បើ​លេច​រឿង​ចម្លែក ៣ ចេញ​មក នោះ​ជា​ប្រផ្នូល​ល្អ គ្រួសារ​អ្នក​បម្រុង​នឹង​មាន​លាភ​ហើយ

ប្រសិន​អ្នក​សង្កេត​ឃើញ​រឿង​ចម្លែក​ទាំង​ ៣ ដូច​បង្ហាញ​ខាង​ក្រោម រំលេច​ចេញ​មក នោះ​គ្រួសារ​របស់​អ្នក គឺ​បម្រុង​នឹង​មាន​លាភ​សំណាង​ចូល​មក​ក្នុង​ផ្ទះ​ហើយ។ តោះ​ទៅ​តាមដាន​ទាំង​អស់​គ្នា ដើម្បី​ចាត់​ទុក​ជា​ចំណេះដឹង​ក្បួន​ហុងស៊ុយ៖

៣) សុបិន​ឃើញ​ភ្លើង

Mo Thay Lua Chay Du Doi

បើ​អ្នក​សុបិន​ឃើញ​គំនរ​ភ្លើង​ធំ កំពុង​ឆេះ​ឡើង​នៅ​ពេល​យប់ មាន​ន័យ​ថា ពេល​ឆាប់ៗ​ខាង​មុខ​នេះ ការ​រកស៊ី ការងារ​នៃ​សមាជិក​គ្រួសារ​អ្នក នឹង​មាន​ភាព​រីក​ចម្រើន​ល្អ ពោល​ម្ចាស់ផ្ទះ​នឹង​អាច​មាន​ទ្រព្យសម្បត្តិ​ហូរ​ចូល​ច្រើន ហើយ​ថែម​ទាំង​មាន​ឱកាស​អាច​ពង្រីក​ក្តីស្រមៃ​មួយ​ចំនួន​ទៀត​ផង។

២) ឆ្កែ​អត់​ម្ចាស់ រត់​មក​ផ្ទះ​អ្នក

Cho_la_chay_vao_nha_la_diem_du_hay_diem_lanh

ប្រសិន​សុខៗ​ឃើញ​ឆ្កែ​អត់​ម្ចាស់ ឬ​វង្វេង​ម្ចាស់ រត់​ចូល​មក​ផ្ទះ​របស់​អ្នក ឬ​មក​ចាំ​នៅ​មុខ​ក្លោងទ្វារ​អ្នក នោះ​ជា​ប្រផ្នូល​ល្អ ដែល​មាន​ន័យ​ថា គ្រួសារ​របស់​អ្នក​នឹង​មាន​ភាព​រុងរឿង សុខដុមរមនា។ ប្រផ្នូល​នេះ​សោត ក៏​បង្ហើប​ថា នឹង​មាន​មនុស្ស​នាំ​លាភ ហៀប​នឹង​រំលេច​វត្តមាន​មក​ក្នុង​ផ្ទះ​របស់​អ្នក​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។

៣) រុក្ខជាតិ ឬ​ដើម​ឈើ​រីក​ស្គុះស្គាយ

Trong Cay Xanh Quanh Nha Can Luu Y Gi Ve Phong Thuy1470988553 1482192216113

ដើម​ឈើ ឬ​រុក្ខជាតិ​ដែល​ធ្លាប់​តែ​ស្វិត​ស្រពោន បែរ​ជា​សុខៗ​វា​រីក​ចេញ​ផ្លែ ចេញ​ផ្កា ពណ៌​បៃតង​ស្រស់ នោះ​បង្ហាញ​ភាព​សម្បូរសប្បាយ ភាព​រីករាយ នឹង​ចូល​មក​ដល់​សមាជិក​ក្នុង​គ្រួសារ។ វា​ក៏​តំណាង​ឲ្យ​និមិត្តរូប​នៃ​ប្រាក់ នៃ​សំណាង ហៀប​នឹង​ចូល​មក​ដល់​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក