ម្រះមានជាតិល្វីង តែវាជាឱសថធម្មជាតិ ដែលគេអាចច្នៃយកមកជាប្រយោជន៍ច្រើនសម្រាប់សុខភាព។ ប៉ុន្តែយ៉ាងណាក៏ដោយ មិនសុទ្ធតែអ្នករាល់គ្នាអាចប្រើប្រាស់បានទេ ជាពិសេសមនុស្ស ៥ ប្រភេទខាងក្រោម៖
៥) ស្រ្តីដែលពពោះ និងត្រូវបំបៅដោះកូន
ម្រះមានជាតិសរសៃនិងខ្លាញ់តិច ពេក ដែលវាមិនសក្តិសមសម្រាប់អ្វីដែលរាងកាយស្រ្តីពពោះត្រូវការនោះទេ។ លើសពីនេះការទទួលទានរបស់ដែលមានជាតិជូរចត់ខ្លាំងពេល វាធ្វើឲ្យចុះសម្ពាធឈាមខ្លាំង នាំឲ្យប៉ះពាល់ដល់សុខភាពម្តាយនិងទារកទៅវិញ។
៤) អ្នកមានសម្ពាធឈាមទាប
ដោយសារតែជាតិល្វីង ជូរចត់នៃម្រះ ដូច្នេះវាមិនអំណោយផលល្អសម្រាប់អ្នកមានសម្ពាធឈាមទាបនោះទេ។ ព្រោះវាអាចធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះលើសដើម នាំឲ្យរាងកាយចុះខ្សោយខ្លាំងមួយរំពេច។
៣) មនុស្សមុននិងក្រោយវះកាត់
ផ្លែម្រះវាល្វីងខ្លាំង អាចនាំឲ្យប៉ះពាល់ដល់ការគ្រប់គ្រងកម្រិតជាតិស្ករក្នុងខ្លួនមនុស្ស ដូច្នេះសម្រាប់មនុស្សដែលត្រៀមនឹងវះកាត់ ឬទើបវះកាត់ហើយថ្មីថ្មោង គឺគួរដកឃ្លារយៈពេល ២ សប្តាហ៍សិន មុនមកលូករបស់ជូរចត់ទាំងនេះ។
២) អ្នកជំងឺទឹកនោមផ្អែម
ដ្បិតតែផ្លែម្រះ អាចការពារហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម អាចបញ្ចុះជាតិស្ករក្នុងឈាមតាមរបៀបធម្មជាតិ តែយ៉ាងណាអ្នកកើតកំពុងមានជំងឺទឹកនោមផ្អែមមិនគួរទទួលទានវាឡើយ។ មូលហេតុគឺដោយសារ ម្រះអាចមានប្រតិកម្មជាមួយប្រភេទថ្នាំទឹកនោមផ្អែមដែលពួកគេទទួលទានជាប្រចាំ។
១) មនុស្សដែលខ្វះជាតិកាល់ស្យូម
ផ្លែម្រះល្វីង មានផ្ទុកអាស៊ីដ Oxalic ច្រើន ដូច្នេះវានឹងបញ្ចៀសរាងកាយពីការស្រូបយកជាតិកាល់ស្យូម។ អ៊ីចឹងអ្នកកំពុងខ្វះជាតិកាល់ស្យូមស្រាប់ផង ដូចជាក្មេងតូចៗ ឬមនុស្សចាស់ គឺមិនគួរទទួលទានវាច្រើនឡើយ ព្រោះអាចនាំឲ្យពុកឆ្អឹង។
យ៉ាងណាបើអ្នកពុំស្ថិតក្នុងចំណោមមនុស្សទាំង ៥ ដូចរៀបរាប់ នោះក៏គួរតែទទួលទានផ្លែម្រះ ព្រោះវាអាចផ្តល់ប្រយោជន៍ជាច្រើនរួមមាន៖
ផលល្អដល់ក្រពះ - ដូចផ្លែឈើទូទៅដែរ សារជាតិសសៃរបស់ផ្លែម្រះ បង្កើនដំណើរការរបស់ពោះវៀន និង កាត់បន្ថយជំងឺទល់លាមក ។ ភាពល្វីងពិតជាជួយ បង្កើនទឹកមាត់ និង ជួយបង្កើតទឹកក្នុងក្រពះដែលសម្រួលដល់ការរំលាយអាហារ ការពារដំបៅក្រពះ ភាពជូររបស់ក្រពះ ការពិបាករំលាយអាហារ និង មហារីកពោះវៀនធំ។
ផ្ដល់អត្ថប្រយោជន៍ដ៏អស្ចារ្យដល់ស្បែក - ម្រះត្រូវបានចាត់ទុកថាជា អាហារមួយប្រភេទដែលផ្ដល់អត្ថប្រយោជន៍ល្អបំផុតក្នុងការព្យាបាល និង កម្ចាត់មុន ជំងឺស្បែកផ្សេងៗ និង អាឡែកហ្ស៊ីដូចជាការអេះ រោល ។ល។ ដោយសារតែវាផ្ទុកទៅដោយសារធាតុប្រឆាំងរោគផ្សិត អង់ទីប៊ីយោទិក និង ប្រឆាំងនិងការរលាក ។ វាក៏មានអត្ថប្រយោជន៍ក្នុងការព្យាបាលជំងឺឈាមមិនប្រក្រតីដូចជា បូសទ្រនិច រម៉ាស់ ការអេះ ជំងឺ psoriasis ជំងឺស្រែង និង ជំងឺបង្កដោយមេរោគផ្សិតផ្សេងទៀត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក