បើអ្នកជាមនុស្សប្រុសឆ្លាត អ្នកគួរតែដឹងថាមនុស្សស្រីប្រភេទណាដែលអ្នកគួរតែនៅជិត និងមនុស្សស្រីណាដែលអ្នកគួរតែគេចចេញអោយឆ្ងាយ។ ជាពិសេសក្នុងការជ្រើសរើសមនុស្សស្រីមកធ្វើជាដៃគូជីវិត អ្នកគួរគប្បីសម្លឹងទៅមើលអត្តចរិត ច្រើនជាងរូបសម្រស់ខាងក្រៅ នោះទើបជាការត្រឹមត្រូវ។ ជៀសវាងរៀបការនឹងស្ត្រី៥ប្រភេទខាងក្រោមនេះ ព្រោះស្រ្តីទាំងនេះនឹងអាចទាញអោយជីវិតជួបការលំបាកដោយមិនដឹងខ្លួន៖
១.អវិជ្ជមាន៖ ប្រាកដណាស់គ្មានអ្នកណាចង់នៅជុំវិញប្រភេទមនុស្សដែលចូលចិត្តតែត្អូញត្អែរ បាក់ទឹកចិត្ត និងខ្លាចជានិច្ចនោះទេ។ ជាពិសេសនៅពេលដែលអ្នកជាមនុស្សម្នាក់ដែលមានបំណងប្រាថ្នាចង់ក្លាយជាអ្នកមាន និងមានឆន្ទៈរីកចម្រើន ប៉ុន្តែនៅពេលដែលអ្នកជួបដៃគូដែលតែងតែចង់ដើរថយក្រោយ។ ប៉ុន្តែប្រសិនបើពួកគេជាស្ត្រីវិជ្ជមាន ជំនួសឱ្យភាពខ្ជិលច្រអូស ពួកគេនឹងផ្តល់យោបល់ ទស្សនៈ និងការគាំទ្រចាំបាច់នៅពេលដែលបុរសត្រូវការវា។ ពួកគេជ្រើសរើសប្រឈមមុខនឹងឧបសគ្គក្នុងជីវិតដោយអាកប្បកិរិយាវិជ្ជមាន។
២.និយាយច្រើន៖ ជាការពិតដែលស្ត្រីគ្រប់រូបមានរឿងជាច្រើនដែលត្រូវនិយាយ។ មានរឿងជាច្រើនដែលធ្វើអោយអ្នកដទៃសើច តែនាងចូលចិត្តនិយាយអាក្រក់ពីអ្នកដទៃ នោះច្បាស់ជាគ្មានអ្នកណាចង់ក្បែរមនុស្សស្រីប្រភេទនេះទេ។ អ្នកត្រូវដឹងថា ស្ត្រីដែលឆ្លាតនឹងមិនចំណាយពេលធ្វើរឿងអត់ប្រយោជន៍ទាំងនេះទេ នាងនឹងព្យាយាមស្តាប់ច្រើនជាងនិយាយ ជាពិសេសនឹងមិនព្យាយាមពាក់ព័ន្ធនឹងរឿងអ្នកដទៃទេ។
៣.ចូលចិត្តរាយមន្តស្នេហ៍៖ មនុស្សស្រីខ្លះ ពេលខ្លួនមានស្នេហាជាមួយមនុស្សម្នាក់ហើយ នាងនៅតែស្រមើស្រមៃពីអ្នកផ្សេង។ ពួកគេមិនស្រឡាញ់នរណាម្នាក់ឱ្យបានពេញលេញឡើយ ហើយក៏មិនប្រកាន់ខ្ជាប់នឹងអ្នកណាយូរដែរ។ មនុស្សស្រីប្រភេទនេះមានរឿងមួយដូចគ្នា នាងជាមនុស្សចូលចិត្តអោយអ្នកដទៃស្រឡាញ់ច្រើន។
៤.គ្រប់គ្រង៖ មនុស្សស្រីដែលគួរតែនៅអោយឆ្ងាយនោះ គឺជាប្រភេទមនុស្សស្រីដែលចូលចិត្តគ្រប់គ្រងដៃគូ ចូលចិត្តហាមនេះ ហាមនោះ តាមតែអំពើចិត្ត ដោយមិនខ្វល់គិតពីអារម្មណ៍របស់ដៃគូ។ ស្រ្តីបែបនេះនឹងធ្វើអោយមនុស្សប្រុសធុញទ្រាន់ និងយល់ថាខ្លួនគ្មានសេរីភាពនោះទេ។
៥.មនុស្សស្រីទាមទារ៖ បុរសជាច្រើនកំពុងយល់ខុស ថាការទាមទារគឺជាភាពគួរអោយស្រឡាញ់របស់មនុស្សស្រី។ ទោះបីជាគូស្នេហ៍ត្រូវការការយកចិត្តទុកដាក់ និងផ្គាប់ចិត្តគ្នាពិតមែន តែមិនត្រូវដល់ថ្នាក់ចេះតែទាមទាររហូតនោះទេ។ អ្នកត្រូវដឹងថាបើអ្នកស្រឡាញ់ប៉ះមនុស្សស្រីទាមទារ នោះអ្នកនឹងត្រូវផ្តល់អ្វីគ្រប់យ់ាងអោយនាង តែបើដល់ពេលមួយដែលអ្នកអស់លទ្ធភាព នោះនាងប្រាកដជាចាកចេញពីអ្នកមិនខាន ព្រោះអ្នកមិនអាចទិញទឹកចិត្តនាងដូចមុន៕