មនុស្សឆ្លាតតែងតែចេះធ្វើពុតជាល្ងង់ នៅក្នុងពេលសំខាន់ៗទាំង៣នេះ ដើម្បីចៀសផុតគ្រោះមហន្តរាយ និងបញ្ហាជាមួយអ្នកដទៃ

នៅក្នុងជីវិត ការឆ្លាតមិនតែងតែមានន័យថាត្រូវបង្ហាញការយល់ដឹងរបស់ខ្លួនរហូតនោះទេ។ មនុស្សដែលមានប្រាជ្ញាពិតប្រាកដ ពេលខ្លះជ្រើសរើស "ធ្វើជាល្ងង់" នៅពេលត្រឹមត្រូវ ដើម្បីជៀសវាងការរំខានក្នុងទំនាក់ទំនង ជួយរក្សាសន្តិភាព និងបើកឱកាសការងារឱ្យកាន់តែប្រសើរឡើង។ ខាងក្រោមនេះគឺជាពេលវេលាសំខាន់៣ដែលមនុស្សឆ្លាតតែងតែជ្រើសរើស "ធ្វើល្ងង់" ដើម្បីរក្សាប្រយោជន៍ និងបង្កើនទ្រព្យសម្បត្តិ៖

Cover Copy

១.នៅពេលដែលអ្នកដទៃអួត និងប្រកែក៖ មានពេលខ្លះដែលអ្នកបានជួបមនុស្សដែលចូលចិត្តអួតពីសមិទ្ធិផលរបស់ពួកគេ ឬ ប្រកែកដោយរឹងរូសដើម្បីបង្ហាញថាពួកគេត្រឹមត្រូវ។ មនុស្សឆ្លាតយល់ថាការឈ្លោះជាមួយមនុស្សបែបនេះគឺជាការខ្ជះខ្ជាយពេលវេលា ហើយជួនកាលថែមទាំងបង្កបញ្ហាទៀតផង។ ប្រសិនបើអ្នកព្យាយាមបង្ហាញពីឧត្តមភាពរបស់អ្នក នោះអ្នកអាចងាយជាប់ក្នុងជម្លោះដែលគ្មានប្រយោជន៍ ហើយថែមទាំងបាត់បង់ទំនាក់ទំនងល្អទៀតផង។ ការបន្ទាបខ្លួនបន្តិចមិនធ្វើឱ្យអ្នកអន់ជាងអ្នកដទៃឡើយ ប៉ុន្តែផ្ទុយទៅវិញជួយអ្នកឱ្យជៀសផុតពីជម្លោះដែលមិនចាំបាច់។ ពេលជួបអ្នកដែលចូលចិត្តអួត ឬ ប្រកែក ចូរញញឹម ស្តាប់ ហើយងក់ក្បាលយល់ស្របទៅគឺបានហើយ។ ការអត់ធ្មត់នេះជួយអ្នករក្សាសន្តិភាព និងជៀសវាងបញ្ហាដែលមិនចាំបាច់។

Photo_2025 02 20_12 10 58

២.ពេលប្រឈមមុខនឹងមនុស្សច្រណែន៖ ក្នុងជីវិត នៅពេលដែលអ្នកជោគជ័យ ប្រាកដជាមានមនុស្សច្រណែន និងលួចស្អប់អ្នក។ ពួកគេអាចរកវិធីដើម្បីស្វែងរកកំហុស ឬ សូម្បីតែធ្វើឱ្យមានការលំបាកសម្រាប់អ្នក។ ការឆ្លើយតបនឹងការច្រណែនដោយកំហឹង ឬ ការប្រឈមមុខគ្នាផ្ទាល់គឺមានតែធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងប៉ុណ្ណោះ។ ជាមួយមនុស្សបែបនេះ មនុស្សដែលឆ្លាតនឹងសម្តែងធ្វើជាល្ងង់ ដើម្បីជួយឱ្យពួកគេស្ងប់ស្ងាត់ សំខាន់បំផុតកុំធ្វើឱ្យចំនួនសត្រូវកាន់តែកើនឡើង។ ការណែនាំអំពីអាកប្បកិរិយា៖ ជំនួសឱ្យការបញ្ចេញប្រតិកម្មយ៉ាងម៉ឺងម៉ាត់ ចូរប្រព្រឹត្តដោយសុភាព និងដាក់ខ្លួន។ ពេលខ្លះ ការធ្វើពុតជាមិនដឹង ឬ មិនខ្វល់នឹងធ្វើឱ្យអ្នកដ៏ទៃលែងចាប់អារម្មណ៍បន្តិចម្តងៗ ធ្វើឱ្យសត្រូវរបស់អ្នកដកថយដោយខ្លួនឯង។

Photo_2025 02 20_12 10 49

៣.ពេលជួបអ្នកដែលមានអំណាច ឬ ឋានៈខ្ពស់ជាង៖ នៅក្នុងបរិយាកាសការងារ ឬ ទំនាក់ទំនងសង្គម អ្នកនឹងត្រូវប្រាស្រ័យទាក់ទងជាមួយមនុស្សដែលមានអំណាច និងឋានៈខ្ពស់ជាងដោយជៀសមិនរួច។ ប្រសិនបើអ្នកអះអាងខ្លួនឯងខ្លាំងពេក ឬ ជជែកវែកញែក អ្នកទំនងជានឹងធ្វើឱ្យពួកគេមានអារម្មណ៍ពិបាក។ ការបង្ហាញចំណេះដឹងច្រើនពេកអាចធ្វើឱ្យអ្នកដទៃមានការប្រុងប្រយ័ត្ន ថែមទាំងធ្វើឱ្យគេមិនចូលចិត្តទៀតផង។ ការដឹងពីរបៀបបោះជំហានថយក្រោយ ស្តាប់ និងរៀនពីយោបល់របស់អ្នកដទៃ នឹងជួយឱ្យអ្នកទទួលបានការគោរព និងឱកាសកាន់តែច្រើនដើម្បីរីកចម្រើន។ ក្នុងស្ថានភាពបែបនេះ ចូរបន្ទាបខ្លួន ស្តាប់ច្រើនជាងនិយាយ ហើយចេះរក្សាអាកប្បកិរិយាស្ងប់ស្ងាត់។ វាមិនត្រឹមតែអាចជួយអ្នកឱ្យជៀសផុតពីបញ្ហាប៉ុណ្ណោះទេ វាក៏នឹងជួយបង្កើតទំនាក់ទំនងកាន់តែប្រសើរឡើងផងដែរ។ មនុស្សឆ្លាតមិនតែងតែបង្ហាញភាពវៃឆ្លាតរបស់ពួកគេនោះទេ ប៉ុន្តែពួកគេដឹងថាពេលណាត្រូវបង្ហាញ ពេលណាត្រូវលាក់បាំង៕

Photo_2025 02 20_12 11 12