អ្នក​មាន​ខ្សែ​បាត​ដៃ​ប្រភេទ​ណា​មួយ? យើង​អាច​ទាយ​ដឹង​ថា​វាសនា​អ្នក នឹង​សំណាង​ឬ​អត់

ខ្សែ​បាតដៃ​ទាំង ២ ប្រភេទ​ខាង​ក្រោម គឺ​មាន​កំណត់​នូវ​ជោគវាសនា និង​សំណាង​ក្នុង​ជីវិត​របស់​អ្នក ផ្សេង​ពី​គ្នា។ តោះ​លើក​បាត​ដៃ​មើល​បន្តិច តើ​អ្នក​ស្ថិត​នៅ​ប្រភេទ​ណា​មួយ?

១) ខ្សែ​ពីរ​ត​ភ្ជាប់​គ្នា

22

បុគ្គល​នេះ ជា​មនុស្ស​រហ័សរហួន មាន​ចិត្ត​ទូលាយ ហើយ​មាន​និស្ស័យ​ព្យាយាម​ក្នុង​ការ​សិក្សា​តាំង​តែ​ពី​ក្មេង​វ័យ។ ក៏​រមែង​មាន​គេ​រាប់អាន​ជុំទិស ដូច្នេះ​ចាស់​ទៅ​ គឺ​រស់នៅ​ប្រកប​ដោយ​ក្តីសុខ និង​ភាព​រុងរឿង។

ជោគវាសនា​ក្នុង​ជីវិត​របស់​មនុស្ស​នេះ ជា​ទូទៅ​មិន​ចូលចិត្ត​គិត​អ្វី​ស្មុគស្មាញ​ច្រើន​ទេ ជួប​អី​សឹម​ដោះ​ហ្នឹង ហើយ​តែងតែ​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ក្នុង​ជីវិត។ សំណាង​កើត​មាន ក៏​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​ផង តែ​ល្អ​ត្រង់​មួយ គឺ​គេ​លេចធ្លោ​ត្រង់​ពូកែ​ខាង​បង្កើត​ទំនាក់ទំនង។ មនុស្ស​នេះ​ងាយ​ឡើង​តំណែង ឡើង​ឋានៈ ហើយ​បើ​ការ​ចាប់ផ្តើម​អាជីវកម្ម គេ​គិត​បាន​ល្អិតល្អន់ និង​មិន​ងាយ​បរាជ័យ​ឡើយ។

២) ខ្សែ​ពីរ​មិន​ត្រូវ​បាន​ត​ភ្ជាប់​គ្នា

11

បើ​លើ​បាត​ដៃ ខ្សែ​បន្ទាត់ ២ នោះ​មិន​បាន​ភ្ជាប់​គ្នា នោះ​ក្នុង​ជីវិត គឺ​អាច​ជួប​លំបាក​ច្រើន។ បើ​ទោះ​បី​បុគ្គល​នេះ មាន​ភាព​ឈ្លាសវៃ មាន​សមត្ថភាព​បិនប្រសព្វ តែ​ក្នុង​ជីវិត រមែង​ជួប​បញ្ហា​នេះ បញ្ហា​នោះ​ឥត​ឈប់។

បើ​គេ​អត់ធ្មត់​បន្តិច បន្ត​ភាព​វិជ្ជមាន បន្ត​ការ​ខិតខំ​ប្រឹងប្រែង នោះ​ក៏​មិន​យូរ​ដែរ នឹង​ឆ្លង​ដល់​ត្រើយ​នៃ​សុខ។ មនុស្ស​នេះ​ពូកែ​រក​លុយ តែ​ដោយសារ​សម្ពាធ និង​បន្ទុក​ច្រើន ទើប​នាំ​ឲ្យ​លុយ​មិន​សូវ​សល់។ ទោះ​ជា​យ៉ាង​ណា ក៏​គង់​មាន​ពេលវេលា​មួយ ដែល​ផល​កើត​ចេញ​ពី​ការ​ខិតខំ​ទាំង​អស់ សង​ត្រលប់​មក​គេ​វិញ បង្កើត​ជា​ផ្លែផ្កា​រស់នៅ​ដោយ​សុភមង្គល​នៅ​ពេល​ចាស់​ទៅ គ្រាន់​ថា​មិន​ស្រណុក​ដូច​មនុស្ស​មាន​ខ្សែ​បាត​ដៃ​ជាប់​គ្នា​ទេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក