រើសសន្លឹកបៀរដួងវិញ្ញាណ អាចទាយដឹងថាអ្នកណាយល់ពីចិត្តអ្នកជាងគេ

ជ្រើសរើសកាតខាងក្រោម១សន្លឹកទៅតាមអារម្មណ៍របស់អ្នក ដើម្បីអាចទស្សន៍ទាយដឹងថាតើមនុស្សជុំវិញខ្លួនអ្នកម្នាក់ណាដែលយល់ពីចិត្ត និងការគិតរបស់អ្នកជាងគេ។ តោះបើរើសបានបៀរដែលពេញចិត្តហើយ ទៅមើលចម្លើយខាងក្រោមទាំងអស់គ្នា៖

Ca

១. ចម្លើយ A៖ អ្នកប្រហែលជាមានមិត្តភក្តិ ដែលបានដើរជាមួយគ្នាអស់មួយរយៈយូរមកហើយ ពួកគេជាមនុស្សដែលយល់ចិត្ត និងអត់ឱនបំផុតចំពោះអ្នក។ អ្នកពិតជាសំណាងណាស់ដែលមានមិត្តល្អដែលតែងតែស្រលាញ់ និងគាំទ្រអ្នក។ អ្នកមានចំណាប់អារម្មណ៍ និងគំនិតស្រដៀងគ្នា ដូច្នេះ មិត្តភាពនេះនឹងមានភាពរឹងមាំ និងស្ថិតស្ថេរជានិរន្តរ៍។

IMG_9051

២. ចម្លើយ B៖ គ្មាននរណាម្នាក់នៅលើលោកនេះយល់ពីអ្នកទាល់តែសោះ សូម្បីតែខ្លួនអ្នកពេលខ្លះក៏មិនយល់ពីខ្លួនឯងដែរ។ នៅខាងក្រៅ អ្នកជាមនុស្សព្រងើយកន្តើយ ដូចជាអ្នកមិនខ្វល់ ប៉ុន្តែខាងក្នុងចិត្ត អ្នកចង់បាននរណាម្នាក់យល់ពីអ្នក។ អ្នករស់នៅក្នុងជីវិតបិទជិត ដោយបង្កើតរបាំងការការពារជាច្រើន ដើម្បីការពារអ្នកដទៃមិនឱ្យមករកអ្នក។ បើអ្នកណាចង់ចូលជិតអ្នក អ្នកនឹងរុញគេចេញ។ ហេតុផលដែលអ្នកឯកោគឺដោយសារតែអ្នកកំណត់កម្រិតជាមួយអ្នកដទៃ។ លុះត្រាតែអ្នកបោះបង់ការភ័យខ្លាចនេះ ទើបអាចរកឃើញអ្នកដែលស្រលាញ់អ្នកពិតប្រាកដ។

IMG_9053

៣. ចម្លើយ C៖ វាស្តាប់ទៅដូចជាហួសចិត្ត និងគ្មានន័យ ប៉ុន្តែអ្នកដែលយល់ចិត្តអ្នកពិតប្រាកដ គឺជាមនុស្សដែលអ្នកស្អប់។ មនុស្សពីរនាក់ប្រហែលជាមានភាពស្និទ្ធស្នាលគ្នាខ្លាំង ប៉ុន្តែដោយសារកាលៈទេសៈខ្លះ ពួកគេបានចាកចេញពីគ្នាទៅវិញទៅមក ក្លាយជាគូប្រជែង ឬ សត្រូវ។ តាមរយៈការទាក់ទងគ្នា មិនថាស្អប់គ្នាខ្លាំងប៉ុណ្ណាក៏នៅតែមានការយោគយល់គ្នារវាងអ្នកទាំងពីរ។ ប្រហែលដោយសារអ្នកត្រូវប្រកួតគ្នា ទើបអ្នកទាំងពីរបានស្វែងយល់ពីគ្នាទៅវិញទៅមក និងអាចដឹងពីគ្នាច្រើនជាងអ្នកណាទាំងអស់៕

IMG_9054

ប្រភព៖ បរទេស

ប្រែសម្រួលដោយ៖ ក្នុងស្រុក