ខណៈ និងលក្ខណៈពិសេសរបស់ពួកគេដោយក្លាហាន។

មិន​ថា​ក្នុង​ការ​ស្លៀកពាក់ តុបតែងខ្លួន ការ​និយាយស្តី ឬ​អាកប្បកិរិយា​របស់​ពួកគេ​ទេ ពួកគេ​នៅ​តែ​មានលក្ខណៈ​ធម្មជាតិ និងភាព​ពិតជាក់ស្តែង។

អាកប្បកិរិយាពិត និងស្មោះត្រង់បែបនេះអាចឱ្យពួកគេទទួលបានការគោរព និងការជឿទុកចិត្តពីអ្នកដ៏ទៃក្នុងការទំនាក់ទំនង។

៤. ចេះយកពេលវេលា និងកម្លាំងស្មារតីចំណាយលើការលើកកម្ពស់ខ្លួនឯង

ចំណាយ​ពេល​ច្រើន​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឯង និង​ចំណាយ​ពេល​តិច​ក្នុង​ការ​សិក្សាពី​អ្នក​ដទៃ។

ក្មេងស្រីដែលទន់ខ្សោយ ប៉ុន្តែមានថាមពលខ្លាំងដឹងថាជីវិតមានកំណត់ ពេលវេលា និងថាមពលគឺជាធនធានដ៏មានតម្លៃ ហើយត្រូវតែប្រើប្រាស់ដោយប្រាជ្ញា។

ដូច្នេះហើយ ពួកគេមិនដែលខ្ជះខ្ជាយពេលវេលា និងថាមពលរបស់ពួកគេទៅលើមនុស្ស និងរបស់ដែលមិនសំខាន់នោះទេ ប៉ុន្តែផ្តោតលើការកែលម្អសមត្ថភាព និងគុណភាពរបស់ពួកគេ។

ពួកគេក៏យកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលសុខភាពផ្លូវកាយ និងផ្លូវចិត្ត និងរក្សារាងកាយរបស់ពួកគេឱ្យស្ថិតក្នុងស្ថានភាពល្អប្រសើរតាមរយៈការធ្វើលំហាត់ប្រាណ និងសម្រាក។

ស្មារតីក្លៀវក្លា និងអាកប្បកិរិយាវិជ្ជមាននេះ អាចឱ្យពួកគេប្រើនូវភាពស្ងប់ស្ងាត់ទៅប្រឈមមុខនិងបញ្ហាក្នុងជីវិត ។

មូលហេតុក្មេងស្រីមានរាងកាយទន់ខ្សោយ ប៉ុន្តែមានថាមពលខ្លាំងអាចរក្សាទឹកចិត្ត និងថាមពលខ្លាំងបាននោះ គឺដោយសារតែពួកគេចេះការពារថាមពលរបស់ពួកគេ និងមិនមានការរំខានពីមនុស្ស និងវត្ថុពីពិភពខាងក្រៅ។

ពួកគេមានរបៀបនិងដំណើរជីវិតផ្ទាល់ខ្លួន មិនទាមទារការចូលចិត្ត ឬការទទួលស្គាល់ពីនរណាម្នាក់ឡើយ តែងតែរក្សាភាពស្មោះត្រង់របស់ពួកគេ ហើយចំណាយពេលវេលា និងថាមពលលើការកែលម្អខ្លួនឯង។

ប្រាជ្ញានិងភាពក្លាហាននេះធ្វើឱ្យពួកគេកាន់តែមានការតាំងចិត្ត និងស្ងប់ស្ងាត់នៅលើដំណើរជីវិត។

ពួកគេប្រាប់យើងតាមរយៈសកម្មភាពរបស់ពួកគេថា កម្លាំងពិតមិនស្ថិតនៅលើភាពតឹងរ៉ឹងខាងក្រៅ ឬភាពសម្បូរបែបនៃសម្ភារៈនោះទេ ប៉ុន្តែនៅក្នុងការសម្រេចចិត្តនៃខាងក្នុងចិត្ត និងថាមពលដ៏បរិបូរណ៍។

សូមឱ្យយើងទាំងអស់គ្នារឹងមាំដូចនារីដែលបានរៀបរាប់ខាងលើ ហើយក្លាយជានារីរឹងមាំម្នាក់ដែលពោពេញដោយថាមពល។

ប្រែសម្រួលដោយ៖ Miracle bird