មនុស្សស្រីដែលមានចិត្តគំនិតទាំង៤នេះ អនាគតទៅមានទាំងលុយ និងស្នេហាពេញលេញ

មនុស្សម្នាក់មានមន្តស្នេហ៍បំផុតនៅពេលដែលគេមិនខ្វល់ពីមនុស្សជុំវិញខ្លួន និងផ្តោតតែលើខ្លួនឯង។ មនុស្សបែបនេះមិនសូវខ្វល់ខ្វាយពីបញ្ហារបស់អ្នកដទៃនោះទេ ព្រោះគេយល់ថាមនុស្សមានជីវិតផ្ទាល់ខ្លួន អ្វីដែលមិនពាក់ព័ន្ធនឹងខ្លួនឯង យកល្អគ្រាន់តែស្តាប់បានហើយ កុំចេះអោយយោបល់ ឬ វាយតម្លៃជីវិតគេពេក។ គ្រាន់តែចរិតបែបនេះគឺអាចធ្វើអោយនាងមើលទៅជាមនុស្សល្អបាត់ទៅហើយ ចុះទម្រាំមានគំនិត៤យ៉ាងខាងក្រោមនេះទៀត វាច្បាស់ណាស់ថានាងនឹងមានអនាគតល្អ មានជីវិតដែលមិនខ្វះខាត និងជួបស្នេហាសមប្រកប៖

Cover Copy (2)

១.អត់ទោសឱ្យខ្លួនឯង៖ ស្ត្រីគ្រប់រូបនៅតែងមានចំណុចខ្វះខាត នេះជារឿងធម្មតា ដូច្នេះមនុស្សស្រីដ៏ឆ្លាតម្នាក់នាងដឹងថាការចង់បានភាពល្អឥតខ្ចោះគឺជាការធ្វើទារុណកម្មខ្លួនឯង។ ពេលធ្វើអ្វីមួយខុស យើងគួរតែលួងលោមខ្លួនឯង កុំដាក់សម្ពាធ ឬ យល់ថាខ្លួនឯងមិនបានការ ព្រោះលើលោកនេះអ្នកណាក៏ធ្លាប់ខុសដែរ សំខាន់យើងអាចអត់ទោសអោយខ្លួនឯង និងព្យាយាមកែប្រែកំហុសអស់ទាំងនោះ។ បើមនុស្សស្រីមានការគិតបែបនេះ ជីវិតរបស់នាងនឹងមើលទៅស្រស់ស្រាយ មិន Toxic ឡើយ ព្រោះនាងមិនចូលចិត្តបន្ទោសខ្លួនឯង ឬ អ្នកដទៃចំពោះកំហុសតូចតាចនោះឡើយ។

IMG_5906

២.មិនខ្វល់ពីអ្វីដែលមនុស្សនិយាយ៖ មនុស្សម្នាក់មានមន្តស្នេហ៍បំផុតនៅពេលដែលគេមិនខ្វល់ពីមនុស្សជុំវិញខ្លួនមានប្រតិកម្មបែបណា។ នេះគឺជាកម្លាំងខាងក្នុង ហើយក៏ជាការចាប់ផ្តើមនៃដំណើរការនៃការលូតលាស់ផ្ទាល់ខ្លួនផងដែរ។ ស្ត្រីជាច្រើនមានការរឹងចចេស ឬ ខឹងនៅពេលដែលមានអ្នកនិយាយប៉ះពាល់ដល់នាង មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏មានអារម្មណ៍កើតទុក្ខផងដែរ។ អ្នកកាន់តែយកចិត្តទុកដាក់លើអ្វីដែលអ្នកដទៃនិយាយ នោះអ្នកកាន់តែបាត់បង់ការគ្រប់គ្រងជីវិតរបស់អ្នក។ លុះត្រាតែអ្នករស់នៅដោយខ្លួនឯង ទើបជីវិតរបស់អ្នកមានសេចក្តីសុខ និងសុភមង្គល។

IMG_5904

៣.សកម្មក្នុងការទទួលបានអ្វីដែលអ្នកចង់បាន៖ ជីវិតសកម្ម និងអសកម្មគឺមានភាពខុសគ្នាយ៉ាងខ្លាំង។ រាល់ពេលដែលអ្នកស្ទាក់ស្ទើរ គឺជាការខ្ជះខ្ជាយ ពន្យារពេលសមត្ថភាពខ្លួនឯង រុញច្រានឱកាសជីវិតឱ្យឆ្ងាយពីអ្នក។ មានតែនៅពេលដែលអ្នកហ៊ានផ្តួចផ្តើមគំនិតចាប់ផ្តើម ទើបអ្នកអាចចាប់យកឱកាសផ្លាស់ប្តូរជោគវាសនារបស់អ្នក និងទទួលបានគោលដៅដែលអ្នកប្រាថ្នាចង់បាន ព្រោះលើលោកនេះគ្មានសំណាងឯណាដែលធ្លាក់ពីលើមេឃនោះទេ។

IMG_5905

៤.បដិសេធមិនចាប់យកថាមពលអវិជ្ជមាន៖ ក្នុងជីវិតយើងនឹងជួបមនុស្សច្រើនប្រភេទ ដែលខ្លះផ្ទុកថាមពលអវិជ្ជមាន។ ទោះអ្នកខំប្រឹងយ៉ាងណា ក៏គេមិនទទួលស្គាល់អ្នកដែរ។ មធ្យោបាយត្រឹមត្រូវក្នុងការបដិសេធខ្លួនឯងនៅពេលដែលជាប់ពាក់ព័ន្ធជាមួយនឹងថាមពលអវិជ្ជមានគឺត្រូវទុកវាចោល។ ពេលជួបរឿងអវិជ្ជមាន កុំទទួលយកដាច់ខាត ត្រូវចេះបដិសេធ និងនៅអោយឆ្ងាយពីមនុស្ស ឬ រឿងអវិជ្ជមានអស់ទាំងនោះ៕