សំណាង ៣ ខែជាប់គ្នា មិថុនា កក្កដា សីហា សម្រាប់អ្នកឆ្នាំទាំង ៣ ធ្វើអ្វី ប្រាថ្នាអ្វីក៏សម្រេចបានដូចចិត្ត រាសីឡើងខ្ពស់ដូចខ្លែងហោះប៉ះខ្យល់

ហោរាសាស្ត្រ​ទស្សន៍ទាយ​ថា ក្នុង​រយៈពេល​ ៣​ ខែ​ខាង​មុខ​នេះ រាសី​អ្នកកើត​ក្នុង​ឆ្នាំ​ទាំង ៣ នេះ​នឹង​មាន​លាភ​ឡើង​ខ្លាំង អ្វីៗ​នឹង​ដំណើរការ​ទៅ​ដោយ​រលូន សមបំណង ជោគជ័យគ្រប់កិច្ចការងារតូចធំ។

Cover Copy

១. ឆ្នាំឆ្លូវ ៖ អ្នក​កើត​ឆ្នាំ​ឆ្លូវ ជាមនុស្សឧស្សាហ៍​ព្យាយាម មិន​ខ្លាច​ការ​លំបាក ឬ​បញ្ហា ឧបសគ្គអ្វី​ឡើយ។ នៅកន្លែងធ្វើការ មនុស្សឆ្នាំនេះមានទំនួលខុសត្រូវខ្ពស់ ក៏ជាមនុស្សដែលមានជំនឿចិត្ត និងការគិតបានយ៉ាងមត់ចត់។ អ្នកឆ្នាំគោរមែងទទួលបានការគោរពស្រឡាញ់ពីមនុស្សជុំវិញខ្លយន។ មនុស្សឆ្នាំនេះក៏មានបុគ្គលិកលក្ខណៈរឹងមាំ មានទេពកោសល្យខ្លាំងពីកំណើត មានការគិតទុកជាមុន និងចេះគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ។ ហោរាសាស្ត្រ​ទស្សន៍ទាយ​ថា ក្នុង​អំឡុង​ខែ​មិថុនា ដល់​ខែ​សីហា រាសី​ហិរញ្ញវត្ថុ​របស់​អ្នក​កើត​ឆ្នាំ​ឆ្លូវ នឹងកើន​ឡើង​រឹតតែខ្លាំង។ ជោគ​វាសនា​របស់​អ្នក​កំពុង​ឈាន​ចូល​ដល់​ដំណាក់កាល​នៃ​ការ​វិបុលភាព និង​ភាព​ចម្រុងចម្រើន។ នៅ​ក្នុង​រយៈពេល​ ៣ ខែខាង​មុខ​នេះ អ្នក​កើត​ឆ្នាំ​ឆ្លូវ​នឹង​មាន​លាភ​សំណាង លុយកាក់​កើន​ឡើង រីកចម្រើនគ្រប់ផ្នែកនៃកិច្ចការងាររបស់ពួកគេ។

B3a5e5eb20c711e4d77de48cd8fd1951

២. ឆ្នាំថោះ ៖ អ្នកដែលកើតក្នុងឆ្នាំថោះ ជាមនុស្សមានក្តីស្រមៃ ឆាប់រជួលចិត្ត និងមានការគិតវែងឆ្ងាយ។ នៅកន្លែងធ្វើការ មនុស្សឆ្នាំនេះឆ្លាតណាស់ ចេះប្រយ័ត្នប្រយែង ហើយអាចធ្វើអ្វីៗគ្រប់យ៉ាងបានល្អ មិនថាជាអ្នកធ្វើការ ឬរកស៊ីនោះឡើយ។ ហោរាសាស្ត្រ​ទស្សន៍ទាយ​ថា ក្នុង​អំឡុង​ខែ​មិថុនា ដល់​ខែ​សីហា អ្នក​កើត​ឆ្នាំទ​ន្សាយ អាច​សម្រេច​ជោគ​ជ័យ​ធំក្នុង​ការងារ និងមុខជំនួញ។ ជោគវាសនារបស់អ្នកត្រូវបានទទួលស្គាល់ដោយថ្នាក់លើរបស់អ្នក ហើយមានឱកាសឡើងឋានៈខ្ពស់។ ក្នុងដំណាក់កាលនេះ អ្នកដែលកើតឆ្នាំទន្សាយ ត្រូវតែផ្តោតលើអ្វីដែលអ្នកកំពុងធ្វើ មិនត្រូវមានការរំខានពីរឿងជុំវិញខ្លួននោះទេ។ ចូរ​រក្សា​គោលដៅ​របស់​អ្នក​ឱ្យ​បាន​កំណត់ ហើយ​អនុវត្ត​វា​ឱ្យ​បាន​ហ្មត់ចត់ និង​ឧស្សាហ៍​ព្យាយាម ។

091ad700b3a5bcd72167b69ae991c75c

៣. ឆ្នាំម្សាញ់ ៖ អ្នកឆ្នាំ​ម្សាញ់ ជា​មនុស្ស​ដែល​មាន​សមត្ថភាព ឆ្លាត និងប៉ិនប្រសប់​ខ្លាំង។ អ្នកឆ្នាំនេះដឹងពីអ្វីដែលអ្នកត្រូវធ្វើដើម្បីសម្រេចគោលដៅរបស់អ្នក។ មនុស្សឆ្នាំពស់​តែង​តែ​តស៊ូ​ព្យាយាម​ ដើម្បី​បាន​ជីវិត​សុខ​ស្រួល​ដោយ​មិន​ខ្វល់ខ្វាយ​នឹង​ការ​ខ្វះ​ខាត។ ហោរាសាស្ត្រ​ទស្សន៍ទាយ​ថា ក្នុង​អំឡុង​ពីខែ​មិថុនា ដល់​ខែ​សីហា អ្នក​កើត​ឆ្នាំ​ម្សាញ់ នឹងចាកផុតពីទុក្ខលំបាកគ្រប់យ៉ាង។ អ្នក​លែង​មាន​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​លេច​ធ្លោ​ទៀត​ហើយ។ អ្វីៗ​នឹង​បាន​ដោះស្រាយ​ដោយ​រលូន សំណាងល្អ​កាន់តែ​ខិតជិត​ដល់​ជោគវាសនា​របស់​អ្នក​ហើយ​។ ដោយសារភាពឆ្លាតវៃ និងការយល់ដឹង អ្នកដែលកើតក្នុងឆ្នាំម្សាញ់ អាចរកឱកាសរកលុយបានច្រើន ហិរញ្ញវត្ថុកាន់តែមានស្ថិរភាព ហើយក្តីស្រមៃចង់ក្លាយជាអ្នកមានកាន់តែខិតជិតចូលមកដល់៕

4f9c3f00da8ed247b51bf8add18c714f