មនុស្សប្រុស ៥ ប្រភេទនេះមិនស្មោះត្រង់នឹងដៃគូទេ

នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រឿង​ធម្មតាដែលថាមនុស្សប្រុសអាចនឹងមិនសូវមានមនោសញ្ចេតនាដូចមនុស្សស្រី តែកុំដោយសារតែរឿងនេះធ្វើអោយអ្នកមិនដាច់ចិត្តចាកចេញពីមនុស្សប្រុសដែលមិនស្មោះត្រង់។ ខាងក្រោមនេះគឺជាប្រភេទទាំង៥នៃមនុស្សប្រុស ដែលមិនមានភាពស្មោះត្រង់នៅក្នុងខ្លួន និងមិនអាចអោយអ្នកផ្ញើជីវិតទៅលើពួកគេបានឡើយ៖ ​

Cover Copy (2)

១.ផិតក្បត់៖ ប្រភេទនៃការក្បត់នេះកើតឡើងនៅពេលដែលមនុស្សម្នាក់មានប្រពន្ធហើយតែបែរជាមានចំណង់ផ្លូវភេទជាមួយមនុស្សច្រើននាក់ក្នុងពេលតែមួយ។ ថ្វីត្បិតតែយើងយល់ឃើញថាគាត់មានស្នេហ៍ពិតចំពោះប្រពន្ធតែម្នាក់ក៏ដោយ តែការដែលមិនមានភាពស្មោះត្រង់បែបនេះត្រុវបានគេហៅថាផិតក្បត់ហើយ ទោះបីត្រឹមលួចស្រឡាញ់អ្នកផ្សេងក្រៅពីប្រពន្ធខ្លួនក៏ដោយ។

២.ឱកាសនិយម៖ ​នៅ​ពេល​ដែល​មនុស្ស​ម្នាក់​មាន​គូស្នេហ៍ ឬ ​ដៃគូ ប៉ុន្តែ​គាត់​មិន​អាច​គ្រប់គ្រង​ចំណង់​របស់​ខ្លួន​ចំពោះ​អ្នក​ផ្សេង​បាន​នោះហៅថាបុគ្គលមិនចេះស្កប់ស្កល់។ ស្ត្រីត្រូវចងចាំថាមិនមែនបុរសទាំងអស់ដែលបោកប្រាស់រៀបចំទុកជាមុននោះទេ។ ពេលខ្លះពួកគេស្រឡាញ់អ្នកណាស់ តែថ្ងៃមួយពួកគេទៅក្រៅផឹកស្រាហើយមិនអាចគ្រប់គ្រងខ្លួនឯងបាន រួចទៅគេងជាមួយស្ត្រីផ្សេងទៀត វាបានបង្ហាញថាប្តីអ្នកជាជណឱកាសនិយមហើយ។

Cheating 1 W1700

៣.ការបោកប្រាស់តាមស្ទីលស្វែងរកមិត្តរួមព្រលឹង៖ នេះគឺជាប្រភេទស្នេហាដ៏គ្រោះថ្នាក់បំផុត ពីព្រោះពួកគេបង្កើតអារម្មណ៍ពិត និងមានទំនោរទៅរកអ្នកដទៃ។ ប៉ុន្តែ​ពេល​មាន​រឿង​អ្វី​កើត​ឡើង​គេ​មិន​ជឿ​ដៃ​គូ​ទេ តែ​ស្វែង​រក​អ្នក​ដទៃដែល​ចេះ​ចែក​រំលែក និង​អាណិតពួកគេទៅវិញ។ បុរសបែបនេះមានប្រពន្ធ តែនៅតែមានទំនោរចង់មានទំនាក់ទំនងស្នេហាជាមួយអ្នកដទៃទៀត។

៤.បុរសល្មោភកាម៖ បុរស​ប្រភេទ​នេះ​នឹង​ជួល​ផ្ទះសំណាក់​ដើម្បី​បំពេញចំណង់​របស់​ខ្លួន ដោយប្រើពាក្យថាញុំានំអោយលុយ។ បន្ទាប់ពីពួកគេ​ធ្វើរឿងដែលចង់ធ្វើរួច ក៏ត្រឡប់ទៅផ្ទះវិញធ្វើដូចគ្មានរឿងអ្វីកើតឡើង និងយល់ថាខ្លួនគ្មានកំហុសឡើយព្រោះគេមិនបានយកស្រីផ្សេងជាប់លាប់ឡើយ។ តែទោះបីយ៉ាងនេះក្តីក្នុងនាមជាប្រពន្ធពេញច្បាប់អ្នកមិនគួរបណ្តោយអោយប្តីប្រព្រឹត្តិរឿងអសីលធម៌បែបនេះរួចខ្លួននោះទេ។

What Is Micro Cheating

៥.ភាពមិនស្មោះត្រង់ផ្លូវចិត្ត៖ នៅ​ខាង​ក្រៅ បុរស​នៅ​តែ​រក្សា​ចំណង​អាពាហ៍ពិពាហ៍ ប៉ុន្តែ​ក្នុង​ចិត្ត​គេ​នៅ​តែ​ស្រមៃ​ចង់​មាន​អ្នក​ផ្សេង។ ស្នេហាប្រភេទនេះគឺឈឺចាប់សម្រាប់មនុស្សគ្រប់គ្នាដែលពាក់ព័ន្ធ ហើយមនុស្សដែលមានអត្តចរិតប្រភេទនេះមិនយូរមិនឆាប់នឹងក្បត់ប្រពន្ធដើម្បីស្វែងរកអារម្មណ៍ថ្មីៗនៅខាងក្រៅ៕