នរណា​ខ្លះ​ពេល​ចូល​បង្គន់​យក​ទូរស័ព្ទ​ទៅ​តាម? អាន ៤ ហេតុផល​នេះ​ហើយ​ប្រហែល​អ្នក​នឹង​ឈប់

តាម​ការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា មនុស្ស​ភាគ​ច្រើន​រមែង​ចំណាយ​ពេល ៣ ម៉ោង​ក្នុង​មួយ​សប្តាហ៍​លើ​ការ​បន្ទោបង់​ក្នុង​បង្គន់ ដែល​វា​ខុស​ពី​ស្តង់ដារ​ទូទៅ​ល្អ​បំផុត​គឺ​ត្រឹម ១០ ទៅ ១៥ នាទី​ក្នុង​មួយ​ថ្ងៃ ឬ​ប្រហែល ១ ម៉ោង ៤៥ នាទី​ក្នុង​មួយ​សប្តាហ៍។

បើ​សួរ​ថា​ហេតុអ្វី​ពេលវេលា​របស់​ពួក​គេ​អូស​បន្លាយ​ដល់​ ៣ ម៉ោង​នៅ​ក្នុង​បង្គន់​នោះ ចម្លើយ​គឺ​ងាយ នោះ​គឺ​មក​ពី​ការ​យក​ទូរស័ព្ទ​ឬ​ស្មាតហ្វូន​ទៅ​តាម។ តាម Bright Side បាន​បង្ហាញ​ហេតុផល ៤ ដែល​អ្នក​គួរ​តែ​បញ្ឈប់​ទម្លាប់​នេះ​ជា​បន្ទាន់៖

៤) ដូច​យក​ទូរស័ព្ទ​ទៅ​ចម្លង​មេរោគ

1

មាន​បាក់តេរី​និង​មេរោគ​ល្អិតៗ​ជា​ច្រើន​ដែល​អ្នក​មើល​មិន​ឃើញ​នៅ​ក្នុង​បង្គន់ ហើយ​ពេល​អ្នក​យក​ទូរស័ព្ទ​ទៅ​តាម មិន​ចាំ​បាច់​តែ​អ្នក​កាន់​ទូរស័ព្ទ​ជាប់​មិន​ដាក់​វា​នៅ​លើ​ទីតាំង​ណា​មួយ​នោះ​ទេ ក៏​បាក់តេរី​ដែល​ហោះ​ក្នុង​បរិយាកាស​វា​មក​ទុំ​ជាប់​ដែរ។ នេះ​ក៏​មិន​ខុស​ពី​ការ​ដែល​យើង​យក​ស្មាតហ្វូន​ទៅ​ចម្លង​មេរោគ ហើយ​បញ្ជូន​មក​ដៃ​របស់​យើង​នោះ​ឡើយ។

៣) អាច​កើត​ជំងឺ​ឫសដូងបាត

2

យោង​តាម​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត​ជំនាញ​បាន​ឲ្យ​ដឹង​ថា ការ​ដែល​អង្គុយ​នៅ​ក្នុង​បង្គន់​ចន្លោះ​ពី ១ ទៅ ១៥ នាទី​គឺ​ជា​ស្តង់ដារ​ធម្មតា ប៉ុន្តែ​បើ​ចំណាយ​ពេល​ច្រើន​ជាង​នេះ​វា​អាច​ដាក់​សម្ពាធ​ទៅ​លើ​រន្ធ​គូថ​របស់​អ្នក ហើយ​ជំងឺ​ឫសដូងបាត​ប្រឈម​ខ្ពស់​នឹង​អាច​កើត​ឡើង​ឆាប់​រហ័ស។

យូរៗ​ទៅ​សភាព​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​អាច​ប៉ះពាល់​ដល់​ផ្នែក​ផ្សេង​ទៀត​នៅ​ខាង​ក្នុង ហើយ​ចុងក្រោយ​ត្រូវ​តែ​រត់​ទៅ​រក​ពេទ្យ​ជា​ចាំ​បាច់។

២) ខាត​ពេល​វេលា​

3

អ្នក​ខ្លះ​គិត​ថា​យក​ស្មាតហ្វូន​ទៅ​តាម គឺ​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង ឬ​កុំ​ឲ្យ​អផ្សុក​នៅ​ពេល​បន្ទោបង់។ ស្តាប់​ទៅ​សម​ហេតុ​ដែរ តែ​ស្រមៃ​ទៅ​មើល​កាល​ពី​សម័យ​អត់​ស្មាតហ្វូន ហេតុអ្វី​អ្នក​អត់​វា​បាន។ មួយ​ផ្សេង​ទៀត​វា​នាំ​តែ​ខាតបង់​ពេលវេលា​ឥត​ប្រយោជន៍ រហូត​យូរ​ទៅ​ក្លាយ​ជា​ទម្លាប់​អាក្រក់​ថែម​ទៀត។

១) អ្នក​ត្រូវ​បាន​ទូរស័ព្ទ​ពង្វក់​បាន​សម្រេច

4

មួយ​ក្នុង​រោគ​សញ្ញា​ទាំង ៣ នៃ​អ្នក​ដែល​ញៀន​ទូរស័ព្ទ គឺ​ជា​មនុស្ស​ដែល​អត់​ទូរស័ព្ទ​មិន​បាន។ នៅ​ពេល​ដែល​អ្នក​ធ្លាក់​ចូល​ទៅ​ក្នុង​បញ្ហា​មួយ​នេះ ផល​អវិជ្ជមាន​ជា​ច្រើន​នឹង​ចូល​មក​ក្នុង​ជីវិត​អ្នក ដោយ​ពេល​ខ្លះ​វា​ជា​ដើមចម​នាំ​ឲ្យ​អ្នក​មាន​ការ​ធុញថប់​អារម្មណ៍ ឬ​សូម្បី​តែ​ការ​ធ្លាក់​ទឹក​ចិត្ត​ទៅ​វិញ​ទេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក