ចង់ដឹងថាមនុស្សម្នាក់មានអនាគតឬអត់ អាចសង្កេតមើលលើ៤ចំណុចនេះបាន

មនុស្សដែលមាននិស្ស័យល្អ មានចិត្តស្ងប់ ហើយមានស្មារតីច្បាស់លាស់ ដឹងច្បាស់អំពីកាលណាគួរតម្កល់ទុក ដឹងពេលណាត្រូវរុលទៅមុខ ដកថយដោយសមគួរ មានចិត្តស្ងប់ រម្ងាប់ហើយមិនប្រកាន់ច្រើន។ ខាងក្រោមនេះជា៤ចំណុចធំៗដែលអាចបញ្ជាក់បានយ៉ាងច្បាស់ថា មនុស្សម្នាក់អាចមានអនាគតល្អ ឬ អាក្រក់បាន ព្រោះចំណុចទាំងនេះសុទ្ធសឹងតែអាចអោយយើងវាស់ស្ទង់នូវអត្តចរិតពិតរបស់បុគ្គលនោះ៖

Cover Copy (2)

១.សប្បុរស មានចិត្តទូលាយ៖ បុគ្គលដែលមានចិត្តទូលាយ ត្រូវតែបើកចិត្តទូលាយក្នុងគ្រប់រឿង មិនជាប់ក្នុងអារម្មណ៍ ហើយក៏មិនរវល់នឹងគណនាចំណេញ និងខាតដែរ។ មនុស្សដែលរស់នៅក្នុងពិភពលោកនេះបើកភ្នែករបស់ពួកគេដើម្បីជួបប្រទះស្ថានភាពជាច្រើន ព្រមទាំងសំណាងល្អ និងសំណាងអាក្រក់ដែលមិនអាចទាយទុកជាមុនបាន។ ជាមនុស្សមានចិត្តទូលាយ អ្នកត្រូវមានចិត្តទូលាយចំពោះខ្លួនឯង និងអ្នកដទៃ មិនចាំបាច់មានចិត្តចង្អៀតទេ នោះទើបអាចកសាងមិត្តភាពបានច្រើន និងទទួលបានការគោរពស្រឡាញ់ពីមនុស្សជុំវិញខ្លួន។

IMG_5027

២.ជាមនុស្សមានស្មារតីខ្ពស់៖ ដើម្បីក្លាយជាមនុស្សអស្ចារ្យ ជាដំបូងអ្នកត្រូវតែស្មោះត្រង់ ហើយការងារត្រូវតែមានតម្លាភាព និងច្បាស់លាស់។ រស់ក្នុងលោកនេះ ធ្វើជាមនុស្សត្រូវមានភាពស្មោះត្រង់នៅក្នុងខ្លួន និងត្រូវមានភាពក្លាហានដើម្បីប្រឈមមុខនឹងកំហុសរបស់អ្នក។ ការលាក់កំហុសរបស់ខ្លួនជាកំហុសដ៏ធំមួយដែលមនុស្សជាច្រើនបានធ្វើ។ មនុស្សមានឆន្ទៈនឹងធ្វើរឿងដោយស្មោះត្រង់ ហើយទោះបីជាគាត់ធ្វើខុសក៏ដោយ គាត់នឹងហ៊ានប្រាប់គេ ក៏ដូចជាកែប្រែកំហុសនោះ។

IMG_5019

៣.មនុស្សមានសមត្ថភាពអស្ចារ្យ តែមិនអំនួត៖ មនុស្សដែលមានសមត្ថភាព តែមិនមានចរិតក្រអឺតក្រទម នេះជាមនុស្សមានចិត្តចាស់ទុំពិតប្រាកដ។ បុគ្គលដែលមាននិស្ស័យល្អ មានភាពថ្លៃថ្នូរ ច្រើនតែជាមនុស្សមិនកោងកាចទេ ហើយក៏មិនមានចិត្តមើលងាយអ្នកដទៃឡើយ។ មនុស្សបែបនេះគឺអាចរស់នៅដោយស្ងប់ចិត្ត មិនបំពានអ្នកដទៃ ហើយសម្បូរទៅដោយចិត្តសណ្តោសប្រណៃ។

IMG_5028

៤.បុគ្គលដែលស្ងប់ស្ងាត់តែច្បាស់លាស់៖ មនុស្សដែលមាននិស្ស័យល្អ មានចិត្តស្ងប់ ហើយមានស្មារតីច្បាស់លាស់ ដឹងច្បាស់អំពីកាលណាគួរតម្កល់ទុក ដឹងពេលណាត្រូវរុលទៅមុខ ដកថយដោយសមគួរ មានចិត្តស្ងប់ រម្ងាប់ហើយមិនប្រកាន់។ ភាពស្ងប់ស្ងាត់ក៏ជាប្រភេទនៃភាពក្លាហានផងដែរ ព្រោះការប្រព្រឹត្តដោយផាសុកភាព និងស្ងប់ស្ងាត់បែបនេះច្រើនតែទទួលបានផលច្រើន និងការខកចិត្តតិចបំផុត៕