រូបរាងគឺតំណាងឱ្យភាពខាងក្រៅរបស់មនុស្ស តែសម្រស់ខាងក្រៅអាចថយចុះបន្តិចម្តងៗតាមពេលវេលា ប៉ុន្តែផ្ទុយទៅវិញ ភាពទាក់ទាញនៃព្រលឹងបរិសុទ្ធនៅខាងក្នុងចិត្តនឹងប្រសើរឡើងឥតឈប់ឈរ។ តាមពិតទៅភាពទាក់ទាញរបស់មនុស្សស្រីគឺមិនសម្តៅលើភាពស្រស់ស្អាតខាងក្រៅនោះទេ តែវាស្ថិតនៅចិត្តដ៏ផូរផង់របស់នាងទៅវិញទេ។
សម្រស់ខាងក្រៅអាចរលត់ទៅតាមពេលវេលា ប៉ុន្តែផ្ទុយទៅវិញ ភាពទាក់ទាញនៃព្រលឹងនឹងកើនឡើងឥតឈប់ឈរ។ បុគ្គលិកលក្ខណៈទាក់ទាញគឺរួមមានការយល់ដឹង ការអត់ឱន និងសេចក្តីស្រឡាញ់។ ពេលមនុស្សស្រីយល់ដឹង និងប្រព្រឹត្តដោយចិត្តសប្បុរស នោះពួកគេគឺស្អាតដាច់គេ។ បុគ្គលិកលក្ខណៈរបស់ស្ត្រីគឺជាការធានាសម្រាប់អនាគតរបស់នាងផ្ទាល់ដែលជាអំពូលបំភ្លឺដំណើរទៅរកជីវិតជោគជ័យ។ ដូច្នេះគ្មានហេតុផលអ្វីដែលស្ត្រីគួរតែឈប់រៀនដើម្បីបង្កើនចំណេះដឹងនោះទេ។ ស្ត្រីដែលមានចំណេះដឹងសម្បូរបែបគឺតែងតែទាក់ទាញជាពិសេស។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជួយឱ្យពួកគេកាន់តែមានទំនុកចិត្តផងដែរ។ ចំណេះដឹងរបស់មនុស្សគឺធំធេងដូចមហាសមុទ្រ ជាធម្មតាបុគ្គលិកលក្ខណៈរបស់ស្ត្រីភាគច្រើនទាក់ទងនឹងចំណេះដឹងផ្ទាល់ខ្លួនរបស់ពួកគេ។ ក្នុងនាមជាស្ត្រីឈានចូលវ័យកណ្តាល អ្នកមិនត្រឹមតែត្រូវពង្រឹងបុគ្គលិកលក្ខណៈរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវពង្រឹងចំណេះដឹងរបស់អ្នកផងដែរ។
មិនត្រឹមតែស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែមនុស្សគ្រប់រូបនៅពេលចូលដល់វ័យកណ្តាល ត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងសង្គមរបស់ពួកគេ។ កុំបង្កើតមិត្តដោយមិនជ្រើសរើសអោយបានម៉ត់ចត់ ព្រោះវាជាការប្រសើរដែលមានមិត្តតិច ប៉ុន្តែគុណភាពល្អ។ ការបង្កើតមិត្តក៏ទាមទារគោលការណ៍ផ្ទាល់ខ្លួនផងដែរ មិនត្រឹមតែអាចដើរជាមួយគ្នានោះទេ តែត្រូវតែជាកល្យាណមិត្តដែលមានភាពស្មោះត្រង់ និងអាចជួយកំដរជីវិតរបស់អ្នក។ ស្ត្រីដែលមានបេះដូងធំ និងចេះអត់ឱននឹងមានផ្លូវកាន់តែទូលំទូលាយក្នុងជីវិត ការអត់ឱននេះក៏ជាសម្រស់ដ៏ប្រពៃជួយអោយមនុស្សស្រីមើលទៅពិសេសផងដែរ៕