គុណសម្បត្តិទាំង ៤ យ៉ាងដែលស្រ្តីត្រូវរក្សាអោយបានក្រោយពេលរៀបការ

មនុស្សស្រីគ្រប់រូបអ្នកត្រូវដឹង ពេលខ្លះសម្រស់មិនមែនជាអាទិភាពនោះទេ តែចំណុចទាំង៤នេះទៅវិញទេដែលមនុស្សប្រុសពេញចិត្ត និងជួយអោយអ្នកមានឥទ្ធិពលបំផុតក្រោយពេលរៀបការ។ ហើយបើអ្នកមាន១ក្នុងចំណោម៥ចំណុចនេះកុំថាឡើយប្តីទៅមានស្រី សូម្បីតែអ្នកបើកដៃអោយគាត់មាន ក៏គាត់មិនហ៊ានដែរ!

Cover Copy

១.ជាមនុស្សដែលមានចិត្តល្អ និងមានទស្សនៈផ្ទាល់ខ្លួន៖ នៅក្នុងជីវិតបុរសជាច្រើនសប្បាយចិត្តខ្លាំងណាស់នៅពេលដែលពួកគេបានជួបមិត្តស្រីទន់ភ្លន់ដែលអាចមើលរំលងអ្វីៗទាំងអស់។ សេចក្តីសប្បុរសរបស់មនុស្សស្រីអាចជាអាវុធសម្រាប់រំសាយជម្លោះ និងវិបត្តិក្នុងអាពាហ៍ពិពាហ៍។ ទោះជាយ៉ាងនេះក្តី មនុស្សស្រីក៏ត្រូវមានទស្សនៈដែរ មិនត្រូវខ្ជះខ្ជាយនូវសេចក្តីសប្បុរសរបស់អ្នកចំពោះអ្នកដែលមិនចេះដឹងគុណឡើយ។ បើមានអ្វីឆ្លងផុតដែនកំណត់ដែលអ្នកមិនអាចទទួលយកបាន អ្នកកុំអនុគ្រោះអោយសោះ ទោះភាគីម្ខាងទៀតជាមិត្ត ឬ ប្តីក៏ដោយ ធ្វើបែបនេះវានឹងជួយបង្កើនតម្លៃរបស់អ្នក និងធ្វើអោយអ្នកក្លាយជាមនុស្សទឹកមាត់ប្រៃ។

IMG_6049

២.ចេះស្លៀកពាក់ឲ្យសមនឹងស្ថានភាព៖ បុរសតែងតែសប្បាយចិត្តពេលនារីរបស់ខ្លួនស្អាត ដូច្នេះទោះបីរូបរាង ឬ មុខមាត់របស់អ្នកមិនលេចធ្លោក៏ដោយ តែអ្នកត្រូវចេះរៀបចំខ្លួន និងការស្លៀកពាក់អោយសក្តិសមនឹងស្ថានភាព ក៏ដូចជាកម្មវិធីផ្សេងៗដើម្បីលើកមុខមាត់ប្តីផងដែរ។

៣.មានគំនិត និងបន្តក្តីសុបិនរបស់អ្នក៖ មនុស្សស្រីត្រូវតែមានគោលដៅ ឬ ក្តីសុបិន្តផ្ទាល់ខ្លួន ដោយមិនត្រូវពឹងផ្អែកទៅលើមនុស្សប្រុសនោះឡើយ។ វាអាចជាការងារ ឬ មុខរបរក្នុងក្តៅស្រមៃ ដែលអ្នកត្រូវតែធ្វើអោយវាក្លាយជាការពិត ដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួន និងជំហរដ៏រឹងមាំ។

IMG_6050

៤.ត្រូវមានគំនិតច្នៃប្រឌិត និងឯករាជ្យ៖ ក្រោយរៀបការរួច ហាមឈប់ពីការងារទៅនៅផ្ទះមើលថែកូន ព្រោះអ្នកនឹងបាត់បង់ឯករាជ្យ និងការអភិវឌ្ឍខ្លួនឯង។ ម្យ៉ាងទៀត ប្រសិនបើអ្នកគ្មានចំណូល វាប្រៀបដូចជាអ្នកជាបន្ទុកនៅក្នុងគ្រួសារអញ្ចឹង រីឯតម្លៃរបស់អ្នកក៏បាត់បង់ទៅតាមនោះផងដែរ។ មានតែមនុស្សស្រីខ្លាំងប៉ុណ្ណោះដែលអាចធ្វើអោយប្តីកោតខ្លាច និងគោរពស្រឡាញ់នាងជារៀងរហូត៕