២៤,២៥,២៦ មិនា ម្ចាស់​ឆ្នាំ​ ២ សប្បាយ​កើប​លាភ តែ​ឆ្នាំ​ ១ នេះ​​ប្រឈម​ការ​លំបាក​ច្រើន

ក្បួន​ហោរាសាស្រ្ត​សម្រាប់​ចុងសប្តាហ៍ចន្លោះថ្ងៃសុក្រតទៅ ២៤,២៥ និង ២៦ មិនា បាន​ដំណាល​មក​ថា ម្ចាស់​ឆ្នាំ​ទាំង ២ ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត តែ​ឆ្នាំ ១ អាច​ប្រឈម​ការ​លំបាក​ច្រើន​នៅ​រយៈ​ពេល​ខ្លី៖

អ្នក​កើត​ឆ្នាំ​ជូត – កណ្តុរ

1

ថ្ងៃទី ២៤,២៥ និង ២៦ មិនានេះ សម្រាប់​ម្ចាស់​ឆ្នាំ​ជូត នឹង​ទទួល​បាន​ចម្រុងចម្រើន ជា​ពិសេស​គឺ​លាភ​សម្បូរសប្បាយ តាំង​ពី​បើក​ដល់​បិទថ្ងៃ។ លុយ​ក៏​រត់​ចូល​ពេញ​ហោប៉ៅ ដល់​អ្នក​ខ្លះ​ក៏​អាច​មាន​សំណាង​ធំ ដល់​ក្លាយ​ជា​អ្នក​មាន​នៅ​ចន្លោះ​ថ្ងៃ​នោះ​ទៀត​ផង។

លើស​ពី​នេះ​ម្ចាស់​ឆ្នាំ​ជូត ដែល​ចង់​ផ្លោះ​ចេញ​ពី​កន្លែង​ចាស់​របស់​ខ្លួន ទៅ​រក​កន្លែង​ថ្មី ក៏​ជា​ពេលវេលា​ល្អ ដ៏​សមប្រកប​អាច​ជួយ​ឲ្យ​ពួក​គេ​ទទួល​បាន​ជោគជ័យ។ រី​ឯ​អ្នក​រក​ស៊ី ធ្វើ​ជំនួញ ក៏​នឹង​មាន​ចំណូល​កើត​ច្រើន​ហួស​ពី​ការ​រំពឹង​ទុក ដោយ​ល្មម​អាច​ឲ្យ​ពួក​គេ​ញញឹម​បិទ​មាត់​មិន​ជិត។

អ្នក​កើត​ឆ្នាំ​រោង – នាគ

2

ចន្លោះថ្ងៃទី ២៤,២៥ និង ២៦ មិនា សម្រាប់​ម្ចាស់​ឆ្នាំ​រោង គឺ​អាច​មាន​ភាព​លេចធ្លោ​ខ្លាំង​ ទាំង​អាជីព​ការងារ ការ​រកស៊ី និង​ជីវិត​ស្នេហា។ ចាប់​ពី​ដើម​សប្តាហ៍ រហូត​ដល់​ពាក់កណ្តាលសប្តាហ៍ ពួក​គេ​ដូច​បាន​ផ្លោះ​ទៅ​កាន់​ជំហាន​ថ្មី​មួយ​ទៀត​ក្នុង​ជីវិត។

មនុស្ស​នេះ ក៏​អាច​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​ពី​ថ្នាក់​លើ ​មាន​គេ​គោរព​ស្រលាញ់​ច្រើន ហើយ​ក៏​ទទួល​បាន​ការ​កោត​សរសើរ​មិន​ដាច់​ពី​មាត់។ រឿង​លុយ​កាក់​មិន​ជា​បញ្ហា​ដែល​ពួក​គេ​ត្រូវ​បារម្ភ​ឡើយ រី​ឯ​ការ​ប្រកួតប្រជែង​មិន​ថា​ក្នុង​អាជីព ឬ​វិស័យណា​វិញ ក៏​នឹង​ឈ្នះ​អស់​គូ​សត្រូវ។

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

3

អ្នក​កើត​ឆ្នាំ​ខ្លា អាច​នឹង​ជួប​រឿង​លំបាក ព្រោះ​គ្រប់​យ៉ាង អាច​មាន​ការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​នៅ​រយៈ​ពេល​ខ្លី​ខាង​មុខ​នេះ។ ចូរ​ត្រៀម​ចិត្ត​នឹង​ទទួល​យក ហើយ​កុំ​ខ្លាច​នឹង​ដោះស្រាយ​បញ្ហា​ទាំង​ឡាយ ដែល​ត្រូវ​ជួប​ប្រទះ។

វា​អាច​ថា អ្នក​នឹង​ឆ្លង​កាត់​ត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ រួច​បើ​អ្នក​បន្ត​ខិតខំ មិន​បោះបង់​គោលដៅ នោះ​គ្រោះ ក៏​អាច​នឹង​ក្លាយ​ជា​លាភ​ធំ​ទៅ​វិញ នៅ​ពេល​បន្ទាប់​ទៀត។ រាសី​ដែល​ស្រុត​ចុះ​នេះ ត្រូវ​ចាំ​ហើយ​ចាំ​ទៀត គឺ​មិន​យូរ​ទេ​សម្រាប់​អ្នក​កើត​ឆ្នាំ​ខាល៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក