អ្នកដែលកើតក្នុងឆ្នាំទាំង ៤ នេះ ជាមនុស្សដែលកាន់តែចាស់កាន់តែសំណាង ស្ដុកស្ដម្ភ ចាប់ពីពាក់កណ្ដាលជីវិតទៅ ជីវិតរស់នៅមិនលំបាក នឿយហត់នោះឡើយ។
១) ឆ្នាំរោង៖ អ្នកកើតឆ្នាំរោង មានរាសីខ្ពស់ត្រដែត។ ពួកគេអាចជួបប្រទះការលំបាកជាច្រើនក្នុងយុវវ័យ ប៉ុន្តែក្នុងវ័យកណ្តាល ជាពិសេសក្រោយអាយុ 55 ឆ្នាំ ទ្រព្យសម្បត្តិរបស់ពួកគេនឹងរីកចម្រើនកើនឡើងខ្លាំង។ មនុស្សឆ្នាំនេះជាមនុស្សដែលមានចក្ខុវិសយវែងឆ្ងាយ ចេះវិនិយោគ ហើយជារឿយៗទទួលបានភាពជោគជ័យដ៏អស្ចារ្យនៅក្នុងវិស័យភាគហ៊ុន ឬអចលនទ្រព្យ។ សុខភាពអ្នកកើតឆ្នាំរោងក៏ល្អខ្លាំងដែរ កាន់តែចាស់ទៅកាន់តែមាំមួន។
២) ឆ្នាំខាល៖ អ្នកកើតឆ្នាំខ្លា ជាមនុស្សមានឫទ្ធិបារមីខ្លាំងពូកែ។ ចាប់ពីអាយុ ៥០ ឆ្នាំឡើងទៅ ពួកគេឈានចូលយុគមាសនៃជីវិត ដោយប្រើប្រាស់ទំនាក់ទំនងល្អដើម្បីអភិវឌ្ឍអាជីពការងារ។ នេះគឺជាដំណាក់កាលដែលអ្នកអាចជោគជ័យក្នុងអាជីវកម្ម ឬឈានទៅមុខតំណែងខ្ពស់។ ក្រោយអាយុ ៦០ឆ្នាំ អ្នកកើតឆ្នាំខ្លា មិនត្រឹមតែមានទ្រព្យសម្បត្តិប៉ុណ្ណោះទេ ថែមទាំងមានគ្រួសារមានសុភមង្គល មានកូន និងចៅពេញផ្ទះទៀតផង។
៣) ឆ្នាំឆ្លូវ៖ អ្នកកើតឆ្នាំឆ្លូវ ជាមនុស្សមានភាពឧស្សាហ៍ព្យាយាម សន្សំសំចៃ និងតស៊ូ។ បន្ទាប់ពីអាយុ 45 ឆ្នាំ ពួកគេឈានដល់កម្រិតកំពូលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ការវិនិយោគប្រកបដោយសុវត្ថិភាព និងប្រាក់ចំណេញមានស្ថិរភាព។ ជាមួយនឹងបុគ្គលិកលក្ខណៈសាមញ្ញ និងឧស្សាហ៍ព្យាយាម ពួកគេតែងតែប្រមូលទ្រព្យសម្បត្តិយ៉ាងច្រើនមុនពេលចូលនិវត្តន៍។ ចិត្តគំនិតមានស្ថិរភាពជួយអ្នកកើតឆ្នាំឆ្លូវ តែងមានសុខភាពល្អ និងសុខសន្តិភាព។
៤) ឆ្នាំច៖ អ្នកកើតឆ្នាំច ជាមនុស្សមានចរិតស្លូតបូត ចេះថែរក្សាខ្លួន និងរស់នៅតាមផែនការច្បាស់លាស់។ បន្ទាប់ពីអាយុ 55 ឆ្នាំពួកគេទំនងជាមានសំណាងដែលមិននឹកស្មានដល់អាចមកពីមរតក ឬការវិនិយោគជោគជ័យ។ ជីវិតមនុស្សដែលកើតក្នុងឆ្នាំច នឹងកាន់តែស្ដុកស្ដម្ភ កាន់តែចាស់កាន់តែសំណាង៕