សៀមរាប៖ ក្លឹបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជា ( The Royal Archery Club ) គឺជាក្លឹបបាញ់ព្រួញមួយមានទីតាំងនៅខេត្តសៀមរាប ដែលទទួលបានការពេញនិយមមកលេងកម្សាន្តជាខ្លាំងពីសំនាក់ភ្ញៀវជាតិ និងអន្តរជាតិ។
ការបើកក្លឹបកីឡាបាញ់ធ្នូនេះ ជាក់ស្តែងគឺដើម្បីលើកស្ទួយកីឡាបាញ់ព្រួញបែបបុរាណខ្មែរ និងមានការបាញ់ព្រួញជាលក្ខណៈសម័យទំនើបផងដែរ។ ដោយអ្នកមកលេងអាចមកបានគ្រប់វ័យមិនប្រកាន់វ័យចាស់ ឬក្មេងឡើយ ហើយក៏មានគ្រូបង្វឹកចាំបង្ហាត់បង្រៀនបាញ់ធ្នូទៀតផង។
ជាពិសេសគឺមានការដាក់តាំងងសត្វសប្បនិមិត្មសម្រាប់ឱ្យភ្ញៀវមកលេងកម្សាន្ត អាចសាកល្បងបាន ថែមទាំងមិនមានគ្រោះថ្នាក់នោះទេ។ ដោយក្លឹបកីឡាបាញ់ធ្នូនេះចាប់បើកឱ្យចូលលេងជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៦ ល្ងាច ហើយសម្រាប់តម្លៃភ្ញៀវជាតិ ម្នាក់ថ្លៃ 7 ដុល្លារ និងភ្ញៀវបរទេសថ្លៃ 12 ដុល្លារ ក្នុងរយៈពេល 1 ម៉ោងនិង 30 នាទី ។
គួរឱ្យដឹងផងដែរថា ក្លឹបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជា មានទីតាំងនៅបណ្តោយផ្លូវកូម៉ៃ (នៅខាងក្រោយសង្វៀនប្រដាល់ ស៊ីធីអិន ក្បែរសណ្ឋាគារ ស៊ូហ្វីតែល ភូគីត្រាអង្គរ សម្រាប់ព័ត៏មានបន្ថែមលោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 077776060 / 093939398 / 096 53 3333 8 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក