១. រស់នៅ ឬធ្វើកិច្ចការអ្វីមួយដោយគ្មានគោលដៅ ដោយគ្មានការតំាងចិត្តខ្ពស់ឬមហិច្ឆតាដើម្បីរីកចម្រើន
២. ឥតឲ្យតម្លៃខ្លួនឯង ពោលគឺតែងតែមានជំនឿថាខ្លួនឯងអន់/ខ្សោយ ឬមិនអាចធ្វើបាន
៣. សេពគប់ឬចំណាយពេលជាច្រើនជាមួយមនុស្សអវិជ្ជមាន ឬមនុស្សត្អូញត្អែរច្រើន
៤. ចូលចិត្តដើរតួកំសត់ ឬបណ្តោយឲ្យអារម្មណ៍កំសត់ ឬតូចចិត្តកើតមានជាញឹកញយ ឬជាប្រចាំ (ធ្វើដូចមានតែខ្លួនម្នាក់កំសត់ជាងគេលើលោកនេះ)
៥. ចូលចិត្តរំលឹក ឬគិតអំពីអតីតកាលបរាជ័យឬរឿងអាក្រក់ៗរបស់ខ្លួន
៦. មិនហាត់ប្រាណឬលេងកីឡាជាប្រចាំ ឬជាញឹកញាប់
៧. ធ្វើការងារដែលយើងមិនចូលចិត្ត ឬមិនស្រឡាញ់ពេញចិត្តនឹងការងារ
៨. បារម្ភពីអ្វីដែលយើងមិនអាចគ្រប់គ្រងបាន ឬមិនមែនជាកិច្ចការរបស់យើង
៩. យកចិត្តទុកដាក់ខ្លាំងពេកលើគ្រប់សកម្មភាពនិងពាក្យសំដីរបស់អ្នកដទៃ (ឬប្រកាន់ច្រើន)
១០. ជួយមនុស្សដែលមិនត្រូវការជំនួយ ឬមិនចង់ឲ្យយើងជួយ
១១. តែងតែព្យាយាមធ្វើជាមនុស្សល្អឥតខ្ចោះ ឬខ្លាំងពូកែគ្រប់ពេលវេលា
១២. ភ្ញាក់ពីដំណេកដោយមានឥរិយាបថតាមបែបមនុស្សខ្ជិល ឬគ្មានក្តីសង្ឃឹមក្នុងអាជីពឬជីវិត
១៣. សន្សំនូវទម្លាប់អាក្រក់ច្រើនឡើងៗ ឬចំណាយពេលជាច្រើនធ្វើរឿងឥតប្រយោជន៍ជាប្រចាំ (ធ្វើដោយគ្មានបញ្ញា ឬមិនគិតពីសុខភាព)
១៤. មិនបន្តការរៀនសូត្រ និងមិនធ្វើអ្វីៗដើម្បីឲ្យខ្លួនរីកចម្រើនឬប្រសើរជាប្រចាំ
១៥. មានការលំបាកក្នុងការនិយាយថា "ទេ" ទៅកាន់អ្នកដទៃចំពោះអ្វីដែលខ្លួនមិនយល់ស្រប ឬមិនចង់ធ្វើ ។
Credit: Kinal Sar