បុរសក្បត់ជាច្រើនមិនមានបំណងចង់លែងលះជាមួយប្រពន្ធស្របច្បាប់ឡើយ។ ពួកគេគ្រាន់តែចង់ទទួលបានបទពិសោធន៍ថ្មីៗនៅខាងក្រៅ ប៉ុន្តែនៅតែរក្សាជីវិតគ្រួសារឱ្យមានស្ថិរភាពដដែល នេះគឺហៅថាមិនព្រមលែងដៃពីប្រពន្ធ ហើយក៏មិនព្រមលែងដៃពីស្រីខាងក្រៅ។ ខាងក្រោមនេះជាហេតុផលជាក់ស្តែងចំនួន ៣ ដែលបុរសលួចមានស្រីខាងក្រៅ តែ 99% មិនចង់លែងលះជាមួយប្រពន្ធ៖
១.អត្ថប្រយោជន៍សេដ្ឋកិច្ច៖ ក្នុងវ័យកណ្តាល អាពាហ៍ពិពាហ៍មិនមែនត្រឹមតែជារឿងស្នេហាប៉ុណ្ណោះទេ ថែមទាំងទាក់ទងនឹងទ្រព្យសម្បត្តិ កូនៗ ការវិនិយោគរួមគ្នា...រឿងទាំងនេះហើយដែលធ្វើឱ្យការថ្លឹងថ្លែងជាបញ្ហានៃការពិចារណាយ៉ាងប្រុងប្រយ័ត្ន។ បើលែងលះ ជនក្បត់នឹងបាត់បង់ការមើលថែកូន និងខាតបង់សេដ្ឋកិច្ចយ៉ាងខ្លាំង។ ដូច្នេះពួកគេជ្រើសរើសរក្សាអាពាហ៍ពិពាហ៍ដើម្បីការពារសិទ្ធិរបស់ពួកគេ។ ប៉ុន្តែសម្រាប់អ្នកដែលត្រូវបានគេក្បត់ ប្រសិនបើពួកគេឯករាជ្យផ្នែកហិរញ្ញវត្ថុ ការចាកចេញពីមនុស្សដែលលែងគោរពពួកគេ គឺជាជម្រើសដ៏ល្អបំផុត។
២.ការពឹងផ្អែកលើផ្លូវចិត្ត៖ បុរសដែលក្បត់ជាច្រើនមិនមានបំណងចង់លែងលះតាំងពីដំបូងមកម្ល៉េះ។ ពួកគេគ្រាន់តែចង់ទទួលបានបទពិសោធន៍ថ្មីៗជាមួយស្រីខាងក្រៅតែមួយពេលៗប៉ុណ្ណោះ។ ព្រោះពួកគេយល់ថា បន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ ដៃគូបានបង្កើតតំបន់ផាសុកភាពមួយដែលពួកគេមិនចង់បោះបង់។ ដូច្នេះអ្នកអាចសង្កេតមើលបានថា បុរសខ្លះសុខចិត្តឈ្លោះគ្នាជាមួយប្រពន្ធរឿងមានស្រីញីរាល់ថ្ងៃ ក៏គាត់នៅតែមិនចង់លែងលះជាមួយប្រពន្ធដែរ។
៣.រក្សារូបភាព និងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន៖ មនុស្សក្បត់ប្រពន្ធកូនខ្លះមិនលែងគ្នា ព្រោះចង់រក្សាមុខមាត់សង្គម។ ពួកគេអាចជាប្តីដែលមើលទៅមានទំនួលខុសត្រូវ ជាឪពុកម្តាយគំរូ ជាអ្នកជំនួញជោគជ័យ… ដូច្នេះការលែងលះអាចធ្វើឱ្យខូចកេរ្តិ៍ឈ្មោះក្នុងក្រសែភ្នែកមិត្តរួមការងារ និងសាច់ញាតិ។ ការរក្សាអាពាហ៍ពិពាហ៍ជាមួយគ្នាផ្តល់ឱ្យពួកគេនូវមូលដ្ឋានគ្រឹះសម្រាប់អនាគត។ ពេលចាស់ទៅ ជនក្បត់នៅតែចង់បានអ្នកណាម្នាក់មើលថែ និងគាំទ្រពួកគេ នោះគឺប្រពន្ធ។ ដូច្នេះពួកគេព្យាយាមរក្សាចំណងអាពាហ៍ពិពាហ៍ដើម្បីធានាបាននូវផលប្រយោជន៍យូរអង្វែងដោយមិនគិតពីការឈឺចាប់ដែលដៃគូរបស់ពួកគេរងទុក្ខ៕