១. ការផឹកទឹកដោះគោជូរមុនពេលចូលគេង
សូមបញ្ជាក់ថា គឺផឹកទឹកដោះគោជូរ មិនមែនផឹកទឹកដោះគោសាបធម្មតានោះទេ ចំពោះអ្នកឧស្សាហ៍ឡើងមុនច្រើន ការផឹកទឹកដោះគោងាយនឹងបន្សល់ស្នាមមុន ការផឹកទឹកដោះគោជូរមិនត្រឹមតែអាចជួយសម្រួលដល់សុខភាពពោះវៀនរបស់លោកអ្នកទេ នៅអាចជួយកែសម្រួលគុណភាពការគេង ហើយក៏មានសារសំខាន់ចំពោះស្បែកផងដែរ។
២.ផឹកទឹកសណ្តែកនៅពេលព្រឹក
សម្រាប់ទឹកសណ្តែកដែលអ្នកទិញនៅខាងក្រៅមិនហ៊ានធានាថាអាចជួយដល់សុខភាពលោកអ្នកនោះទេ មានតែទឹកសណ្តែកដែលធ្វើដោយផ្ទាល់ដៃទើបពិតជាផ្តល់សារជាតិបំប៉ន់ដល់រូបរាងកាយលោកអ្នកពិតប្រាកដ ការផឹកទឹកសណ្តែងមួយកែវនៅពេលព្រឹកអាចផ្តល់ថាមពលដល់រាងកាយរបស់លោកអ្នកបានពេញមួយថ្ងៃ។
៣. បរិភោគពុទ្ធ្រាក្រហម
ពទ្រ្ធាក្រហមគឺជំនួយឈាម វាអាចយកមករំងាស់ជាស៊ុប ឬអាចឆុងទឹកក្តៅអ៊ុនៗផឹកក៏បាន ការព្យាយាមហូបពុទ្ធ្រាក្រហមអាចធ្វើឲ្យស្បែកលោកអ្នកមានពន្លឺភ្លឺថ្លាចេញពីខាងក្នុង។
៤. ទម្លាប់ត្រាំជើងក្នុងទឹកក្តៅអ៊ុនមុនពេលចូលគេង
ការត្រាំជើងក្នុងទឹកក្តៅអ៊ុនៗជួយសម្រួលដល់សសៃឈាម និងជួយម៉ាស្សាបាតជើងលោកអ្នក អាចធ្វើឲ្យចរន្តឈាមក្នុងខ្លួនលោកអ្នកដើរបានល្អ ហើយក៏អាចជម្រុញដល់គុណភាពការគេងលក់របស់លោកអ្នកបានល្អផងដែរ។
៥. ហូបផ្លែប៉េងប៉ោះ
ការព្យាយាមហូបផ្លែប៉េងបោះជារៀងរាល់ថ្ងៃ អាចធ្វើឲ្យស្បែកលោកអ្នកសរចាំងពីខាងក្នុង និងមានសំណើម វានឹងកាត់បន្ថយភាពខ្មៅស្រអាប់បន្ថិចម្តងៗ ដូច្នេះហើយផ្លែប៉េងប៉ោះនេះមិនត្រឹមតែមានរស់ជាតិឆ្ងាញ់នោះទេ នៅអាចថែរក្សសម្រស់លោកអ្នកបានស្រស់ស្អាតទៀតផង។
៦. ហូបល្ងខ្មៅ
ការហូបល្ងមួយថ្ងៃមួយស្លាបព្រា មិនត្រឹមតែជួយដល់សុខភាពរាងកាយប៉ុណ្ណោះទេ នៅអាចជួយកែលម្អគុណភាពសក់លោកអ្នកផងដែរ មិនត្រឹមប៉ុណ្ណោះទេ ក៏បានជួយដល់ស្បែករបស់លោកអ្នក មិនឲ្យងាយក្នុងការឡើងមុនឡើយ។
៧. លាងមុខដោយប្រុងប្រយ័ត្ន
ចង់ឲ្យស្បែកមុខស្រស់ស្អាតជំហានដំបូងត្រូវព្យាយាមលាងមុខឲ្យបានស្អាត ត្រូវជ្រើសរើសហ្វូមលាងមុខដែលស័ក្កសមនិងស្បែកលោកអ្នក បន្ទាប់មកត្រូវម៉ាស្សាថ្មមៗឲ្យចេញពពុះ ពេលលាងមុខនិងទឹកស្អាតរួចរាល់ហើយ ត្រូវប្រើក្រដាសជូតមាត់ ឬក្រដាសសើមជូតសម្អាត បែបនេះទើបធ្វើឲ្យផ្ទៃមុខស្រស់ស្អាត និងស្អាតភាពកង្វក់ជ្រះស្អាត។
៨. ការពារកម្តៅថ្ងៃឲ្យបានល្អ
ត្រូវធ្វើការការពារកម្តៅថ្ងៃឲ្យបានល្អ លាបឡេការពារកម្តៅថ្ងៃ ពេលចេញទៅក្រៅពាក់មួក ឬទទួលឆ័ត្រ ជាដើម ការការពារកម្តៅថ្ងៃមិនត្រឹមតែជួយការពារក្បែរជៀសពីភាពចាស់ជ្រីវជ្រួញនោះទេ នៅអាចធ្វើឲ្យលោកអ្នកមិនងាយឡើងអាចន៍រុយ ឬស្បែកខ្មៅស្រគាំឡើយ។
៩. យកចិត្តទុកដាក់តមជាតិស្ករ
ជាតិស្ករ គឺជាសត្រូវសម្លាប់ភាពស្រស់ស្អាតរបស់មនុស្សស្រី ព្រោះជាតិស្ករមិនត្រឹមតែងាយធ្វើឲ្យស្បែកឆាប់ចាស់ប៉ុណ្ណោះទេ នៅងាយធ្វើឲ្យស្បែកស្រអាប់ឡើងខ្មៅ ការហូបអាហារដែលមានជាតិស្ករតិច ឬតមជាតិស្ករតែម្តងនោះ អាចធ្វើឲ្យអ្នករក្សាគីឡូបានថេរ និង ស្បែកមានសភាពភ្លឺថ្លា។
១០. បិទម៉ាសមុខ
ការបិទម៉ាសមុខធ្វើឲ្យស្បែកបំពេញជាតិទឹកបានគ្រប់គ្រាន់ បង្កើនភាពភ្លឺថ្លា និងតឹងណែន ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរយល់ល្អក្នុងមួយអាទិត្យគួរតែឆ្លៀតបិទម៉ាសពី ២ ទៅ៣ ។
១១. ខាត់ស្បែកឱ្យបានទៀងទាត់
លាងសម្អាតមុខ និងខាត់ដងខ្លួនឱ្យបានទៀងទាត់ បែរនេះអាចធ្វើឲ្យជាតិក្អែល ឬដីកខ្វក់នៅក្នុងស្បែកអាចជ្រះស្អាតល្អ ជាពិសេសត្រូវប្រើផលិតផលដែលត្រូវនិងស្បែករបស់លោកអ្នក ទើបអាចទទួលបានផលលឿន ។
ប្រែសម្រួល៖ Miracle Bird