ក្រោយបម្រើការងារច្រើន គិតច្រើនពីថ្ងៃហើយនោះ ពេលយប់បន្តិចទោះអស់កម្លាំងប៉ុណ្ណា ក៏ពិបាកនឹងធ្វើឲ្យខ្លួនឯងគេងលក់បាន ដោយមនុស្សជាច្រើនជួបបញ្ហានេះ ហើយក៏មិនដឹងថាគួរស្វែងរកដំណោះស្រាយណាដែលល្អនិងមិនប៉ះពាល់សុខភាពដែរ។
ក្នុងអត្ថបទនេះ យើងសូមបង្ហាញពីវិធីចាប់ជីពចរនៅលើរាងកាយ មុនចូលគេងប្រមាណ ១០ នាទី ដែលណែនាំពីអ្នកជំនាញចិន លើ ៣ ចំណុចដូចខាងក្រោម៖
វិធីទី ១
ចូរអ្នកប្រើប្រាស់មេដៃ មកចុចសង្កត់នៅលើផ្នែកជីពចរនៃកំភួនដៃប្រមាណ ៣ នាទី រហូតមានអារម្មណ៍ថារាងឈឺចាប់បន្តិច។ ការធ្វើបែបនេះនឹងធ្វើឲ្យចរន្តឈាមមានដំណើរការល្អ ហើយវាប្រៀបបានដូចជាការម៉ាស្សាមួយ ដែលជួយបន្ថយដំណើរការសរសៃប្រសាទ និងឆាប់ឲ្យយើងអាចគេងលក់បាន។ លើសពីនេះវាក៏ថែមទាំងជួយកាត់បន្ថយនូវហានិភ័យនៃការកើតជំងឺសរសៃឈាមបេះដូងថែមទៀត។
វិធីទី ២
ដូចក្នុងរូបបានបង្ហាញចូរប្រើដៃម្ខាងទៀតមកចុចសង្កត់ត្រង់ផ្នែកកដៃប្រមាណ ៣០ វិនាទី ហើយដកឃ្លាធ្វើបែបនេះជាបន្តបន្ទាប់ប្រហែល ១០ ដង។ វាជាចំណុចពិសេសមួយ ដែលឆាប់ជួយឲ្យអ្នកងងុយគេង និងអាចគេងលក់ស្កប់ស្កល់។ ល្អបំផុតសម្រាប់សុខភាព អ្នកគួរអនុវត្តវិធីនេះជាប្រចាំជារៀងរាល់ថ្ងៃ។
វិធីទី ៣
មើលក្នុងរូបហើយអនុវត្តតាម ដោយអ្នកអង្គុយនៅលើគ្រែ ហើយយកដៃម្ខាងមកច្របាច់បាតជើងនិងម្ខាងទៀតប្រើប្រាស់ម្រាមដៃពីរមកសង្កត់ត្រង់ផ្នែកកណ្តាលនៃបាតជើងរបស់អ្នក។
ធ្វើបែបនេះប៉ុន្មាននាទី ដល់មានអារម្មណ៍ថាបាតជើងឡើងកម្តៅ នោះអ្នកនឹងទទួលអារម្មណ៍ថាងងុយគេងហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក