ឆ្នាំចុងក្រោយរបស់អ្នកមុនពេលចូលនិវត្តន៍អាចជារឿងសប្បាយ និងគួរឱ្យរំភើប ព្រោះបញ្ហាការងារលែងជារឿងរំខានសម្រាប់អ្នកទៀតហើយ អ្នកអាចបង្កើតផែនការដ៏រំភើបជាច្រើនសម្រាប់ពេលទំនេរនាពេលខាងមុខរបស់អ្នក ។ ទោះយ៉ាងណាក៏ដោយ ឥឡូវនេះដល់ពេលដែលត្រូវចាត់វិធានការចាំបាច់ ដើម្បីធានាថាអ្នកត្រៀមខ្លួនរួចជាស្រេចសម្រាប់អ្វីដែលនៅខាងមុខក្នុងការចូលនិវត្តន៍ហើយ។ នេះមិនមែនគ្រាន់តែជាការរៀបចំគណនីចូលនិវត្តន៍ និងការវិនិយោគប៉ុណ្ណោះទេ។ ប៉ុន្តែអ្នកគួរតែពិចារណាអនុវត្តជំហានទាំង៤នេះ នៅពេលដែលអ្នកនៅឆ្ងាយពីការចូលនិវត្តន៍ប្រហែលមួយឆ្នាំ ពីព្រោះរឿងទាំងនោះនឹងពិបាកធ្វើនៅពេលក្រោយ៖
១.ទទួលបានអត្ថប្រយោជន៍ច្រើនបំផុតរបស់អ្នក (រួមទាំងវិស្សមកាល)៖ ការងាររបស់អ្នកផ្តល់អត្ថប្រយោជន៍ដែលជាផ្នែកមួយនៃប្រាក់ចំណូលសរុបរបស់អ្នក។ វាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យប្រាកដថាអ្នកទទួលបានអត្ថប្រយោជន៍ពេញលេញពីអត្ថប្រយោជន៍ទាំងអស់នោះ ព្រោះវាជារបស់អ្នក។ ចាប់ផ្តើមរៀបចំផែនការពីរបៀបដែលអ្នកអាចប្រើវាឥឡូវនេះ។ ជាការពិត អ្នកគួរតែពិនិត្យមើលអត្ថប្រយោជន៍ទាំងអស់ដែលអ្នកទទួលបានតាមរយៈក្រុមហ៊ុនរបស់អ្នក ដើម្បីមើលថាតើមួយណាដែលអ្នកគួរទាញយកអត្ថប្រយោជន៍មុនពេលអ្នកចូលនិវត្តន៍ និងបាត់បង់សិទ្ធិចូលប្រើប្រាស់ពួកគេ ដែលក្នុងនោះរួមមានដូចជាប័ណ្ឌប.ស.ស ឬ ប្រាក់ចូលនិវត្តន៍ជាដើម។
២.ពិចារណាលើបំណុលឡើងវិញ៖ ប្រសិនបើអ្នកត្រូវមានការចំណាយដ៏ច្រើន អ្នកគួរតែពិចារណាបង់ ឬ ទូរទាត់វាចេញឥឡូវនេះ មុននឹងអ្នកចូលនិវត្តន៍។ នោះដោយសារតែក្រោយការចូលនិវត្តន៍ អ្នកនឹងមិនអាចមានប្រាក់គ្រប់គ្រាន់ក្នុងការបង់ធនាគារ ឬ អចលទ្រព្យទៀតនោះទេ ព្រោះអ្នកក៏ត្រូវការលុយសម្រាប់ការចំណាយប្រចាំថ្ងៃ ថ្នាំសង្កូវ និងប្រាក់សម្រាប់មើលជម្ងឺខ្លួនឯងផងដែរ។
៣.ការពិនិត្យសុខភាពទូលំទូលាយ៖ ប្រសិនបើអ្នកនៅឆ្ងាយពីការចូលនិវត្តន៍មួយឆ្នាំ អ្នកប្រហែលជាបានស្រាវជ្រាវពីរបៀបដែលអ្នកនឹងទទួលបានកាធានារ៉ាប់រងសុខភាពបន្ទាប់ពីអ្នកចាកចេញពីការងាររបស់អ្នក។ ការធានារ៉ាប់រងដែលអ្នកមានតាមរយៈក្រុមហ៊ុនរបស់អ្នកអាចប្រសើរជាងការធានារ៉ាប់រងផ្ទាល់ខ្លួន ដូច្នេះការដឹងថាអ្នកមានស្ថានភាពសុខភាពធ្ងន់ធ្ងរ ឬ ត្រូវការការវះកាត់ក្នុងអំឡុងពេលនោះ អាចជួយអ្នកសន្សំប្រាក់បានច្រើនបើធៀបនឹងការបង់ប្រាក់ចេញពីហោប៉ៅខ្លួនឯង។
៤.ផែនការថវិកាចូលនិវត្តន៍៖ តើអ្នកបានកំណត់ថវិកាសម្រាប់ឆ្នាំចូលនិវត្តន៍របស់អ្នកទេ? ខណៈពេលដែលអ្នកនៅសល់មួយឆ្នាំទៀតដើម្បីធ្វើការ សូមព្យាយាមរៀបចំកញ្ចប់លុយសម្រាប់ការចូលនិវត្តន៍របស់អ្នក។ ការធ្វើបែបនេះនឹងអាចអោយអ្នកដឹងថា ក្រោយចូលនិចត្តន៍តើអ្នកត្រូវចំណាយប្រាក់ប៉ុន្មានក្នុងមួយខែៗ ឬ ត្រូវវិនិយោគលុយទៅលើអ្វីខ្លះទុកបម្រុងសម្រាប់ជីវិតក្រោយចូលនិវត្តន៍របស់អ្នក៕