បើអ្នកដឹងគន្លឹះទាំង៧នេះ អ្នកនឹងអាចយកឈ្នះ«ព្យុះក្នុងជីវិត»បានយ៉ាងងាយស្រួល

បើប្រៀបធៀបទៅនឹងសកលលោកដ៏ធំទូលាយ ជីវិតរបស់មនុស្សម្នាក់ៗប្រៀបដូចជាស្លឹកឈើអញ្ចឹង បន្ទាប់ពីខ្ចី ក៏ចាប់ផ្តើមចាស់ រួចជ្រុះទៅវិញតាមធម្មជាតិ ដូច្នេះកុំខ្ជះខ្ជាយពេលវេលា និងថាមពលរបស់អ្នកលើអ្វីដែលមិនចាំបាច់ ព្រោះជីវិតយើងពិតជាខ្លីណាស់។ ខាងក្រោមនេះជាគន្លឹះដ៏មានអត្ថន័យ ៧ យ៉ាងសម្រាប់អ្នករាល់គ្នា ដើម្បីយកទៅអនុវត្តដើម្បីអាចយកឈ្នះ«ព្យុះក្នុងជីវិត»បានយ៉ាងងាយស្រួល៖

Cover Copy

១.សុខភាពគឺតែងតែសំខាន់បំផុត៖ បើគ្មានសុខភាព អ្វីៗក៏គ្មានតម្លៃដែរ។ ចូរដាក់សុខភាពរបស់អ្នកមុនអ្វីទាំងអស់។ ចូរថែរក្សាខ្លួនអ្នកឱ្យបានល្អ និងរស់នៅប្រកបដោយសុភមង្គលបំផុត។ អ្នកដឹងហើយថាជីវិតរបស់មនុស្សយើងតែងតែមមាញឹក ដូច្នេះត្រូវចំណាយពេលហាត់ប្រាណឲ្យបានច្រើន ព្រោះសុខភាពគឺជាទ្រព្យសំខាន់បំផុតក្នុងជីវិតរបស់មនុស្សគ្រប់រូប។

២.គ្រប់គ្រងអារម្មណ៍របស់អ្នកឱ្យបានល្អ៖ មនុស្សម្នាក់ៗមិនអាចរស់នៅអមតៈនោះទេ ដូច្នេះរាល់ថ្ងៃដែលឆ្លងកាត់គឺពិតជាមានតម្លៃណាស់។ ព្យាយាមរស់នៅដោយរីករាយ និងធ្វើអោយខ្លួនឯងអារម្មណ៍ល្អបំផុត។ ចិត្តយើងមិនអាចទទួលនូវរឿងរ៉ាវច្រើនពេកនោះទេ អញ្ចឹងហើយចូរលុបអ្វីដែលគួរលុប ដកអ្វីដែលគួរដក ហើយភ្លេចអ្វីដែលគួរបំភ្លេច កុំលាក់ទុក ឬ គិតច្រើនពេក។

Photo_2025 02 17_14 13 53

៣.ពឹងផ្អែកលើខ្លួនឯង៖ មានតែការពឹងលើខ្លួនឯងប៉ុណ្ណោះ ទើបរឹងមាំបំផុត។ ព្រោះជីវិតតែងតែជួបការលំបាក និងឧបសគ្គមើលមិនឃើញមុននោះទេ។ ហេតុនេះអ្នកត្រូវតែរៀនកែលម្អខ្លួនឯង គ្មាននរណាម្នាក់នឹងទទួលខុសត្រូវសម្រាប់ជីវិតរបស់អ្នក និងគ្មាននរណាម្នាក់នឹងលះបង់ដើម្បីអ្នកនោះទេ។ ត្រូវពឹងផ្អែកលើខ្លួនឯង និងឯករាជ្យជាងមុន នោះអ្នកនឹងមានទំនុកចិត្តជាងមុនប្រឈមមុខនឹងបញ្ហានានា។

៤.កុំប្រៀបធៀប ចូររស់នៅក្នុងជីវិតរបស់អ្នកឱ្យបានល្អ៖ ទោះបីអ្នកប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃក៏ដោយ ក៏អ្នកនៅតែដើរតាមផ្លូវខ្លួនឯង។ មនុស្សគ្រប់រូបមានកាលទេសៈផ្សេងគ្នា ផ្ទៃខាងក្រោយផ្សេងគ្នា ការងារផ្សេងៗគ្នា។ ដូច្នេះ ការរស់នៅប្រកបដោយសុភមង្គល គឺជារឿងសំខាន់បំផុត និងមិនត្រូវយកជីវិតខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃ។

Photo_2025 02 17_14 14 06

៥.ស្រឡាញ់គ្រួសាររបស់អ្នក និងប្រព្រឹត្តិចំពោះពួកគេយ៉ាងល្អ៖ ផ្ទះគឺជាកំពង់ផែ និងគោលដៅរបស់យើង។ យើងគួររៀនប្រព្រឹត្តចំពោះគ្រួសារយើងដោយសប្បុរស ព្រោះគេជាមនុស្សដែលគួរឲ្យទុកចិត្តបំផុត ហើយស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌ។ មនុស្សដែលប្រព្រឹត្តចំពោះគ្រួសារបានល្អ នឹងទទួលបានពរជ័យ និងសំណាងជាច្រើនក្នុងជីវិត។

៦.សងគុណមនុស្សដែលជួយអ្នក៖ នៅលើផ្លូវនៃជីវិតរបស់មនុស្សម្នាក់ៗ នឹងមានមនុស្សមានគុណលេចឡើង ហើយយើងគួរតែរៀនដឹងគុណចំពោះពួកគេ។ ទោះបីជាវាគ្រាន់តែជាពាក្យអរគុណក៏ដោយ អ្នកត្រូវតបស្នងពួកគេដោយចិត្តស្មោះបំផុត។

Photo_2025 02 17_14 14 19

៧.ជីវិតខ្លីណាស់ ចូរស្រឡាញ់ជីវិតអោយបានច្រើន៖ បើប្រៀបធៀបទៅនឹងសកលលោកដ៏ធំទូលាយ ជីវិតរបស់មនុស្សម្នាក់ៗប្រៀបដូចជាតំណក់ទឹកក្នុងមហាសមុទ្រ។ កុំខ្ជះខ្ជាយពេលវេលា និងថាមពលរបស់អ្នកលើអ្វីដែលមិនចាំបាច់។ ចូរស្រលាញ់មនុស្សជុំវិញខ្លួនយើង តបស្នងអ្នកដែលបានជួយអ្នក ហើយឈប់ឈ្លោះជាមួយមនុស្សដែលមិនសមនឹងឈ្លោះ វានាំតែខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃរបស់យើង៕