ប្រសិនបើអ្នកចេះយល់ចិត្តដទៃ ឬ ឆ្លាតបន្តិច នោះអ្នកនឹងដឹងថាសំណួរខ្លះគឺមិនគួរសួរទៅកាន់អ្នកដទៃនោះទេ ជួនកាលធ្វើអោយប៉ះពាល់អារម្មណ៍របស់គេ។ រឿងខ្លះវាមិនសមនឹងសួរតែម្តង ឧទាហរណ៍ដូចជាសំណួរទាំង៤ខាងក្រោមនេះ៖
១.កុំសួរពីអតីតកាល៖ ជីវិតប្រៀបដូចជាដំណើរដ៏លំបាក មនុស្សម្នាក់ៗដើរកាត់គ្នាទៅវិញទៅមកប្រៀបដូចជាអ្នកធ្វើដំណើរប្រញាប់ប្រញាល់។ កុំសោកសៅនឹងអតីតកាល ព្រោះយើងកំពុងរស់នៅក្នុងបច្ចុប្បន្នកាល ដូច្នេះមានតែធ្វើរឿងដែលនាំអោយអ្នកសប្បាយចិត្ត ហើយកុំបន្ថែមបញ្ហាដល់ខ្លួនឯង។ បុគ្គលដែលមានភាពចាស់ទុំនឹងមិនបណ្តោយឱ្យអតីតកាលមកប៉ះពាល់បច្ចុប្បន្នឡើយ។ ហើយមនុស្សដែលឆ្លាតក៏នឹងមិនសួរអ្នកដទៃពីអតីតកាលលំបាករបស់គេឡើយ។
២.កុំសួរអំពីបច្ចុប្បន្ន៖ ប្រហែលជាស្ថានភាពបច្ចុប្បន្នរបស់អ្នកមិនល្អដូចដែលអ្នកប្រាថ្នានោះទេ។ ថ្ងៃនីមួយៗកន្លងផុតទៅដោយនឿយហត់ខ្លាំង ប៉ុន្តែកុំសង្ស័យខ្លួនឯងព្រោះតែរឿងនោះ។ ជីវិតប្រៀបដូចជាសៀវភៅសន្សំ ខំប្រឹងរាល់ថ្ងៃ អនាគតនឹងរុងរឿងខ្លាំង។ ហើយធ្វើជាមនុស្សបើបច្ចុប្បន្នអ្នកបានសុខហើយ សូមកុំឡកលើយទៅកាន់មនុស្សដែលកំពុងពិបាក។
៣.កុំសួរអំពីអនាគត៖ មនុស្សជាច្រើនមានអារម្មណ៍សោកសៅ និងព្រួយបារម្ភអំពីរឿងដែលមិនបានកើតឡើងនាពេលខាងមុខ ហើយនោះគឺជាការប្រមូលបញ្ហាសម្រាប់ខ្លួនឯង។ គ្រប់យ៉ាងមានចម្លើយ វាគ្រាន់តែថាពេលវេលាមិនទាន់មកដល់ ដូច្នេះអ្នកមិនដឹងថាត្រូវឆ្លើយយ៉ាងណា។ កុំគិតថាជីវិតពិបាកពេក មិនថាលទ្ធផលយ៉ាងណានោះទេ ដរាបណាអ្នករស់នៅដោយពឹងលើខ្លួនឯង នោះគ្រប់គ្រាន់ហើយ។ តែបើអ្នកមានគម្រោងអនាគតល្អហើយ កុំទៅសួរជីកឬសគល់ពីអនាគតអ្នកដទៃ ព្រោះមិនមែនគ្រប់គ្នាសុទ្ធតែមានជម្រើសល្អនោះទេ។
៤.សួរពីទ្រព្យសម្បត្តិ៖ ដូចអ្នកដឹងស្រាប់ហើយថានៅលើលោកនេះ គ្មានអ្វីដែលបានមកស្រួលៗនោះទេ ទាល់តែអ្នកយកញើសឈាមទៅប្តូរទើបអាចទទួលបានរបស់ដែលអ្នកចង់បាន។ ផ្ទះ ឡាន និងជីវិតទំនើបគ្មានអ្នកណាមិនចង់បានទេ កុំទៅសួរគេពីរបស់អស់ទាំងនេះ ព្រោះបើគេមានគេនឹងបង្ហាញហើយ តែបើគេមិនមានបានន័យថាគេកំពុងខំប្រឹងហើយ កុំបាច់សួរនាំរឿងសម្ភារៈនិយម ឬ ទ្រព្យសម្បត្តិរបស់អ្នកដទៃ ព្រោះវាជាសំណួរអសីលធម៌បំផុត៕